ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ​! មាននៅ​សាច់​មាន់ និង​ក្នុង​នំ​ស្នូល​សណ្តែក

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​បាន​សហការ​ជាមួយ​យោធា​កងវរសេនាតូច​លេខ​២​បាន​ចុះ​ពិនិត្យ​ទំនិញ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​តាម​ច្រករបៀង​កំពង់​ស្ពាន​ក្រុង​បា​វិត រក​ឃើញ​សារធាតុ​គីមី​បូ​រ៉ា​ក់ នៅ​លើ​សាច់​មាន់ និង​ដាក់​ក្នុង​នំ​ស្នូល​សណ្តែក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ ។ បើ​នំ​ទាំងនេះ​ត្រូវ​ឈ្មួញ​យក​ទៅ​លក់​ឲ្យ​អ្នក​បរិភោគ ជា​ពិសេស​សិស្សានុសិស្ស​ដោយ​នំ​ទាំងនេះ​ឈ្មួញ​យក​ទៅ​លក់​នៅ​តាម​សាលារៀន…

ខេត្តស្វាយរៀង ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​បាន​សហការ​ជាមួយ​យោធា​កងវរសេនាតូច​លេខ​២​បាន​ចុះ​ពិនិត្យ​ទំនិញ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​តាម​ច្រករបៀង​កំពង់​ស្ពាន​ក្រុង​បា​វិត រក​ឃើញ​សារធាតុ​គីមី​បូ​រ៉ា​ក់ នៅ​លើ​សាច់​មាន់ និង​ដាក់​ក្នុង​នំ​ស្នូល​សណ្តែក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ ។
បើ​នំ​ទាំងនេះ​ត្រូវ​ឈ្មួញ​យក​ទៅ​លក់​ឲ្យ​អ្នក​បរិភោគ ជា​ពិសេស​សិស្សានុសិស្ស​ដោយ​នំ​ទាំងនេះ​ឈ្មួញ​យក​ទៅ​លក់​នៅ​តាម​សាលារៀន ។ ករណី​រក​ឃើញ​សារធាតុ​គីមី​បូ​រ៉ា​ក់​នេះ​ធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃ​ទី​១០ មក​រា ២០១៨ នៅ​ច្រករបៀង​កំពង់​ស្ពាន ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ។

បើ​តាម​មន្ត្រី​សាខា​កាំកុងត្រូល​បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្រុមការងារ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​បាន​ចុះ​ត្រួតពិនិត្យ​មុខទំនិញ​ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​វៀតណាម​មក​តាម​ច្រករបៀង​កំពង់​ស្ពាន​ជា​លទ្ធផល​នៃ​ការ​ធ្វើតេស្ដ​ជាបឋម​លើ​ទំនិញ​៣៣​គំរូ ដែល​ផ្តោត​សំខាន់​លើ​ចំណីអាហារ​នោះ ក្រុមការងារ​បាន​ដកហូត​ពងមាន់​ចំនួន​៩០០​គ្រាប់ សាច់​មាន់​២០​គីឡូក្រាម និង​រក​ឃើញ​នំ​ស្នូល​សណ្តែក​ដែល​មាន​សារធាតុ​គីមី​បូ​រ៉ា​ក់​គួរ​ឲ្យ​ព្រួយបារម្ភ ។

ទាក់ទិន​ករណី​ខាងលើ​នេះ លោក ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា​«​ជា​លទ្ធផល​ក្រោយ​ចុះ​អនុវត្ត​ការងារ​មន្ត្រី​ជំនាញ​យើង​បាន​ដកហូត​នំ​ស្នូល​សណ្តែក​បន្ទះ​ចំនួន​៣​គីឡូក្រាម មាន​ផ្ទុក​សារធាតុ​គីមី​បូ​រ៉ា​ក់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​ដកហូត​ពងមាន់​ចំនួន​៩០០​គ្រាប់​សាច់​មាន់​ចំនួន​២០​គីឡូក្រាម​ដែល​ច្បាប់​ហាមឃាត់​មិន​អនុញ្ញាតិ​នាំ​ចូល​នូវ​សាច់សត្វ​ចំណីអាហារ​ដែល​មាន​ដើម​កំណើត​ពី​សត្វ និង​ស៊ុត​សត្វ​តាម​ច្រករបៀង​ពី​ប្រទេស​ជិតខាង​ក៏​ប៉ុន្តែ​ឈ្មួញ​នៅ​តែ​លួច​នាំ​ចូល​ខុសច្បាប់​ដដែល​ៗ ។

ហើយ​ទំនិញ​ខុសច្បាប់​ទាំងនោះ​មន្ត្រី​យើង​ធ្វើការ​ដកហូត​រួច​យក​ទៅ​កម្ទេច​ចោល​ភ្លាម​ៗ​ផង​ដែរ​» ។ លោក​ប្រធាន​សាខា​កាំកុងត្រូល​បាន​បញ្ជាក់​ទៀត​ថា សារធាតុ​បូ​រ៉ា​ក់​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ដូច​ជា ខូច​ក្រពះ​ពោះវៀន ក្រលៀន និង​អាច​បង្ក​ទៅ​ជា​មហារីក​ធ្វើ​ឲ្យ​បែក​ឈាម​តាម​រោម​យ៉ាងធ្ងន់ធ្ងរ​អាច​ស្លាប់​បាន បើ​បញ្ជូន​ទៅ​សង្គ្រោះ​មិន​ទាន់​ពេល ។

ជាមួយ​គ្នា​នោះ​លោក ផឹង និល ក៏​បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូម​មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​ការ​បរិភោគ​ចំណីអាហារ​ត្រូវ​ពិនិត្យ​មើល​ស្លាក​សញ្ញា​កាលបរិច្ឆេទ​ឲ្យ​បាន​ច្បាស់លាស់ មុន​ទិញ​យក​ទៅ​បរិភោគ ដើម្បី​ចូលរួម​លើកកម្ពស់​សុខុមាលភាព​ទាំងអស់​គ្នា ហើយ​មន្ត្រី​កាំកុងត្រូល​បាន​សន្យា​នឹង​បន្ត​ចុះ​ពិនិត្យ​ទំនិញ​នៅ​តាម​ផ្សារ​នានា​នៅ​ក្នុង​ខេត្តស្វាយរៀង​ឲ្យ​បាន​ញឹកញាប់​បន្ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ