ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុ​ម​កណ្តុំឆែប​… ដឹកឈើ​ចេញ​៦​ដង​ស្មើ​នឹង​៩០​គ្រឿង​ឡាន​យក្ស​រញ្ជួយ​ផ្លូវជាតិ​លេខ​៧ របស់​ឧកញ៉ា​ជ័យ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេតស្ទឹងត្រែង ៖ តាម​ការ​អះអាង​ពី​រដ្ឋបាល​ព្រៃឈើ​ថា រថយន្ត​ខ្នាត​ធំ​ប្រភេទ​វ៉េ​អង និង​យី​ឌុ​ប សរុប​ចំនួន​៩០​គ្រឿង​ដឹកឈើ​អារ​មិនដឹង​សន្សំ​យក​ពី​តំបន់​ណាខ្លះ​ទេ ចេញពី​រោងចក្រ​អារ​កែ​ច្នៃ​ឈើ​បណ្តោះអាសន្ន​នៅ​ស្រុក​សេ​សាន ឆ្ពោះទៅ​កាន់​ទីផ្សារ​របស់​ក្រុមហ៊ុន​ចាប់តាំងពី​ថ្ងៃ​ទី​៥ ខែមករា រហូត​មក​ត្រឹម​យប់​ថ្ងៃ​១០…

ខេតស្ទឹងត្រែង ៖ តាម​ការ​អះអាង​ពី​រដ្ឋបាល​ព្រៃឈើ​ថា រថយន្ត​ខ្នាត​ធំ​ប្រភេទ​វ៉េ​អង និង​យី​ឌុ​ប សរុប​ចំនួន​៩០​គ្រឿង​ដឹកឈើ​អារ​មិនដឹង​សន្សំ​យក​ពី​តំបន់​ណាខ្លះ​ទេ ចេញពី​រោងចក្រ​អារ​កែ​ច្នៃ​ឈើ​បណ្តោះអាសន្ន​នៅ​ស្រុក​សេ​សាន ឆ្ពោះទៅ​កាន់​ទីផ្សារ​របស់​ក្រុមហ៊ុន​ចាប់តាំងពី​ថ្ងៃ​ទី​៥ ខែមករា រហូត​មក​ត្រឹម​យប់​ថ្ងៃ​១០ ខែមករា ឆ្នាំ​២០១៩​នេះ គឺ​មាន​រាល់​យប់​យ៉ាង​រញ្ជួយ​ខេត្តស្ទឹងត្រែង និង​ផ្លូវជាតិ​លេខ​៧​។

លោក អន ចាន់​សុ​ជាតិ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្តីទី​បាន​ប្រាប់​ឱ្យ​ដឹង​ថា ឈើ​ដែល​ដឹក​តាម​រថយន្ត វ៉េ​អង និង​យី​ឌុ​ប​ខាងលើ ជា​ប្រភេទ​ឈើ​លេខ​១ និង​លេខ​២ ដោយ​បាន​ដឹក​ជញ្ជូន​តាម​ការ​អនុញ្ញាត​របស់​មន្ទីរ​កសិកម្ម និង​រដ្ឋបាល​ព្រៃឈើ និង​មានការ​វាស់វែង​ត្រឹមត្រូវ​មុន​ឡើង​រថយន្ត​ចេញដំណើរ​។

លោក លៀង សេង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តស្ទឹងត្រែង បាន​បញ្ជាក់​ថា រថយន្ត​បាន​ដឹក​ជញ្ជូន​ផល​អនុ​ផល​ព្រៃឈើ​អារ​កែ​ច្នៃ​ចេញពី​រោងចក្រ​អារ​កែ​ច្នៃ​ឈើ​បណ្តោះអាសន្ន សេ​សាន ជា​បន្តបន្ទាប់ រៀងរាល់ថ្ងៃ​ដោយ​អនុវត្ត​តាម​គោល​ការ​ណែនាំ​លើ​លិខិតអនុញ្ញាត ពុំ​មាន​ល្មើស​ផ្ទុយ​ពី​ការ​អនុញ្ញាត​ឡើយ​។

លោក ចាប ពិសិដ្ឋ នាយ​រង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​សេ​កុង និង​ជា​ប្រធាន​ក្រុមចម្រុះ​ប្រចាំ​គោលដៅ​ថ្នាល​បណ្តុះ​កូន​ឈើ​ភ្នំ​ក្រហម ឱ្យ​ដឹង​ថា ឈើ​ដែល​ដឹក​តាម​រថយន្ត​ធុន​ធំ​ខាងលើ​ជា​ប្រភេទ​ឈើ​លេខ​១ និង​លេខ​២ ដោយ​បាន​ផ្ទុក​លើ​រថយន្ត​ចំណុះ​១៨​ម៉ែត្រគូប គឺជា​ចំនួន​ម៉ែត្រគូប​ត្រីគុណ​ដែល​ច្បាប់​អនុញ្ញាត​កំណត់​ផ្ទុក​លើ​រថយន្ត​។

លោក​បញ្ជាក់​ថា រថយន្ត​ក្រុមហ៊ុន​ដឹកឈើ​ខាងលើ ចេញពី​រោងចក្រ​អារ​កែ​ច្នៃ​ឈើ​បណ្តោះអាសន្ន​សេ​សាន ដោយ​បាន​ដំណើរការ​រៀងរាល់ថ្ងៃ​ចាប់តាំងពី​ថ្ងៃ​ទី​៥ មក​រា មក​គឺ​ចំនួន​១២​រថយន្ត ថ្ងៃ​ទី​៦ មក​រា ចំនួន​១៤​រថយន្ត ថ្ងៃ​ទី​៧ មក​រា ចំនួន​១៤​រថយន្ត ថ្ងៃ​ទី​៨ មក​រា ចំនួន​១៥​រថ យន្ត ថ្ងៃ​ទី​៩ មក​រា ចំនួន​១៦​រថយន្ត និង​ថ្ងៃ​ទី​១០ មក​រា ២០១៩ គឺ​ចំនួន​១៩​រថយន្ត ដែល​ជា​ឈើ​របស់​លោក​ឧកញ៉ា ជ័យ ដែល​ល្បី​ថា​ជា​ឈ្មួញ​ឈើ​ដ៏​ធំ​ប្រចាំ​ខេត្តស្ទឹងត្រែង​។

ព័ត៌មាន​ពិស្តារ​បន្ថែម​នឹង​មាន​ផ្សាយ​នៅ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ