ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​៣០០​នាក់​នៃ​នាវា​កម្សាន្ត​មួយ​​ដ៏​ធំ​បំផុត​ឆ្លង​វីរុស

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ទូរទស្សន៍ ​NBC​ អា​មេ​រិ​ក​រាយការណ៍​នា​ថ្ងៃ​ទី​១០ ​មក​រា​ថា អ្នកដំណើរ​ជិត​៣០០​នាក់ នៃ​នាវា​កម្សាន្ត​អា​មេ​រិ​ក​ដ៏​ធំ​បំផុត​មួយ ដែល​បើកបរ​ក្នុង​តំបន់​កា​រ៉ា​អីុ​ប បាន​ឆ្លង​វីរុស​ពោះវៀន​មួយ​។…

សហរដ្ឋអាមេរិក ៖ ទូរទស្សន៍ ​NBC​ អា​មេ​រិ​ក​រាយការណ៍​នា​ថ្ងៃ​ទី​១០ ​មក​រា​ថា អ្នកដំណើរ​ជិត​៣០០​នាក់ នៃ​នាវា​កម្សាន្ត​អា​មេ​រិ​ក​ដ៏​ធំ​បំផុត​មួយ ដែល​បើកបរ​ក្នុង​តំបន់​កា​រ៉ា​អីុ​ប បាន​ឆ្លង​វីរុស​ពោះវៀន​មួយ​។

នាវា​កម្សាន្ត​យក្ស​OASIS OF THE SEAS មាន​បណ្ដោយ​៣៦២​ម៉ែត្រ​បាន​បើកបរ​ក្នុង​ដំណើរ​កម្សាន្ត​រយៈពេល​៧​ថ្ងៃ ក្នុង​តំបន់​កា​រ៉ា​អីុ​ប​។ អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​ROYAL CARIBBEAN CRUISES OWEN TORRES​ប្រកាស​ថា ដោយសារ​មាន​វីរុស​ឆ្លង​នោះ នាវា​កម្សាន្ត​នឹង​បើក​ត្រឡប់​មក​កាន់​រដ្ឋ​ផ្ល​រី​ដា​នា​ថ្ងៃ​ទី​​១២​មក​រា មួយ​ថ្ងៃមុន​ការ​គ្រោងទុក​។

តាម​អ្នក​នាំពា​ក្ស​នោះ​ថា អ្នកជំងឺ​២៧៥​នាក់ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ព្យាបាល​លើ​នាវា​ដោយ​ប្រើប្រាស់​ថ្នាំ​នានា​។ គេ​ក៏​និយាយ​ដែរ​ថា​អ្នកដំណើរ​ជាង​៨០០០​នាក់​តាម​នាវា​នោះ នឹង​ត្រូវ​គេ​ផ្ដល់​ប្រាក់​ឲ្យ​វិញ ព្រោះ​ដំណើរ​កម្សាន្ត​របស់​ពួក​គេ​ត្រូវ​អាក់ខាន​។

ពុំ​មែន​ជា​រឿង​កម្រ​មួយ​ឡើយ ដែល​នាវា​កម្សាន្ត​ឆ្លង​ជំ​ងឹ​ពោះវៀន GASTRO-ENTERITE​។ កាលពី​ខែឧសភា​ឆ្នាំ​២០១៦ អ្នកដំណើរ​២៥២​នាក់ ដែល​ភាគច្រើន​ជា​ជនជាតិ​អង់គ្លេស បាន​ឆ្លង​NOROVIRUS​ជា​អ្នក​បង្ក​ឲ្យ​មាន​ជំងឺ​GASTRO-ENTERITE​ពេល​ធ្វើ​ដំណើរ​តាម​នាវា​កម្សាន្ត​BALMORAL៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ