ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ដៃ​មឹក​៣​នាក់ ជាប់អន្ទាក់​ប៉ូលិស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​ជា​ចោរឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​តាម​ផ្លូវ​សាធារណៈ ហៅ​ថា ក្រុម​ដៃ​មឹក៣​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជ​ធានី​​ភ្នំពេញ​ស្រាវជ្រាវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៩ នេះ​នៅ​ចំណុច​ផ្លូវ​លេខ​២៩៤ កែង​ផ្លូវ​លេខ​៥១ សង្កាត់​បឹង​កេងកង​ទី​១…

រាជធានី​ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​ជា​ចោរឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​តាម​ផ្លូវ​សាធារណៈ ហៅ​ថា ក្រុម​ដៃ​មឹក៣​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជ​ធានី​​ភ្នំពេញ​ស្រាវជ្រាវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៩ នេះ​នៅ​ចំណុច​ផ្លូវ​លេខ​២៩៤ កែង​ផ្លូវ​លេខ​៥១ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។

ជនសង្ស័យ​ទី​១-​ឈ្មោះ អ៊ឹ​ង រតនា ហៅ ខ្នា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជា​អ្នកទិញ​លក់​ម៉ូតូ ស្នាក់​នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ​, ទី​២-​ឈ្មោះ ស្រី មនោ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ធ្វើ​ម្ហូប​ការ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល និង​ទី​៣-​ឈ្មោះ គ្រឿន ជលសា ហៅ​នៅ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ធ្វើ​ចំការ ស្នាក់​នៅផ្ទះ​លេខ​០២ ផ្លូវលំ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល ។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ​បាន​បង្ហើប​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​និង​១៩​នាទី​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៩ ក្រុម​ដៃ​មឹក​៣​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​មិន​បាន​សម្រេច នៅ​ចំណុច​មុខ​ហាង​ម៉ាស្សា​យីហោ​វ៉ា​ភូ ផ្ទះ​លេខ​១៤ ផ្លូវ​លេខ​៥១ ភូមិ​៧ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។

ក្រោយ​កើត​មាន​អំពើ​ឆក់​នោះ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ដែល​ចេញ​ល្បាត​លើ​ដងផ្លូវ​ជា​ប្រចាំ​នោះ​បាន​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៣​នាក់ ហើយ​ក៏​ចាប់​យក​វត្ថុ​តាង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ទឹកមាស ស៊េរី​ឆ្នាំ​២០១៩ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១HI-៨២៤៧ ដែល​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព ។ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ