ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់! លោក​ត្រាំ​និយាយ​ពីអ្វីខ្លះ​ជាមួយ​ចិន

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ថ្លែង​នៅ​មុខ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​១០​មក​រា ពី​ជោគជ័យ​ដ៏​ធំធេង​សម្រាប់​សហរដ្ឋអាមេរិក ក្នុង​ការ​ធ្វើ​ពា​ណិ​ជ្ច​កម្ម​ជាមួយ​ចិន បន្ទាប់​ពី​ការ​សន្និដ្ឋាន​លើ​ការ​ចរចា​រយៈពេល​៣​ថ្ងៃ រវាង​តំណាង​នៃ​ប្រទេស​ទាំង​២​នៅ​ក្រុង​ប៉េ​កាំ​ង​។ នោះ​ជា​ការ​ចរចា​ដំបូង​រវាង​ក្រុង​ប៉េ​កាំ​ង​និង​ក្រុង​វ៉ា​ស៊ិន​តោន ចាប់តាំងពី​ប្រធានាធិបតី​អា​មេ​រិ​ក​និង​សម​ភាគី​ចិន…

សហរដ្ឋអាមេរិក​-​ចិន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ថ្លែង​នៅ​មុខ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​១០​មក​រា ពី​ជោគជ័យ​ដ៏​ធំធេង​សម្រាប់​សហរដ្ឋអាមេរិក ក្នុង​ការ​ធ្វើ​ពា​ណិ​ជ្ច​កម្ម​ជាមួយ​ចិន បន្ទាប់​ពី​ការ​សន្និដ្ឋាន​លើ​ការ​ចរចា​រយៈពេល​៣​ថ្ងៃ រវាង​តំណាង​នៃ​ប្រទេស​ទាំង​២​នៅ​ក្រុង​ប៉េ​កាំ​ង​។

នោះ​ជា​ការ​ចរចា​ដំបូង​រវាង​ក្រុង​ប៉េ​កាំ​ង​និង​ក្រុង​វ៉ា​ស៊ិន​តោន ចាប់តាំងពី​ប្រធានាធិបតី​អា​មេ​រិ​ក​និង​សម​ភាគី​ចិន លោក​ស៊ី​ជី​ន​ពីង​បាន​សម្រេច​កាលពីដើម​ខែធ្នូ ខាងក្រៅ​កិច្ចប្រជុំ​កំពូល​G20 លើ​ការ​ផ្អាក​រយៈពេល​៩០​ថ្ងៃ​សង្គ្រាម​ពា​ណិ​ជ្ច​កម្ម​រវាង​មហា​យក្ស​សេដ្ឋកិច្ច​ទាំង​២​នៃ​ពិភពលោក​។

លោក​ត្រាំ​ប្រកាស​បែប​នោះ​ទៅ​កាន់​សារព័ត៌មាន ពេល​លោក​ចាក​ចេញពី​សេត​វិមាន ទៅ​កាន់​ព្រំដែន​ជាមួយ​ម៉ិក​ស៊ិ​ក​។ លោក​ពុំ​បាន​ផ្ដល់​ការ​បញ្ជាក់​ឲ្យ​ច្បាស់​ជាង​នេះ​ឡើយ​។ ប្រមាណ​ជា​៤០​ថ្ងៃក្រោយ​ចាប់ផ្ដើម​ការ​ផ្អាក​ស​ង្ក្រា​ម​ពាណិជ្ជកម្ម​មាន​ព័ត៌មាន​តិចតួច​ណាស់ ទាក់ទិន​នឹង​ការ​រីក​ចម្រើន​ដែល​សម្រេច​បាន ក្នុង​ការ​ចរចា​ខាង​ពា​ណិ​ជ្ច​កម្ម​រវាង​មហាអំណាច​ទាំង​២​។

ប្រ​ធានា​ធិ​ប​តី​អា​មេ​រិ​កបាន​ដាក់​ពន្ធគយ មាន​ទឹកប្រាក់​ច្រើន​រយ​ពាន់​លាន​ដុល្លារ​លើ​ការ​នាំ​ចូល​ផលិតផល​ចិន ដើម្បី​ចាប់បង្ខំ​ក្រុង​ប៉េ​កាំ​ង ឲ្យ​កែប្រែ​ែ​បប​បទ​ពា​ណិ​ជ្ច​កម្ម​មួយ​ចំនួន ដូច​ជា​ការ​ជួយ​ទ្រទ្រង់​នានា​របស់​ខ្លួន​ដល់​ឧស្សាហកម្ម រហូត​ដល់​ការ​លួច​កម្មសិទ្ធិបញ្ញា​។ ក្រុង​ប៉េ​កាំ​ង​បាន​តបត​វិញ​តាម​រយៈ​ការ​ប្រើ​ច្បាប់​គយ​របស់​ខ្លួន លើ​ការ​នាំ​ចូល​ផលិតផល​អា​មេ​រិ​ក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ