ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូជ​គោ​សាន់​តា​មក​ពី​សហ​រដ្ឋ​អា​មេ​រិក ត្រូវ​បាន​កសិករ​ចាប់​អារម្មណ៍​ចិញ្ចឹម ​

10 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖​ ពូជ​គោ​ប្រភេទ​សាន់​តា ​ផ្តល់​សាច់​ច្រើន​ក្នុង ​១ក្បាល ​អាច​មាន​ទម្ងន់​រហូត​ដល់ជា​ង ​១តោ​ន ​នាំ​មក​ពី​សហ​រដ្ឋ​អាមេ​រិក ​ត្រូវ​បាន​បង្កាត់​តាម​បែប​វិទ្យា​សាស្រ្ត ​(ស្ពែម) ​កំពុង​ត្រូវ​បាន ​ប្រជា​កសិករ​ចាប់​អារម្មណ៍​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ ជាក់​ស្តែង​ដូច​ជា​នៅ​ភូមិ​ទួល​វិហារ​ ឃុំ​ជីរោទ៍​ទី២​ ស្រុក​ត្បូង​ឃ្មុំ ​បង្កាត់​បាន​ចំនួន​ ៣​ក្បាល ​ទើប​តែ​មាន​លើក​ដំបូង​ ។

លោក ​ឃឹម ​សា​វឿន ​ប្រធាន​មន្ទីរ​កសិ​កម្ម​ខេត្ត ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង ​កាល​ពី​ល្ងាច​ ថ្ងៃទី១​៩ ក​ក្កដា ​២០១៣ ​នេះ​ថា ​លោក​បណ្ឌិត ​ច័ន្ទ ​សារុន ​រដ្ឋ​មន្រ្តី​ក្រសួង​កសិ​កម្ម ​រុក្ខា​ប្រមាញ់ ​និងនេ​សាទ​ បាន​ផ្តើម​គំនិត​នាំ​យក​ពូជ​គោ​ប្រភេទ​សាន់​តា ដែ​ល​ផ្តល់​សាច់​ច្រើន​នេះ ពី​ស​ហ​រដ្ឋ​អាមេរិ​ក ​មក​កាន់​ខេត្ត​ពោធិ៍​សាត់ ​ទទួល​បាន​នូវ​លទ្ធ​ផល​ជោគ​ជ័យ​ត្រចះ​ត្រចង់ ​ត្រូវ​បាន​បង​ប្អួន​ប្រជា​កសិ​ករ​ចាប់​អារម្មណ៍បំ​ផុត​ និង​កំពុង​ពង្រីក​តាម​រយៈ​ការ​បង្កាត់​ស្ពែម ​។

លោក​បន្តថា​ ដោ​យ​សម្លឹង​ឃើញបែ​បនេះ​ ទើ​ប​រូបលោ​ក​បាន​ទៅ​ទំនាក់ទំ​នង​ជា​មួយនិង​ប្រធាន​​មន្ទីរ​កសិ​កម្ម​ខេត្ត​ពោធិ៍​សាត់ ​ចាត់​ឲ្យ​មន្រ្តី​ការិយា​ល័យ​ពសុ​ព្យា​បាល​យក​ស្ពែម​មក​បង្កាត់​លើ​មេ​គោ​របស់​កសិ​ករ​ធម្មតា​នៅ​ភូមិ​ទួល​វិហារ ​ឃុំ​ជី​រោទ៍ទី​២ ​ស្រុក​ត្បូង​ឃ្មុំ ​។ គ្រាន់​តែ​ក្រោយ​កើត​បាន ​១ខែ ​ប៉ុណ្ណោះ ​កូន​គោ​ប្រភេទ​ពូជ​នាំ​មក​ពី​សហ​រដ្ឋ​អាមេរិក​នោះ បា​ន​រីក​ធំ​ធាត់​ឲ្យ​ទ្រឡុកៗ ​ហើយ​ពិធី​ចិញ្ចឹម​មាន​លក្ខណៈ​ងាយ​ស្រួល ​ដោយ​គ្រាន់​តែ​ឲ្យ​ស៊ី​ស្មៅ​នាំ​មក​ពី​ប្រទេស​អូស្រ្តា​លី ដែ​ល​ដាំ​នៅក្នុងប​រិវេណ​ដី​ផ្ទះ ​។

ពេល​ដែល​ឃើញ​កូន​គោ​បង្កាត់​នោះ​ ឆាប់​ធំ ​ត្រូវ​បាន​ប្រ​ជាពល​រដ្ឋ​នៅភូ​មិទួ​ល​វិហារ ​ចាប់​អារម្មណ៍​តាម​ដាន​មើល ថែ​ម​ទាំង​នឹង​ពង្រីក​នូវ​ការ​បង្កាត់​ពូជ​តាម​បែប​វិទ្យា​សាស្រ្ត​នេះ ​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ ​ព្រម​ជា​មួយនោះ​ ​ក៏មាន​គោល​ការណ៍​ពង្រីក​ទៅ​តាម​បណ្តា​ស្រុក-​ក្រុង ផ្សេង​ទៀត ​ព្រោះ​តែ​ការ​ចិញ្ចឹម​ដូច​គោខ្មែរ​យើងដែរ​ ​ប្រើ​រយៈ​ចន្លោះ​ពី​ ៣ ​ទៅ ​៤ឆ្នាំ ​នឹង​ផ្តល់​សាច់​ច្រើន​រហូតដ​ល់ទៅ​ជាង​ ១.០០០​ គីឡូ​ក្រាម ​ក្នុង ​១ក្បាល​ ៕