ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េចចឹង !ត្រសក់ផ្អែម​ឆ្នាំ​នេះ​មាន​ហាងឆេង​ល្អ ប៉ុន្តែ​សង្ឃឹម​តែ​លើ​ទីផ្សារ​ថៃ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ត្រសក់ផ្អែម​គេ​ឃើញ​មាន​ដាំ នៅ​បន្ទាត់​ព្រំដែន​ក្នុងស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​តាម​បណ្តា​ខេត្ត​ក្រុង​ផ្សេង​ៗ​ពុំ​សូវ​មាន​ដាំ​ឡើយ ។ ដំណាំ​ប្រភេទ​នេះ​ប្រើ​រយៈពេល​៦៥​ថ្ងៃ​ទើប​ទទួលផល ហើយ​ខុស​ពី​ដំណាំ​ដទៃ បើ​ទោះជា​ផ្លែ​ច្រើន​ក៏​ត្រូវ​បេះ​ចោល​ទុក​តែ​១​ផ្លែ​ក្នុង​មួយ​ដើម…

ខេត្តបន្ទាយមានជ័យ ៖ ត្រសក់ផ្អែម​គេ​ឃើញ​មាន​ដាំ នៅ​បន្ទាត់​ព្រំដែន​ក្នុងស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​តាម​បណ្តា​ខេត្ត​ក្រុង​ផ្សេង​ៗ​ពុំ​សូវ​មាន​ដាំ​ឡើយ ។

ដំណាំ​ប្រភេទ​នេះ​ប្រើ​រយៈពេល​៦៥​ថ្ងៃ​ទើប​ទទួលផល ហើយ​ខុស​ពី​ដំណាំ​ដទៃ បើ​ទោះជា​ផ្លែ​ច្រើន​ក៏​ត្រូវ​បេះ​ចោល​ទុក​តែ​១​ផ្លែ​ក្នុង​មួយ​ដើម នេះ​បើ​តាម​កា​ឲ្យ​ដឹង​ពី​ម្ចាស់​ចម្ការ ។ ឈ្មោះ ឡួ​ត លី​ម អាយុ​៣៩​ឆ្នាំ ប្រពន្ធ​ឈ្មោះ អ៊ា​ង វណ្ណៈ អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​កោះ​ស្នួល​ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ជា​ម្ចាស់​ចម្ការ​ត្រសក់ មួយ​កន្លែង​ប្រាប់​ថា ចម្ការ​របស់​គាត់​មាន​ដំណាំ​២​មុខ គឺ​ត្រសក់ផ្អែម​ជាង​៣​ហិ​កតា និង​ត្រសក់ផ្អ​១​ហិ​កតា ។

ម្ចាស់​ចំការ​ប្រាប់​ថា ផ្លែ​ត្រសក់ផ្អែម​ទោះជា​ថោក ឬ​ថ្លៃ​មាន​ហាងឆេង តែ​លើ​ទីផ្សារ​ថៃ ខណៈ​ក្នុងស្រុក​ពុំ​សូវ​មាន​ទីផ្សារ​ព្រោះ គេ​មិនសូវ​ស្គាល់ ឬ​មិន​ដែល​ហូប ។ គ្រួសារ​មួយ​នេះ​បន្ត​ថា ការ​ដាំ​ដុះ​ត្រសក់​ផ្អែក ប្រើ​រយៈពេល​ជាង​២​ខែ​ហើយ​ត្រូវ​ចំណាយ​ប្រាក់​ជួល​កម្មករ​បេះ​ខ្នែង ឬ​ក្តិ​ប​ចោល​៣​លើក មុន​នឹង​ទទួលយក​ផ្លែ​ណាមួយ​ជា​ផ្លូវការ ពោល គឺ​១​ដើម​ទុក​តែ​១​ផ្លែ​ទេ បើ​ទោះជា​វា​ចេញ​ផ្លែ​ប៉ុន្មាន​ក៏​ដោយ ។

បុរស​ជា​ប្តី​ប្រាប់​ថា គាត់​ចេះ​ដាំ​ដំណាំ​នេះ ដោយសារ​ពី​មុន​ធ្លាប់​ទៅ​ស៊ីឈ្នួល​ធ្វើ​ជា​កម្មករ​ដាំ​ត្រសក់ផ្អែម​ឲ្យ​ជនជាតិ​ថៃ ហើយ​ថា កា​ដាំ​នេះ​ក៏​មានការ​ជួយ​ជ្រុម​ជ្រែង​ពី​ជនជាតិ​ថៃ​ផង​ដែរ គឺ​គេ​ចំណាយ​ទុន​លើ​របស់របរ​ផ្សេង​ៗ​ដូច​ជា ពូជ កាត​ទុយោ​ទឹក និង​កៅស៊ូ​ក្រាល​ដី​តាម​គុម្ព​ត្រសក់ ប៉ុន្តែ​ពេល​លក់​ចេញ​គេ​កាត់​យក​ទុន​ចំណាយ​របស់​គេ​វិញ ។

ម្ចាស់​ចំការ​បន្ត​ថា​ក្នុង​មួយ​ឆ្នាំ​អាច​ដាំ​ដំណាំ​នេះ​បាន​៣​ដង ហើយ​ផល​ដែល​ទទួល​បាន គឺ​ភាគី​ថៃ​ជា​ម្ចាស់​ទុន​គេ​មក​ទទួលយក​ទាំងអស់​តាម​តម្លៃ​ទីផ្សារ​របស់​គេ ។ ពួក​គាត់​ថា ថ្នាំ​នេះ​កា​ដាំ​ដុះ​ឃើញ​ថា ល្អ​ជាង​ឆ្នាំ​មុន​ៗ​ហើយ​តម្លៃ​ក៏​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​ៗ​ដែរ ដោយ​ឆ្នាំ​នេះ​ថៃ​ទទួល​ទិញ​១​គីឡូក្រាម តម្លៃ​២០​បាត គិត​ជា​ប្រាក់​ខ្មែរ​ជាង​២០០០​រៀល ខណៈ​ឆ្នាំ​មុន​ៗ​លក់​បាន​តម្លៃ​ត្រឹមតែ​១​គីឡូក្រាម​១៤​ទៅ​១៥​បាត តែ​ប៉ុណ្ណោះ ។

ដោយឡែក​ត្រសក់ផ្អ​ចំនួន​១​ហិ​កតា ម្ចាស់​ចម្ការ​ប្រាប់​ថា ឆ្នាំ​នេះ​មាន​ទីផ្សារ​ល្អ​ជាង​ឆ្នាំ​មុន​ៗ​ដូច​គ្នា ដោយ​ឆ្នាំ​១​គីឡូក្រាម តម្លៃ​ជា​១០០០​រៀល ខណៈ​ឆ្នាំ​មុន​ៗ​លក់​ចេញ​បាន​តែ​១​គីឡូក្រាម​១០០០​រៀល​ប៉ុណ្ណោះ ប៉ុន្តែ​ថា ដំណាំ​ត្រសក់ផ្អ​អាច​លក់​បាន​លើ​ទីផ្សារ​ក្នុងស្រុក​ខុស​ពី​ផ្លែ​ត្រសក់ផ្អែម សង្ឃឹម​តែ​លើ​ទីផ្សារ​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ