​ម៉ូតូ​២​គ្រឿង​ពន្លះ​គ្នា​ពេញទំហឹង​នៅ​ចំណុច​ជាប់​របង​ព្រ​លាន​យន្តហោះ


រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​មួយ​គ្រឿង​បុក​គ្នា​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត បណ្តាល​ឲ្យ​រង​របួសធ្ងន់​២​នាក់ និង​ស្រាល​២​នាក់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ចំនួន​២​គ្រឿង​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ដែល​ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០៩ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ជាប់​របង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​ស្ថិត​នៅ​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ភាគី​ម៉ូតូ​មួយ​គ្រឿង​ស៊ី​ធី​ផ្លើស ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១FS-៨៤៩១ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រង​របួសធ្ងន់​រយះ​ជើង​ខាងស្ដាំ និង​បែកក្បាល​។

ចំណែក​ភាគី​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១CY-៧៤៩៤ បើកបរ​ដោយ​បុរស​ម្នាក់​មាន​ដឹក​ប្រពន្ធ​និង​កូនស្រី ។ ស្ត្រីជា​ប្រពន្ធ​បាន​រង​របួសធ្ងន់​ ។​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើកបរ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ី​ធី​ផ្លើស ពណ៌​ក្រហម ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ បាន​បុក​ចំ​ពីក្រោយ​ឈ្នាន់​ខាងឆ្វេង​របស់​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​មដែល​​ជិះ​គ្នា​៣​នាក់ បណ្តាល​អោយ​ស្ត្រី​ជា​ប្រពន្ធ​ធ្លាក់​ពីលើ​ម៉ូតូ​រង​របួសធ្ងន់ ចំណែក​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ស៊ី​ធី​ផ្លើស ពណ៌​ក្រហម រង​របួស​រយះ​ជើង​ខាងស្ដាំ និង​បែកក្បាល​យ៉ាងធ្ងន់ធ្ងរ​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ពេល​គ្រោះថ្នាក់​ភ្លាម​ៗ រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​មួយ​គ្រឿង​បាន​មក​ដឹក​យក​ជន​រង​គ្រោះ​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ស៊ី​ធី​ផ្លើស យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ចំណែកឯ​ភាគី​ម្ខាង​ទៀត​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ព្រះ​កុសុមៈ ជា​បន្តបន្ទាប់​គ្នា​។

បន្ទាប់​ពី​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​អស់ហើយ កំលាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​បាន​ប្រគល់​អោយ​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ធ្វើការ​វាស់វែង ​និង​យក​ម៉ូតូ​ទាំង​២​គ្រឿង​ខាងលើ​​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​នៅ​ថ្ងៃក្រោយ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ