នុ៎ះ​ៗ! សូ​ម្បី​តែ​ដើម​អំពិល​ហូប​ផ្លែ​យក្ស​ក៏​ប្រុង​ឆ្លង​ដែន​ដែរ​… (​មាន​វី​ដេ​អូ​)


ខេត្តកំពង់ចាម ៖ រថយន្ត​ធុន​ធំ​មួយ​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 3A-7480 បាន​ដឹក​ដើម​អំពិល​ហូប​ផ្លែ​ដ៏​ធំ​មួយ​ដើម​អាច​មាន​អាយុកាល​រាប់រយ​ឆ្នាំ ដោយ​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត តាម​បណ្តោយ​ផ្លូវជាតិ​លេ​៧ ។ ស្រប​ពេល​ដែល​មក​ដល់​ត្រង់​ចំណុច​មុខ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម កាលពី​ម៉ោង​១១​យប់ ថ្ងៃ​ទី​១១ មក​រា ២០១៩ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់​ដើម្បី​ត្រួតពិនិត្យ​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្រប​ពេល​ដែល​រថយន្ត​ខាងលើ បាន​​បើក​មក​ដល់​ត្រង់​មុខ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម កម្លាំង​នគរបាល​ចរាចរណ៍​បាន​លើក​សញ្ញា​ឲ្យ​ឈប់​ដើម្បី​ត្រួតពិនិត្យ​មើល ដោយ​ក្នុង​នោះ​ឃើញ​មាន​ជនជាតិ​វៀតណាម​ចំនួន​៥​នាក់​ជិះ​ក្នុង​កាប៊ី​នខា​ង​មុខ​។ ខណៈ​ពេល​ហៅ​ចុះ​មក​សួរនាំ គឺ​មាន​តែ​ម្នាក់ ដែល​មាន​កាន់​លិខិតឆ្លងដែន​ត្រឹមត្រូវ ប៉ុន្តែ​ចំនួន​​៤​នាក់​ទៀត​មិន​មាន​ឯកសារ​ទេ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។

សមត្ថកិច្ច​បាន​ខ្សឹប​ប្រាប់​ថា ចំពោះ​ដើម​អំពិល​យក្ស​មួយ​ដើម​នោះ​ត្រូវ​បាន​ក្រុម​ឈ្មួញ​វៀតណាម​ទិញ​មក​ពី​ទិស​ខាងលិច តែ​មិន​បាន​បញ្ជាក់​នៅ​ស្រុក​ណាមួយ​ទេ ហើយ​ក្នុង​១​ដើម​នេះ​ត្រូវ​បាន​គេ​ហ៊ាន​ទិញ​ក្នុង​តំលៃ​១៥០០​ដុល្លារ ដើម្បី​ដឹក​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម ។ តែ​មិន​ទាន់​ដល់​គោលដៅ​ផង ត្រូវ​សមត្ថកិច្ច​ឃាត់​ដើម្បី​ត្រួតពិនិត្យ​រក​លិខិត​ស្នាម ចំណែក​រថយន្ត​ដឹក​ដើម​អំពិល​នោះ​ត្រូវ​បាន​រក្សា​ទុក​នៅ​មុខ​អធិ​ការ​ដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ជា​បណ្តោះអាសន្ន​។

លោក ហួត វុ​ទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ មក​រា ២០១៩​នេះ​ថា រូប​លោក​បាន​ចាត់​ឲ្យ​ក្រុម​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ចុះ​មក​ពិនិត្យ​មើល​ដើម​អំពិល​នេះ​មាន​លិខិត​ស្នាម​ត្រឹមត្រូវ​ដែរ​ឫ​ទេ? បើ​ពុំនោះ​ទេ នឹង​ត្រូវ​ចាត់វិធានការ​តាម​ច្បាប់ ។ ចំណែក​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​វិញ​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា យោង​តាម​បញ្ជា​របស់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត នឹង​យក​ដើម​អំពិល​ដ៏​ធំ​ខាងលើ​ទៅ​ទុក​នៅ​សួន​មុនី ក្នុងស្រុក​កំពង់សៀម ជា​បណ្តោះអាសន្ន ដើម្បី​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ដើម​អំពិល​នេះ​ងាប់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ