ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ដ្រ​ថែរក្សា​ទឹកមុខ​ឱ្យ​នៅ​ក្មេង​ដោយ​ប្រើ​ទឹក​ផ្លែ​ឈើ​ជា​លក្ខ​ណ្ខៈ​ធម្មជាតិ

14 ឆ្នាំ មុន

ការ​ថែទាំ​ផ្ទៃមុខ​ឱ្យ​មាន​ភាព​ស្រស់ស្រាយដោយ​ធម្មជាតិ លោក​អ្នក​អាច​អនុវត្ដ​តាម​វិធីសាស្ដ្រ​បែប​ធម្មជាតិ ដោយ​យក​ផ្លែ​ឈើ​មកច្នៃប្រឌិត​ជួយ​ថែរក្សា​ទឹកមុខ​ឱ្យ​ស្រស់បស់បាន ។

ការ​ថែទាំ​ផ្ទៃមុខ​ឱ្យ​មាន​ភាព​ស្រស់ស្រាយដោយ​ធម្មជាតិ លោក​អ្នក​អាច​អនុវត្ដ​តាម​វិធីសាស្ដ្រ​បែប​ធម្មជាតិ ដោយ​យក​ផ្លែ​ឈើ​មកច្នៃប្រឌិត​ជួយ​ថែរក្សា​ទឹកមុខ​ឱ្យ​ស្រស់បស់បាន ។
-​ ល្ហុង​ទុំ ៖ កិន​ឱ្យ​ម៉ដ្ឋ​ប្រហែល​២​ស្លាបព្រា​កាហ្វេ រួច​យក​ទៅ​លាប​ប៉ាត​ឱ្យ​សព្វ​លើផ្ទៃមុខ ទុក​ចោល​ប្រហែល​ពី​១០-២០​នាទី ទើប​លាង​ដោយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ ។ ដោយអនុវត្ដ​បែប​នេះ​ជា​ប្រចាំ​ក្នុង​មួយ​ថ្ងៃ​ម្ដង នឹង​ធ្វើ​ឱ្យ​ស្បែក​មុខ​របស់​អ្នក​ទន់ ល្មើយ និងជួយ​កាត់​បន្ថយ​ស្លាកស្នាម ។

– ​ទឹក​ផ្លែ​ឈើ ៖  យក​ទឹក​ផ្លែ​ឪឡឹក ទឹកប៉េងប៉ោះ ទឹកក្រូច​ឆ្មារ និង​ទឹក​ត្រឡាច មួយមុខ​១​ស្លាបព្រា​កាហ្វេ លាយ​ឱ្យ​សព្វ​ចូល​គ្នា បន្ទាប់​មក​ត្រូវ​ប្រើ​សំឡី​ជ្រលក​យក​មក​ជូតថ្នម​ៗ​ឱ្យ​ពេញ​ផ្ទៃមុខ ទុក​ចោល​រយៈពេល២០​នាទី ទើប​ជូត​ចេញ និង​លាង​ដោយ​ទឹកក្ដៅ​ឧ​ណ្ឌ​ៗ​ពេល​នោះ​ស្បែក​មុខ​របស់​អ្នក​នឹងមាន​លក្ខណៈ​ស្រទន់ ។ ម្យ៉ាងទៀតវិធីសាស្ដ្រ នេះ​ថែម​ទាំង​ជួយ​កំចាត់​មុខ​ខ្មៅ​នៅ​លើ​ផ្ទៃមុខ​បាន ។

– ​ទឹកដោះគោឆៅ​លាយ​ជាមួយ​សំបកចេកអំបូង ៖ ប្រើ​តែ​សំបក​ចេកអំបូង​ទុំ​មួយផ្លែ លាង​ទឹក​ឱ្យ​ស្អាត ហាន់​ជា​ចំ​ណិ​​ត​តូច​ៗ  ចាក់​ទឹកដោះគោឆៅ​ចូល​ប្រហែល​កន្លះ​ចានតូច (​ចានជង​)​កិន​ឱ្យ​ម៉ដ្ឋ​ចូល​គ្នា​ប្រើ​ជំនួស​ទឹក “​ឡូ​ស្សិន​” សំរាប់​ការពារ​ស្បែក​ស្ងួត​។ ក្រៅពីនេះ ទឹក​ដែល​លោក​អ្នក​លាយ​ថែម​ទាំង​ជួយកំចាត់​ល្អងធូលី​ដែល​កក​នៅ​លើ​ផ្ទៃមុខ​បានទៀត​ផង។
គួរ​រំលឹក​ថា ទឹកឡូ​ស្សិនប្រភេទ​ទឹកដោះគោ​ឆៅ​លាយ​ជាមួយ​សំបក​ចេកអំបូង​នេះអាច​ដាក់​ក្នុង​ដប​រក្សា​ទុក​នៅ​ក្នុង​ទូទឹក កក សំរាប់​ប្រើប្រាស់​បាន ៕