ប្រើល្បិចបញ្ឆោត កុំ​ម្ម៉​ង់​ទិញ​តាម​ទូរស័ព្ទ​…​បុរស​ខ្មែរ​ប្រុង​យក​ទៅ​ឱ្យ​…​ជាប់អន្ទាក់

Sponsored

ខេត្តបន្ទាយមានជ័យ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១០ មក​រា ២០១៩ ទាហាន​ឈុត​ខ្មៅ​ថៃ​ប្រចាំ​នៅ​ជិត​មាត់ច្រក​ទ្វារ​អន្តរជាតិ​ខ្ល​ង​លឹ​ក ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ខ្មែរ​ម្នាក់ ដោយ​ចោទ​ពី​បទ​ជួញដូរ​ថ្នាំ​ញៀន​ខុសច្បាប់ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​លើ​គេហទំព័រ​ក្នុងស្រុក​ថៃ​មួយ​។

ជនជាប់ចោទ​ឈ្មោះ​ជិន វ៉​ន ភេទ​ប្រុស អាយុ​ប្រហែល​ជាង​២០​ឆ្នាំ ជា​ជនជាតិ​ខ្មែរ រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​ចាប់ខ្លួន​បុរស​ជា​ជនជាតិ​ខ្មែរ​ខាងលើ គឺ​សមត្ថកិច្ច​ថៃ​បាន​ចាប់ខ្លួន​បុរស​ជា​ជនជាតិ​ថៃ​ម្នាក់​ហើយ​ពេល​ធ្វើតេស្ត​ទឹកនោម​រក​ឃើញ​មាន​សារធាតុ​ញៀន មិនតែប៉ុណ្ណោះ​បុរស​ជា​ជនជាតិ​ថៃ​បាន​សារភាព​ថា ខ្លួន​បាន​ជក់​ថ្នាំ​ញៀន កាលពី​យប់​ថ្ងៃ​ទី​៩ មក​រា ២០១៩ ក្រោយ​ទិញ​ពី​បុរស​ខ្មែរ​ម្នាក់​។

យោង​តាម​ចម្លើយ​ជនសង្ស័យ​ជា​ជនជាតិ​ថៃ សមត្ថកិច្ច​ថៃ​ក៏​រៀបចំ​ឱ្យ​​កុំ​ម្ម៉​ង់​ទិញ​ថ្នាំ​ញៀន​តាម​ទូរស័ព្ទ លុះ​ពេល​ជនសង្ស័យ​ជា​ជនជាតិ​ខ្មែរ​កាន់​ថ្នាំ​ញៀន​ម៉ា​ទឹកកក​ចំនួន​៤,៨០១​ក្រាម​ដាក់​ក្នុង​ថង់​ប្លា​ស្ទិ​ក​ខ្ចប់​ដោយ​ក្រដាស​លាក់​ក្នុង​កញ្ចប់​បារី​ប្រុង​យក​ទៅ​ឲ្យ​ជនសង្ស័យ​ជា​ជនជាតិ​ថៃ​នោះ ក៏​ត្រូវ​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​បាន​តែ​ម្តង​។

មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តម្នាក់​ប្រាប់​តាម​ទូរស័ព្ទ​រសៀល​ថ្ងៃ​ទី​១១ មក​រា​នេះ​ថា ករណី​ខាងលើ​ពិតជា​កើត​មាន​មែន គឺ​សមត្ថកិច្ច​ថៃ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ខ្មែរ​ម្នាក់​ម្តុំ​ផ្សារ​រុង​ក្លឿ ។ មន្ត្រី​ដដែល​បាន​បន្ត​ថា ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ឯ​ខេត្ត​ស្រះ​កែវ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ