ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ចៅសង្កាត់​ត្រូវ​ជន​ដៃដល់​វាយ​យ៉ាង​របួសធ្ងន់​នៅ​ក្រុង​ស្វាយ​រៀង

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក​ញឹ​ម សាំ ចៅសង្កាត់​ចេក​ក្រុង​ស្វាយ​រៀង​ត្រូវ​ជន​ស្រវឹងស្រា​ម្នាក់​វាយ​ទម្លាក់​ពីលើ​ម៉ូតូ​ធ្លាក់​ចូល​ភក់​ក្រោល​ក្របី បណ្តាល​ឱ្យ​រង​របួសធ្ងន់ ខណៈ​ដែល​លោក​ចៅ សង្កាត់ ទៅ​សាកសួរ​ដោយ​មាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ថា មាន​ជន​ម្នាក់​ស្រវឹងស្រា​អុកឡុក​ដេញ​វាយ​ប្រជាពលរដ្ឋ​ក្នុងភូមិ…

ខេត្តស្វាយរៀង ៖ លោក​ញឹ​ម សាំ ចៅសង្កាត់​ចេក​ក្រុង​ស្វាយ​រៀង​ត្រូវ​ជន​ស្រវឹងស្រា​ម្នាក់​វាយ​ទម្លាក់​ពីលើ​ម៉ូតូ​ធ្លាក់​ចូល​ភក់​ក្រោល​ក្របី បណ្តាល​ឱ្យ​រង​របួសធ្ងន់ ខណៈ​ដែល​លោក​ចៅ សង្កាត់ ទៅ​សាកសួរ​ដោយ​មាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ថា មាន​ជន​ម្នាក់​ស្រវឹងស្រា​អុកឡុក​ដេញ​វាយ​ប្រជាពលរដ្ឋ​ក្នុងភូមិ ។

លោក​ចៅ សង្កាត់ ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ភ្លាម​ក៏​ចុះ​ទៅ​កន្លែង​កើតហេតុ ដើម្បី​សួរនាំ​មិន​ទាន់​ទាំង​ចុះ​ពីលើ​ម៉ូតូ​ផង ក៏​ត្រូវ​ជន​ប្រមឹក​វាយ​ទម្លាក់​ពីលើ​ម៉ូតូ​ដួល​ចូល​ក្នុង​ក្រោល​ក្របី ហើយ​ត្រូវ​ជន​កំណាច​ជាន់​ពីលើ ហើយ​ច្រំ​បណ្តាល​ឲ្យ​របួស​ធ្ងន់ធ្ងរ​ឡើង​ទ្រោម​ខ្លួន​តែ​ម្តង ខណៈនោះ​អ្នកស្រុក​បានឃើញ​ក៏​រត់​មក​ជួយ និង​ប្តឹង​សមត្ថកិច្ច​ឲ្យ​មក​ជួយ​អន្តរាគមន៍ បើ​ប្រជាពលរដ្ឋ​មក​ជួយ​មិន​ទាន់​ទេ​នោះ​លោក​ចៅសង្កាត់​អាច​ស្លាប់​បាន ។

ករណី​បង្ក​ហិង្សា​វាយ​លោក​ចៅ សង្កាត់​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​០៩ មក​រា ២០១៩ ស្ថិត​ក្នុងភូមិ​ទទា​សង្កាត់​ចេក ក្រុង​ស្វាយ​រៀង ។

បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា នេះ​ជា​ករណី​ហិង្សា​ដោយ​ចេតនា​ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ប៉ូច សុផល ហៅ​ខ្វិន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់ រស់នៅ​ភូមិ​ទទា សង្កាត់​ចេក​ក្រុង ស្វាយ​រៀង ហើយ​កន្លង​មក​តែងតែ​ផឹកស្រា​ស្រវឹង​រួច​ដើរ​ឡូឡា​អុកឡុក​អ្នក​ភូមិ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ជន​នេះ​បាន​ធ្វើ​សកម្មភាព​វាយ​ដោយ​ដៃ​ទៅ​លើ​ជន​រង​គ្រោះជា​ចៅសង្កាត់​មានឈ្មោះ​ញឹ​ម សាំ ភេទ​ប្រុស អាយុ​៧២​ឆ្នាំ មុខរបរ​ចៅសង្កាត់​ចេក មាន​ទីលំនៅ​ភូមិ​ទទា សង្កាត់​ចេក ក្រុង​ស្វាយ​រៀង បណ្តាល​ឱ្យ​រង​របួស​គ្រិច​កដៃ​ខាងស្តាំ និង​ស្នាម​ឆូត​ករង​របួសធ្ងន់ ។ ពេល​សមត្ថកិច្ច​ទៅ​ដល់​ជនសង្ស័យ​វាយ​ទាំង​សមត្ថកិច្ច​ទៀត ទម្រាំ​ចាប់ខ្លួន​បាន​បែក​ល្បាប់​ប្រឡាក់​ភក់​អាចម៍ក្របី​អោយ​ស្រ​ម៉ក​តែ​ម្តង ។

បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ ប៉ូច សុផល ហៅ​ខ្វិន កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ នៅ​ថ្ងៃ​ទី​១១ មក​រា ២០១៩ នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ