ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ា​ណែ​ត ៖ ត្រូវធ្វើ​យ៉ាងណា​ឲ្យ​មហាជន​ជឿ​លើ​កងទ័ព និង​រាជរដ្ឋាភិបាល

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តបាត់ដំបង ៖ ឧត្តមសេនីយឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​កង​យោធពល ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​បាន​ថ្លែង​ថា ដើម្បី​ថែរក្សា​ប្រៀប​ឈ្នះ និង​ការពារ​ស្ថិរភាព​សង្គម​នោះ…

ខេត្តបាត់ដំបង ៖ ឧត្តមសេនីយឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​កង​យោធពល ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​បាន​ថ្លែង​ថា ដើម្បី​ថែរក្សា​ប្រៀប​ឈ្នះ និង​ការពារ​ស្ថិរភាព​សង្គម​នោះ គឺ​ការងារ​នយោបាយ និង​ការងារ​សន្តិសុខ គឺ​ដើរ​ទន្ទឹម​គ្នា សំខាន់​ការ​ប្រមូល​កម្លាំង​មហាជន ដើម្បី​ជួយ​ទៅ​ដល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​មហាជន ផ្ដល់​ជំនឿ​ទៅ​លើ​កងទ័ព និង​រាជរដ្ឋាភិបាល ។

ការ​ថ្លែង​ដូច្នេះ​ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​ឧត្តមសេនីយឯក​ចូលរួម​ក្នុង​ពិធី​សិក្ខាសាលា​បូក​សរុប លទ្ធផល​ការងារ​យោធា​សន្តិសុខ និង​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ការងារ​យោធា សន្តិសុខ​ឆ្នាំ​២០១៩ នៅ​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ទី​០៩ មក​រា ២០១៩​កន្លង​ទៅ ។

នា​ឱកាស​នោះ​ឧត្តមសេនីយឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ ការ​ខិតខំ​ប្រឹងប្រែង​របស់​នាយទាហាន នាយទាហានរង និង​ពល​ទាហាន​គ្រប់​អង្គភាព​ចំណុះ ឲ្យ​យោធភូមិ​ភាគ​ទី​៥​ដែល​បាន​ខិតខំ​បំពេញភារកិច្ច​កន្លង​មក និង​កំពុង​បំពេញភារកិច្ច​បច្ចុប្បន្ន និង​ត្រៀម​ទៅ​ថ្ងៃ​អនាគត ដើម្បី​ការពារ​ជាតិ​បូរណភាព​ទឹកដី សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ ។

ទន្ទឹម​នោះ​លោក​ក៏​បាន​អបអរសាទរ និង​កោតសរសើរ​ផង​ដែរ​ចំពោះ​អង្គភាព​នៅ​ក្នុង​យុទ្ធភូមិ ភាគ​ទី​៥ ដែល​បាន​ចូលរួម​ចលនា​ប្រឡងប្រណាំង​ក្នុង​ការ​ពង្រឹង​ប្រៀប​ការពារ​ជាតិ និង​ការ ត្រៀមលក្ខណៈ​បំពេញភារកិច្ច​ជូន​ជាតិ​មាតុភូមិ​របស់​យើង ។ លោក​ក៏​បាន​ថ្លែង​នូវ​ការ កោតសរសើរ​ចំពោះ​យោធភូមិ​ភាគ​ទី​៥ ក្នុង​ការងារ​ទំនាក់ទំនង​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង បាន​ល្អ​បញ្ជៀ​ស​បានការ​ប្រឈម​មុខ​ដាក់​គ្នា ។

ឧត្តមសេនីយឯក ហ៊ុន ម៉ា​ណែ​ត បាន​រម្លឹក​ថា រឿង​ព្រំដែន គឺជា​រឿង ដែល​យើង​ត្រូវ​ទទួលខុសត្រូវ​ទាំងអស់​គ្នា ហើយ​ការ​ការពារ​ទឹកដី​ត្រូវធ្វើ​តាម​គ្រប់​រូបភាព​ទាំងអស់​មិនមែន​រឿង​ព្រំដែន ទាល់តែ​យើង​លើកគ្នា​ទៅ​វ៉ៃ​ដូច​កាល​នៅ​ព្រះ​វិហារ​ទើប​ថា ការពារ​ព្រំដែន​នោះ​ទេ ។ លោក​ថា រូបភាព​ច្រើន​ណាស់​ក្នុង​ការ​ការពារ​ទឹកដី និង​ការ​ដណ្ដើម​ប្រៀប​ឈ្នះ ។ ប៉ុន្តែ​យើង​ធ្វើ​យ៉ាងណា រួម​គ្នា​ខិតខំ​ធ្វើ​យ៉ាងណា​ប្រែក្លាយ​ព្រំដែន​ពី​តំបន់​សមរភូមិ​ទៅ​ជា​តំបន់​មិត្តភាព និង​សេដ្ឋកិច្ច ត្រូវធ្វើ​តាម​ទិស​ដៅ​របស់​រាជរដ្ឋាភិបាល ប៉ុន្តែ​មិន​ធ្វើ​អ្វី​ឲ្យ​បាត់​ប្រៀប​នោះ​ទេ ព្រោះ​រឿង ព្រំដែន​នេះ គឺជា​រឿង​យូរអង្វែង ។

ដូច្នេះ​សូម​យកចិត្តទុកដាក់​ក្នុង​ការ​ថែរក្សា និង​ការ​ឈរជើង​របស់​កងកម្លាំង​របស់​យើង ឲ្យ​បាន​រឹង​មាំ ។ ឧត្តមសេនីយ​ឯករូប​នោះ​ក៏​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​នៅ​ក្នុង​ការងារ​កំណែទម្រង់ ដើម្បី​ធ្វើ​អោយ​ប្រព័ន្ធ​ការងារ​ដើរទៅ​រលូន និង​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​ដឹកនាំ​បញ្ជា និង​បន្សល់​ប្រព័ន្ធ​ការងារ​នេះ​ទុក​ឲ្យ​នាយទាហាន​ជំនាន់​ក្រោយ គឺជា​គោលដៅ​រួម និង​ធានា​និរន្តរភាព​សម្រាប់​កងទ័ព​ដែល​នេះ គឺជា​ការ​កសាង​គ្រោងឆ្អឹង​ដ៏​រឹង​មាំ​មួយ​សម្រាប់ វិស័យ​ការពារ​ជាតិ​យូរអង្វែង​ទៅ​មុខ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ