សង្គ្រោះបានដោយសុវត្ថិភាព…តែឆ្ងល់ គាត់​ចូល​​តាម​របៀប​ណា​?

Sponsored

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​មានសតិ​មិន​ប្រក្រតី បាន​ចូល​ទៅ​សម្ងំ​ជាប់​នៅ​ក្នុង​លូ​តាម​ចិញ្ចើម​ផ្លូវ​អស់​ជា​ច្រើន​ថ្ងៃ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៩ ខែមករា នៅ​ទល់មុខ​ផ្ទះ​ឧកញ៉ា ថេ​ង ប៊ុ​ន​ម៉ា វិ​ថី​ព្រះ​មុនី​រ៉េ​ត សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវបាន​ឲ្យ​ដឹង​ថា ខណៈ​ពួក​គាត់​ជិះ​ម៉ូតូ​ឆ្លងកាត់​ទីនោះ ស្រាប់តែ​ឮ​សំឡេង​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ស្រែកហៅ​ពី​ក្នុង​លូ​និង​លើកដៃ​ខ្វៃ​ៗតាម​ប្រហោង​លូ​ឲ្យ​ជួយ ។ ពេល​នោះ​ពួក​គាត់​ក៏​បាន​ឈប់​ម៉ូតូ​រក​មើល​ក្នុង​លូ ស្រាប់តែ​ឃើញ​បុរស​ម្នាក់​នោះ​ជាប់​នៅ​ក្នុង​លូ មិនដឹង​តាំងពី​ពេល​ណា​មក​ទេ ។ បន្ទាប់​ពី​ឃើញ​ដូច្នេះ អ្នក​ដែល​រស់នៅ​ក្បែរ​នោះ ក៏​នាំ​គ្នា​គាស់​គម្រប​លូ ដើម្បី​បើក​ឲ្យ​បុរស​រូប​នេះ​ចេញ​មក​ក្រៅ ។

នៅ​ពេល​ចេញពី​ក្នុង​លូ​បាន​ហើយ បុរស​រូប​នេះ​និយាយ​ហាក់ដូចជា​វង្វេងវង្វាន់​ថា រូបគេ​បាន​ចូល​ទៅ​ក្នុង​លូ​អស់​រយៈពេល​១០​ថ្ងៃ​មក​ហើយ ដោយ​រាល់ថ្ងៃ​ហូប​ទឹកលូ​ធ្វើ​ជា​អាហារ ។ក្រោយ​ពេល​កើតហេតុ បុរស​រូប​នេះ​ត្រូវ​បាន​ខាង​មន្ទីរ​សង្គមកិច្ច​និង​អតីត​យុទ្ធ​ជន បាន​មក​ទទួលយក​ទៅ​គាំពារ ដោយ​ឲ្យ​ទៅ​ស្នាក់​នៅ​មួយយប់​សិន និង​ដើម្បី​វិនិច្ឆ័យ​ថា តើ​បុរស​រូប​នេះ ជា​មនុស្ស​ប្រភេទ​ណា ?

អ្នក​ដែល​ឃើញ​ហេតុការណ៍​នាំ​គ្នា​ឆ្ងល់​ថា មិនដឹង​ជា​បុរស​រូប​នេះ​ចូល​តាម​ប្រហោង​លូ​ពីណា​មក​ទេ ព្រោះ​ក្បាល​រុ​ឺ​ហ្កា​តូច​មិន​អាច​ចូលចុះ​ឡើយ តើ​គាត់​ចូល​រន្ធ​លូ​នេះ​ពី​ចំណុច​ណា​មក ព្រោះ​ចំណុច​ដែល​គាត់​ហៅ​ឲ្យ​ជួយ​នៅរ​ន្ឋ​តូច​មួយ​សម្រាប់​ទឹក​ហូរ​ពី​ផ្លូវថ្នល់​ចូល​តែ​ប៉ុណ្ណោះ ។ ទោះជា​យ៉ាងណា​ម្នាក់​ៗ​បាន​ត្រឹមតែ​​ឆ្ងល់​​ប៉ុណ្ណោះ ប៉ុន្តែ​មិន​មាន​ចម្លើយ​នោះ​ទេ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ