ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ក​នោះ​! លេង​បន្លំ​របស់ទំនើប​ផង ហើយ​មិន​តិច​ទៀត​នេះ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​ទំនើប​ចង្កូត​ស្តាំ​បន្លំ​ពន្ធ​ចំនួន​០៩​គ្រឿង និង​រថយន្ត​ចង្កូត​ឆ្វេង​បន្លំ​ចំនួន​០៥​គ្រឿង ត្រូវ​បាន​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះ​សីហ​នុ​ចាប់​រឹបអូស​បន្តបន្ទាប់ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ដោយ​រក្សា​ទុកជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក ទុំ…

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​ទំនើប​ចង្កូត​ស្តាំ​បន្លំ​ពន្ធ​ចំនួន​០៩​គ្រឿង និង​រថយន្ត​ចង្កូត​ឆ្វេង​បន្លំ​ចំនួន​០៥​គ្រឿង ត្រូវ​បាន​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះ​សីហ​នុ​ចាប់​រឹបអូស​បន្តបន្ទាប់ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ដោយ​រក្សា​ទុកជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ។

នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក ទុំ ណូ ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះ​សីហ​នុ ថ្លែង​បញ្ជាក់​នា​រសៀល ថ្ងៃ​ទី​១០ មក​រា​នេះ ។ ថ្លែង​បញ្ជាក់​នា​រសៀល​ថ្ងៃ​ទី​១០ មក​រា នេះ លោក​ទុំ ណូ ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះ​សីហ​នុ​បានអោយ​ដឹង​ថា មាន​រថយន្ត​ទំនើប​ចង្កូត​ស្តាំ​បន្លំ​ពន្ធ​ចំនួន​០៩​គ្រឿង រួម​ជាមួយ​រថយន្ត​ចង្កូត​ឆ្វេង​ចំនួន​០៥​គ្រឿង ត្រូវ​បាន​ចាប់​រឹបអូស​ជា​បន្តបន្ទាប់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ។

នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​ពី​សំណាក់​សមត្ថកិច្ច​គយ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​សហការ​ជាមួយ​សមត្ថកិច្ច​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះ​សីហ​នុ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ។ លោក​ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះ​សីហ​នុ​អះអាង​បន្ថែម​ថា រថយន្ត​ទំនើប​ចង្កូត​ស្តាំ​បន្លំ​ពន្ធ​ទាំង​អស់នេះ​នឹង​ត្រូវ​ដកហូត​ទុកជា​សម្បត្តិ​រដ្ឋ​ដោយ​មិន​មានការ​ដោះស្រាយ​បង់​ជា​ប្រាក់​ពិន័យ​អោយ​ម្ចាស់​នាំ​យក​ទៅ​វិញ​បាន​ឡើយ​ព្រោះ​យោង​តាម​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​រាជរដ្ឋាភិបាល​បាន​ប្រកាស​នា​ពេល​កន្លង​មក គឺ​ហាម​មិន​អោយ​នាំ​រថយន្ត​ចង្កូត​ស្តាំ​នេះ​ចូល​ទៀត​ទេ​លើស​ពី​នេះ​ម្ចាស់​រថយន្ត​ថែម​ទាំង​បាន​បន្លំ​បំពាក់​ស្លាក​លេខ​ក្លែងក្លាយ​ថែម​ទៀត​ផង ។

បើ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ម្ចាស់​រថយន្ត​ទាំងនោះ​ពុំ​ត្រូវ​បាន​ឃាត់ខ្លួន​នោះ​ទេ ព្រោះ​ម្ចាស់​រថយន្ត​ទាំងអស់​បាន​ព្រមព្រៀង​ប្រគល់​រថយន្ត​ដោយ​ស្ម័គ្រចិត្ត ។ ឆ្លៀត​ក្នុង​ឪ​កាស​នោះ​ផង​ដែរ​លោក​ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះ​សីហ​នុ​ក៏​បាន​អំពាវនាវ​ផង​ដែរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បញ្ឈប់​សកម្មភាព​នាំ​ចូល​រថយន្ត​ចង្កូត​ស្តាំ និង​មេត្តា​គោរព​ច្បាប់​ទាំងអស់​គ្នា ការ​ចូលរួម​គោរព​ច្បាប់​របស់​បងប្អូន គឺជា​រួមចំណែក​បង្កើន​ប្រាក់​ចំណូល​ព​ន្ឋ​ដល់​រាជរដ្ឋាភិបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ