ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ចង់​ល្បី​ខ្លាំង​ទេ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

អ្នក​ធ្វើ​នយោបាយ​ទាំងឡាយ​…​បើ​ចង់​ល្បី​ទាល់តែ​ធ្លាប់​ជាប់គុក​…​ទោះ​គុក​ព្រហ្មទណ្ឌ​ក៏​ដោយ​…​ក៏​មានឈ្មោះ​ថា ជា​អ្នកនយោបាយ​ជាប់គុក​ដែរ ។ សម័យ​សង្គមរាស្ត្រនិយម​…​លោក​កេង វ៉ា​ន់​សាក់ ជាប់គុក​រាប់​ឆ្នាំ​…​។ ចេញពី​គុក​មក​វិញ គាត់​បោះពុម្ព​ស្នាដៃ​និពន្ធ​កំណាព្យ​មួយ​មាន​ចំណងជើង​ថា​…«​គុក​គឺ​ឋានសួគ៌​» ឈ្មោះ​គាត់​ក៏​ចាប់ផ្តើម​ល្បី​ដោយសារ​ជាប់គុក ។…

អ្នក​ធ្វើ​នយោបាយ​ទាំងឡាយ​…​បើ​ចង់​ល្បី​ទាល់តែ​ធ្លាប់​ជាប់គុក​…​ទោះ​គុក​ព្រហ្មទណ្ឌ​ក៏​ដោយ​…​ក៏​មានឈ្មោះ​ថា ជា​អ្នកនយោបាយ​ជាប់គុក​ដែរ ។

សម័យ​សង្គមរាស្ត្រនិយម​…​លោក​កេង វ៉ា​ន់​សាក់ ជាប់គុក​រាប់​ឆ្នាំ​…​។ ចេញពី​គុក​មក​វិញ គាត់​បោះពុម្ព​ស្នាដៃ​និពន្ធ​កំណាព្យ​មួយ​មាន​ចំណងជើង​ថា​…«​គុក​គឺ​ឋានសួគ៌​» ឈ្មោះ​គាត់​ក៏​ចាប់ផ្តើម​ល្បី​ដោយសារ​ជាប់គុក ។

ចំណែក​លោក ប៊ុ​ន ច័ន្ទ​ម៉ុ​ល ល្បីឈ្មោះ ក៏​ដោយសារ​គាត់​ជាប់គុក​ដែរ​…​មហាជន​សម័យ​លន់ លន់ ស្គាល់​គាត់​ដោយសារ​តែ​គាត់​ធ្លាប់​ជាប់គុក​…​ឈ្មោះ​គាត់​ក៏​ល្បី​រន្ទឺ​ឡើង ។

មក​ដល់​សម័យនេះ​…​អ្នកនយោបាយ​លោក​សម រ​ង្ស៊ី មានឈ្មោះ​ល្បី​មែនហើយ​…​ល្បី​ខាង​មាត់ដាច ល្បី​ខាង​ប្រឆាំង​…​ល្បី​ខាង​មិន​គោរព​ច្បាប់​នីតិរដ្ឋ​។ ឈ្មោះ​គាត់​ល្បី​មួយ​ភ្លេ​ត​ៗ​ប៉ុណ្ណោះ​…​ប៉ុន្តែ​គ្មាន​អ្នក​ណា​អាណិត​គាត់​សោះ ។

ចំណែក​លោក កឹ​ម សុខា មិន​ត្រឹមតែ​ល្បី​ទេ​…​មាន​អ្នក​អាណិត​ច្រើន​ណាស់ ដោយសារ​តែ​គាត់​ជាប់គុក​…​ដោយសារ​តែ​គាត់​ដាច់​អាល័យ​ពី​ស្នេហ៍​កម្ម​ទាំងឡាយ​…​ធ្វើ​ឱ្យ​ល្បី​ផង​…​អាណិត​ផង ។

លោក សម រ​ង្ស៊ី ពេល​នេះ​ទាន់​រដូវប្រាំង​…​បើ​ចង់​ល្បី​បាន​យូរ​…​បើ​ចង់​ល្បី​ឱ្យ​ខ្លាំង​ជាង​មុន​…​ឱ្យ​មានការ​អាណិតអាសូរ​ដូច​លោក​កឹ​ម សុខា​…​កុំឱ្យ​ល្បី​បង់ចាញ់​គ្នា​គួរតែ​ប្រថុយ​មើល !…​ តើ​គុក​ហ៊ាន​ទទួល​ដែរ​ឬ​អត់ ? បើ​គ្រាន់តែ​ឮ​ផ្គរលាន់​…​ឮ​ស្នូរ​រន្ទះបាញ់​ខ្យល់​…​មិន​ហ៊ាន​ចូល​ស្រុក​បែប​នេះ តើ​ចង់​ល្បី​ធ្វើ​អី ? បើ​ចង់​ល្បី​ជាប់​យូរ​ដូច លោក​កឹ​ម សុខា​…​គួរតែ​ចូល​ឱ្យ​ចំ​ទ្វារគុក​…​តើ​គុក​ហ៊ាន​ទទួល​ដែរ​ឬ​អត់ ?

បើ​ចង់​ល្បី​ជាប់​យូរ​ដូច លោក​កឹ​ម សុខា​…​គួរតែ​ចូល​ឱ្យ​ចំ​ទ្វារគុក​…​តើ​គុក​ហ៊ាន​ទទួល​ដែរ​ឬ​អត់ ?

ប្រសិនបើ​គុក​មិន​ប្រណី​មែន​…​សតវត្ស​នេះ​មាន​តែ​លោក សុខា និងរ​ង្ស៊ីប៉ុណ្ណោះ​…​មានឈ្មោះ​ក្នុង​ប្រវត្តិ​សាស្ត្រ​កម្ពុជា​…​សម័យ​បោះ​ឆ្នោត​នៅ​អាណត្តិក្រោយ​ៗ…​អាច​សង្ឃឹម​តាម​ការ​យល់​សុ​បិ​ន្ត​មិន​ខាន ។

ប៉ុន្តែ​បើ​មិន​ខ្មេះ មិន​ខ្មោច​ទេ​…​ចូល​វត្ត​ណាមួយ​ធ្វើ​អាចារ្យ​វិញ​ប្រសើរជាង​ធ្វើ​នយោបាយ​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ