ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យីហ្ន៎! សូម្បី​មន្ត្រីបរិស្ថាន​ក៏មិន​លើកលែងដែរ​

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវ​គេ​ស្គាល់​ថា​ជា​មន្ត្រី​បរិស្ថាន​ខេត្ត​ប៉ៃលិន បាន​បាត់​ម៉ូតូ​១​គ្រឿង​ពេល​គាត់​ចូលរួម​ប្រជុំ​នៅ​ក្នុង​សាលាស្រុក​សាលា​ក្រៅ ដើម្បី​ពិភាក្សា​ការងារ​រៀបចំ​ទទួល​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​នឹង​ចុះ​មក​ក្នុង​ខេត្ត​ប៉ៃលិន​នា​ពេល​ខាង​មុខ​នេះ ។ ហេតុការណ៍​ជនសង្ស័យ​លួច​ម៉ូតូ​ក្នុង​បរិវេណ​សាលាស្រុក​សាលា​ក្រៅ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៩…

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវ​គេ​ស្គាល់​ថា​ជា​មន្ត្រី​បរិស្ថាន​ខេត្ត​ប៉ៃលិន បាន​បាត់​ម៉ូតូ​១​គ្រឿង​ពេល​គាត់​ចូលរួម​ប្រជុំ​នៅ​ក្នុង​សាលាស្រុក​សាលា​ក្រៅ ដើម្បី​ពិភាក្សា​ការងារ​រៀបចំ​ទទួល​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​នឹង​ចុះ​មក​ក្នុង​ខេត្ត​ប៉ៃលិន​នា​ពេល​ខាង​មុខ​នេះ ។

ហេតុការណ៍​ជនសង្ស័យ​លួច​ម៉ូតូ​ក្នុង​បរិវេណ​សាលាស្រុក​សាលា​ក្រៅ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៩ ។

ប្រភព​ព័​ត៌​មានបាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឈ្មោះ ណុ​ប សា​លុ​ច ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​មន្ត្រី​បរិស្ថាន​ខេត្ត រស់នៅ​ភូមិ​អូរ​ច្រា​លិច សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ។ ចំណែក​ម៉ូតូ​១​គ្រឿង​ដែល​បាត់​ម៉ាក​ហុងដា​ឌ្រី​ម ព​ណ៍​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ បាត់ដំបង ១X- ៥៦៩៧ ។

បើ​តាម​ប្រភព​ពី​ម្ចាស់​ម៉ូតូ​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​សាលាស្រុក​សាលា​ក្រៅ ដើម្បី​ចូលរួម​ប្រជុំ​ស្តី​ពី​ការ​ទទួល​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដែល​នឹង​អញ្ជើញ​មក​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ក្នុង​កិច្ចការ​មនុស្សធម៌ កាកបាទក្រហមកម្ពុជា​នា​ថ្ងៃ​២២ ដល់​២៥ ខែមករា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​ប្រជុំ​រយៈពេល​១​ព្រឹក​ចប់​សព្វគ្រប់ ក៏​នាំ​គ្នា​ចេញ​មក​ក្រៅ ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ពេល​ដើរ​រក​មើល​ម៉ូតូ​របស់​គាត់ ស្រាប់តែ​អត់​ឃើញ ក៏​ដើរ​រក​មើល​អស់ចិត្ត​អស់ចង់ រហូត​ដល់​មន្ត្រីរាជការ​ចេញ​ទៅ​ផ្ទះ​អស់ ទើប​ដឹង​ថា​ម៉ូតូ​របស់​គាត់​ត្រូវ​ជនសង្ស័យ​ចូល​លួច ហើយ​ក៏​ប្រញាប់​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​អធិការ​ស្រុក​សាលា​ក្រៅ ដើម្បី​ស្រាវជ្រាវ​តាម​រក ។

ចំណែក​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា នៅ​តាម​ខាង​មុខ​បរិវេណ​មន្ទីរ តាម​សាលាស្រុក ឬ​ក្នុង​សាលាខេត្ត គួរតែ​ដាក់​កាមេរ៉ា​សុវត្ថិភាព ដើម្បី​ចាំ​ចាប់​សកម្មភាព​ជនសង្ស័យ​ទាំងនោះ ព្រោះ​កន្លង​មក​ធ្លាប់​មាន​បាត់​នៅ​ក្នុង​បរិវេណ​មន្ទីរ​ជា​ច្រើន​កន្លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ