ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ចង់បាន​នាវា​ផ្ទុក​យន្តហោះ​យ៉ាងតិច​៣​គ្រឿង

5 ឆ្នាំ មុន

ប្រទេស​ចិន ៖ អ្នក​ជំនាញការ​និង​ជា​នាយទាហានជាន់ខ្ពស់​ម្នាក់​នៃ​កង​ម៉ា​រី​ន​ចិន​អះអាង​កាលពី​ថ្ងៃ​ទី​៩​មក​រា​ថា ចិន​ត្រូវការ​នាវា​ផ្ទុក​យន្តហោះ​យ៉ាងតិច​៣​គ្រឿង ដើម្បី​ការពារ​ឆ្នេរសមុទ្រ ក៏​ដូច​ជា​ផលប្រយោជន៍​របស់​ខ្លួន​នៅ​ឯ​បរទេស ព្រមទាំង​បញ្ជៀ​សការ​លុកលុយ​ដែនដី​របស់​ខ្លួន​។ អ្នក​ជំនាញការ​រូប​នេះ​លោក​ZHANG JUNSHE​និយាយ​ថា ប្រទេស​របស់​យើង​មាន​ដែនដី​ជាប់​សមុទ្រ​ប្រវែង​ដល់​ទៅ​១៨.០០០​គីឡូម៉ែត្រ​។…

ប្រទេស​ចិន ៖ អ្នក​ជំនាញការ​និង​ជា​នាយទាហានជាន់ខ្ពស់​ម្នាក់​នៃ​កង​ម៉ា​រី​ន​ចិន​អះអាង​កាលពី​ថ្ងៃ​ទី​៩​មក​រា​ថា ចិន​ត្រូវការ​នាវា​ផ្ទុក​យន្តហោះ​យ៉ាងតិច​៣​គ្រឿង ដើម្បី​ការពារ​ឆ្នេរសមុទ្រ ក៏​ដូច​ជា​ផលប្រយោជន៍​របស់​ខ្លួន​នៅ​ឯ​បរទេស ព្រមទាំង​បញ្ជៀ​សការ​លុកលុយ​ដែនដី​របស់​ខ្លួន​។

អ្នក​ជំនាញការ​រូប​នេះ​លោក​ZHANG JUNSHE​និយាយ​ថា ប្រទេស​របស់​យើង​មាន​ដែនដី​ជាប់​សមុទ្រ​ប្រវែង​ដល់​ទៅ​១៨.០០០​គីឡូម៉ែត្រ​។ លើស​ពី​នេះ​ទៀត​សេដ្ឋកិច្ច​របស់​យើង ងាក​ទៅ​ក្រៅប្រទេស​ហើយ​ផលប្រយោជន៍​របស់​យើង​នៅ​បរទេស​កាន់តែ​មាន​ទំហំ​ធំ​ឡើង​។ ច្បាស់​ណាស់​ដោយសារ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច យើង​ត្រូវ​បង្កើន​ចំនួន​នាវា​ផ្ទុក​យន្តហោះ​របស់​យើង​។

បច្ចុប្បន្ន​ចិន​មាន​នាវា​ផ្ទុក​យន្តហោះ​តែ​មួយ​គត់ ហើយ​កំពុង​តែ​កសាង​នាវា​ផ្ទុក​យន្តហោះ​មួយទៀត​ដែល​ធំ​ជាង​មុន​។ កាលពីមុន​កាសែត​ចិន​NANFANG DUSHIBAO​ធ្លាប់​រាយការណ៍​ថា នាវា​ផ្ទុក​យន្តហោះ​ចិន​ទី​២​ចាប់​កសាង​ហើយ រួច​ចិន​គ្រោង​កសាង​នាវា​ធុន​នោះ​២​គ្រឿង​ទៀត​។ នាវា​ផ្ទុក​យន្តហោះ​ទី​២​នោះ​របស់​ចិន​កសាង​នៅ​ឯ​ការដ្ឋាន​នាវា នៃ​កំពង់​ផែ​ធំ​DALIAN ភាគ​ឦសាន​ប្រទេស​។ ការ​កសាង​នាវា​ផ្ទុក​យន្តហោះ​នោះ​ត្រូវ​ប្រើ​ពេល​៦​ឆ្នាំ​។ កាលពី​ខែកញ្ញា​ឆ្នាំ​២០១២​ចិន​បាន​ដាក់​ឲ្យ​ប្រើប្រាស់ នាវា​ផ្ទុក​យន្ត​ហោះ​ដំបូង​របស់​ខ្លួន​ឈ្មោះ​LIAONING​ដែល​មាន​បណ្ដោយ​៣០០​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ