ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ទាមទារ​សិទ្ធិ​ដាច់​មុខ​ចេញ​ការ​ប្រកាស​អាសន្ន

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ អះអាង​កាលពី​ថ្ងៃ​ទី​៩​មក​រា​ថា លោក​មាន​សិទ្ធិ​ដាច់​មុខ​ក្នុង​ការ​ចេញ​ការ​ប្រកាស​អាសន្ន បើ​គ្មាន​កិច្ចព្រមព្រៀង​ជាមួយ​សភា លើ​ការ​ផ្ដល់​ហិរញ្ញវត្ថុ​សម្រាប់​ការ​កសាង​ជញ្ជាំង​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ទេ​នោះ​។ លោក​ត្រាំ​ដែល​ថ្លែង​បែប​នេះ​តាម​ទូរទស្សន៍ មុន​ការ​ជួប​គ្នា​មួយ​ជាមួយ​បណ្ដា​ប្រធាន​ក្រុម​សភា​និយាយ​ទៀត​ថា ការ​សម្របសម្រួល​គ្នា​មួយ​នៅ​តែ​អាច​មាន​ប៉ុន្តែ​អះអាង​ថា…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ អះអាង​កាលពី​ថ្ងៃ​ទី​៩​មក​រា​ថា លោក​មាន​សិទ្ធិ​ដាច់​មុខ​ក្នុង​ការ​ចេញ​ការ​ប្រកាស​អាសន្ន បើ​គ្មាន​កិច្ចព្រមព្រៀង​ជាមួយ​សភា លើ​ការ​ផ្ដល់​ហិរញ្ញវត្ថុ​សម្រាប់​ការ​កសាង​ជញ្ជាំង​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ទេ​នោះ​។

លោក​ត្រាំ​ដែល​ថ្លែង​បែប​នេះ​តាម​ទូរទស្សន៍ មុន​ការ​ជួប​គ្នា​មួយ​ជាមួយ​បណ្ដា​ប្រធាន​ក្រុម​សភា​និយាយ​ទៀត​ថា ការ​សម្របសម្រួល​គ្នា​មួយ​នៅ​តែ​អាច​មាន​ប៉ុន្តែ​អះអាង​ថា លោក​អាច​បញ្ចេញ​ប្រតិកម្ម​ផ្សេង ប្រសិនបើ​ពួក​អ្នក​សាធារណរដ្ឋ ​និង​ពួក​អ្នក​ប្រជាធិបតេយ្យ​ពុំ​ឈាន​ទៅ​សម្រេច​បានការ​ព្រមព្រៀង​គ្នា​ទេ​នោះ​។

ការ​ខ្វែងគំនិត​គ្នា​ខាង​ហិរញ្ញវត្ថុ​សម្រាប់​ការ​កសាង​ជញ្ជាំង​ព្រំដែន​ធ្វើ​ឲ្យ​ស្ទះ​ដល់​១​ភាគ​៤​នៃ​រដ្ឋបាល​សហព័ន្ធ ចាប់តាំងពី​ថ្ងៃ​ទី​២២​ធ្នូ​មក​។ នា​ថ្ងៃ​ទី​៩​មក​រា​នោះ​ពេល​ជួប​នៅ​សេត​វិមាន​ជាមួយ​ពួក​អ្នក​ប្រជា​ធិបតេយ្យ លើ​គម្រោង​ជញ្ជាំង​ព្រំដែន​ជាមួយ​ម៉ិក​ស៊ិក ស្រាប់តែ​លោក​ត្រាំ​ចាកចេញ​ភ្លាម​ៗ​វិញ​។ លោក​CHUCK SCHUMER ប្រមុខ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ក្នុង​ព្រឹទ្ធសភា ក្រោយ​ការ​ជួប​គ្នា​បន្តិច​និយាយ​ថា ប្រធានាធិបតី​បាន​ក្រោក​ហើយ​ចាកចេញ​។ ជា​ថ្មី​ម្ដងទៀត​យើង​ឃើញ​ពី​ភាព​ក្រ​អើត​ក្រ​ទម ព្រោះតែ​លោក​ពុំ​អាច​សម្រេច​នូវ​អ្វី​ដែល​លោក​ចង់បាន​។

តាម​TWITTER​លោក​ត្រាំ​បញ្ចេញ​ប្រតិកម្ម​ថា ខ្ញុំ​ទើប​ចាក​ចេញពី​ការ​ជួប​គ្នា​មួយ ជាមួយ​លោក​CHUCK SCHUMER និង​លោកស្រី​NANCY PELOSI​ដែល​ក្លាយជា​ប្រធាន​សភា ព្រោះ​ជា​ការ​ជួប​គ្នា​ខាត​ពេល​​ឥតប្រយោជន៍​។ ខ្ញុំ​និយាយ​ថា​បាយ បាយ​។ លោក​ត្រាំ​អះអាង​ជា​ថ្មី​ថា​លោក​នឹង​មិន​បោះបង់​ចោល​ដាច់ខាត គម្រោង​កសាង​ជញ្ជាំង​ព្រំដែន ជា​ការ​សន្យា​របស់​លោក​ពេល​ឃោសនាបោះឆ្នោត​។

ការ​ចរចា​គ្នា​ស្ថិត​ក្នុង​ភាព​ទ័លច្រក​។​ប្រមុខ​សេត​វិមាន​ទាមទារ​ប្រាក់​៥,៧​ពាន់​លាន​ដុល្លារ សម្រាប់​កសាង​របាំង​ព្រំដែន​ពី​ដែក​ឬ​ជញ្ជាំង​មួយ​។ ពួក​អ្នក​ប្រជាធិបតេយ្យ​បាន​បដិសេធ​មិន​អនុម័ត​ការ​បញ្ចេញ​ទឹកប្រាក់​នោះ​ព្រោះ​យល់​ថា ​វា​ជា​គម្រោង​ដែល​ប្រាសចាក​សីលធម៌​។ ការ​រាំង​ខ្ទប់​ថវិកា​នេះ​នាំ​ឲ្យ​មាន​ផលវិបាក​ជាក់ស្ដែង ដោយ​ចាប់តាំងពី​ជាង​២​ស​ប្ដា​ហ៍​មក​ហើយ មន្ត្រី​រដ្ឋការ​ប្រមាណ​ជា​៨០០.០០០​នាក់​ពុំ​ទទួល​បាន​ប្រាក់ខែ​ព្រោះ​គ្មាន​លុយ​បើក​ឲ្យ​។ នោះ​ជា​SHUTDOWN​ដែល​មាន​រយៈពេល​យូរ​បំផុត​មួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ