ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៥​ប្រារព្ធ​ពិធី​បូក​សរុប​បិទ​សិក្ខាសាលា

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នៅ​បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៥​បាន​ប្រារព្ធ​ពិធី​បូក​សរុប​បិទ​សិក្ខាសាលា​របស់​យោធភូមិ​ភាគ​ទី​៥ នៅ​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៩ ដែល​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ…

ខេត្តបាត់ដំបង ៖ នៅ​បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៥​បាន​ប្រារព្ធ​ពិធី​បូក​សរុប​បិទ​សិក្ខាសាលា​របស់​យោធភូមិ​ភាគ​ទី​៥ នៅ​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៩ ដែល​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ។

លោក​ឧត្តម ឧត្តមសេនីយ៍ឯក ជា សា​រ៉​ន មេបញ្ជាការ​រង​នាយសេនាធិការ​កងទ័ពជើងគោក លោ​កក​ឧត្តម​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ទាំង​៤ (​បន្ទាយ​មាន​ជ័យ​,​បាត់ដំបង​,​ប៉ៃលិន​,​ពោធិ៍សាត់​) អញ្ជើញ​ចូលរួម​មាន​លោក​មេបញ្ជាការ​រង​កងទ័ពជើងគោក និង​ប្រតិភូ​កងទ័ពជើងគោក អស់លោក​តំណាង​ក្រសួងការពារជាតិ តំណាង​អគ្គបញ្ជាការ អគ្គស្នងការ​នគរបាល​ប្រចាំ​ទិស មេបញ្ជាការ​រង នាយសេនាធិការរង នាយការិយាល័យ មេបញ្ជាការ​កងពលតូច​ថ្មើរជើង (៥១,៥២,៥៣,​និង​១៤) មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កងរាជអាវុធហត្ថ​ស្នងការ​នគរបាល​ខេត្ត​ទាំង​៤ មេបញ្ជាការ​កងការពារ​ព្រំដែន ទាំង​៤ (៥០១,៥០២,៥០៣,៥០៤) ព្រមទាំង​មេបញ្ជាការ​នាយទាហាន​ចំណុះ​កងឯកភាព​យោធភូមិ​ភាគ​ទី​៥ សរុប​ចំនួន​៣០០​នាក់​នៅ​សាល​ប្រជុំ​ធំ​យោធភូមិ​ភាគ​ទី​៥ ។

លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការ​ង នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥ បាន​អាន​របាយការណ៍​សរុប​ប្រចាំឆ្នាំ​២០១៨ រួច​មក​មតិ​ពិភាក្សា​របស់​មេបញ្ជាការ​កងឯកភាព និង​សមាជិក​អង្គពិធី​បាន​លើក​ឡើង​ពី​ការ​អនុវត្ត​កន្លង​មក ហើយ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម និង​វិធានការ​អនុវត្ត​បន្ត ។

ជា​ចុង​ក្រោយ​មតិ​បូក​សរុប និង​សំណេះសំណាល​របស់​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើក​កោតសរសើរ​ចំពោះ​មេបញ្ជាការ នាយទាហាន នាយទាហានរង ពល​ទាហាន យោធភូមិ​ភាគ​ទី​៥ សម្រេច​ភារកិច្ច​ឆ្នាំ​២០១៨ បាន​ល្អ​ប្រសើរ សូម​កោតសរសើរ​ចំពោះ​ស្មារតី​ចូលរួម​អនុវត្ត​បាន​ជោគជ័យ​លើ​៤​ខ្លឹមសារ ការងារ​កសាង ពង្រឹង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ​ផែនការ​របស់​យោធភូមិ​ភាគ​ទី​៥ គួប​ផ្សំ​ចលនា​ប្រឡងប្រណាំង​ទប់ស្កាត់​ភេរវកម្ម​ឆ្លង​ដែន​ទប់ស្កាត់​រាល់​ការ​បំផុស​ចលនា​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ចលនា​បង្កើត​កម្លាំង​ធ្វើ បដិវត្តន៍​ពណ៌​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ