ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​មិន​ចេះអស់សោះនៅ​ចំណុច​​ផ្លូវ​រថភ្លើង R6

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់​ត្រូវ​បាន​កម្លាំង​នៃ​អធិការដ្ឋាន​ខណ្ឌដូនពេញ​ធ្វើការ​ចាប់​ឃាត់ខ្លួន និង​ដកហូត​ថ្នាំ​ញៀន​ចំនួន​១៣​កញ្ចប់ និង​ឧបករណ៍​ប្រើប្រាស់ រួម​ទាំង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ផង​ដែរ​។ ការ​បង្ក្រាប​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​សំណង់​មិន​រៀបរយ…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់​ត្រូវ​បាន​កម្លាំង​នៃ​អធិការដ្ឋាន​ខណ្ឌដូនពេញ​ធ្វើការ​ចាប់​ឃាត់ខ្លួន និង​ដកហូត​ថ្នាំ​ញៀន​ចំនួន​១៣​កញ្ចប់ និង​ឧបករណ៍​ប្រើប្រាស់ រួម​ទាំង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ផង​ដែរ​។ ការ​បង្ក្រាប​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​សំណង់​មិន​រៀបរយ ផ្លូវ​រថភ្លើង R6 ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​ដែល​ចាប់​ឃាត់ខ្លួន​ខាងលើ ឈ្មោះ សុខ លុ​ច្ស ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុង​បន្ទប់​គ្មាន​លេខ ក្នុង​តំបន់​មិន​រៀបរយ​ខាងលើ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្នុង​ពេល​នេះ​ដែរ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​របស់​លោក​បាន​ធ្វើការ​បង្ក្រាប​គ្រឿងញៀន​នៅ​ចំណុច​សំណង់​មិន​រៀបរយ​ម្តុំ​ផ្លូវ​រថភ្លើង R6​នេះ ដោយ​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​ខាងលើ និង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​១៣​កញ្ចប់ រួម​ទាំង​ឧបករណ៍​សំរាប់​វេច​ខ្ចប់ និង​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ក្រោយ​ពី​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ខាងលើ បុរស​ជា​មុខសញ្ញា​ជួញដូរ​គ្រឿង
ញៀន​យ៉ាង​សកម្ម​ម្នាក់​ខាងលើ រួម​ទាំង​វត្ថុ​តាង​ដែល​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ត្រូវ​បាន​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ