ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត ! គ្រឿង​ញៀ​ជិត​២០០ គីឡូក្រាម​បង្ក្រាប និង​រឹបអូស​នៅ​ខេត្តស្ទឹងត្រែង

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​ស្រី​ជាង​១០០​នាក់ ត្រូវ​ចាប់ខ្លួន​ជាមួយ​គ្រឿងញៀន​ប្រមាណ​ជិត​២០០​គីឡូក្រាម នៅ​ក្នុង​កំឡុង​ឆ្នាំ​២០១៨ និង​ដើមឆ្នាំ​២០១៩ ។ ការ​បង្ហាញ​របាយការណ៍​នេះ​ឡើង​នៅ​សាល​ប្រជុំ​នៃ​សាលា​ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃ​ទី​៩ មក​រា…

ខេត្តស្ទឹងត្រែង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​ស្រី​ជាង​១០០​នាក់ ត្រូវ​ចាប់ខ្លួន​ជាមួយ​គ្រឿងញៀន​ប្រមាណ​ជិត​២០០​គីឡូក្រាម នៅ​ក្នុង​កំឡុង​ឆ្នាំ​២០១៨ និង​ដើមឆ្នាំ​២០១៩ ។

ការ​បង្ហាញ​របាយការណ៍​នេះ​ឡើង​នៅ​សាល​ប្រជុំ​នៃ​សាលា​ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃ​ទី​៩ មក​រា ២០១៩ ក្នុង​ពិធី​ត្រួតពិនិត្យ​ឯកសារ​វត្ថុ​តាង​គ្រឿងញៀន ដែល​អនុវត្ត​សម្រេច​បានជា​លទ្ធផល​នៅ​ឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​អនុវត្ត​ការងារ​សម្រាប់​ឆ្នាំ​បន្ទាប់​២០១៩ ។

លោក សាន និមល ស្នងការ​រង​នគរបាល​ទទួល​ផែន​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​បង្ហាញ​នូវ​របាយការណ៍​ក្នុង​អង្គប្រជុំ​ដោយ​បាន​លើក​ឡើង​ថា កន្លង​មកនេះ​គណៈ​ក​ម្មា​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ថ្នាក់​ខេត្ត​បាន​ចូលរួម​សហការ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់ និង​ករណី​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​សរុប​ចំនួន​៥៦​ករណី ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១១៤​នាក់ ស្រី​៨​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ ១០៧​នាក់ ស្រី​៨​នាក់ ជនជាតិ​ឡាវ​៥​នាក់ និង​ជនជាតិ​វៀតណាម​២​នាក់ ។

ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កសាង និង​បញ្ជូន​សំណុំរឿង​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រួចរាល់​បន្ទាប់​បញ្ចប់​នីតិវិធី​នៅ​ស្នងការដ្ឋាន ។ លោកស្នងការ​រូប​នេះ​បន្ថែម​ថា ស្ថិត​ក្នុង​ករណី​បង្ក្រាប​គ្រឿងញៀន​កំឡុង ឆ្នាំ​២០១៨ កន្លង​មក​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​រឹបអូស​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​១៦៤០៧៤,៣៨​ក្រាម​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (WY) ចំនួន​១១៩៩៥​គ្រាប់​ថ្នាំ​ញៀន​ប្រភេទ​កេ​តា​មីន (Ketamine) ទម្ងន់​២២.៨៥៧,៨២​ក្រាម ព្រមទាំង​បាន​រឹបអូស​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ ពី​ការ​បង្ក្រាប​គ្រឿងញៀន​នេះ​ផង​ដែរ ។

ក្រោម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ខាងលើ​លោក យង់ សុ​វ​ឌ្ឍ​នា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​បាន​ថ្លែង​កោតសរសើរ​ចំពោះ​ការ​ចូលរួម​សហការ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​កងកម្លាំង​លើ​ការ​បង្ក្រាប​បទល្មើស​រត់ពន្ធ​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង​ទទួល​បាន​នូវ​លទ្ធផល​ល្អ ពិសេស​បាន​យកចិត្តទុកដាក់​សហការ​គ្នា​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​នានា​ឲ្យ​មានការ​យល់​ដឹង​ពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន ។

លោក​លើក​ឡើង​ថា បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​សកល និង​ជា​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ដែល​អាច​បង្ក​រង​គ្រោះ​មហន្តរាយ​ដល់​ប្រជាពលរដ្ឋ​គ្រួសារ​សហគមន៍ និង​សង្គម​ជាតិ​នោះ​ដែរ ។ ទោះបី​ខេត្តស្ទឹងត្រែង​មិនមែន​ជា​មូលដ្ឋាន​ផលិត​គ្រឿងញៀន​ក្តី តែ​ខេត្តស្ទឹងត្រែង​ជា​ខេត្ត​ដែល​រង​គ្រោះ​ដោយ​ឧក្រិដ្ឋជន​នាំ​នូវ​សារធាតុ​ញៀន​ឆ្លងកាត់​ពី​តំបន់ត្រីកោណមាស​មក​តាម​ព្រំដែន​ឡាវ ហើយ​បញ្ហា​នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ទប់ស្កាត់​បង្ក្រាប​អោយ​ខាន​តែ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ