ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមកុំ​ជ្រើស​វិធី​សម្លា.ប់​ខ្លួន​…​ដើម្បី​បង្ហាញ​ភាព​ស្មោះ​ត្រង់នោះ​អី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ធ្វើ​ដំណើរទៅ​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា បន្ទាប់​ពី​ប្តី​ក្រោយ​រករឿង​ទាស់ទែង​គ្នាដោយចោទ​ថា​ នាង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្តី​មុន ។ ទោះបីជា​យ៉ាងណា នៅ​ពេល​នាង​តោង​បង្កាន់ដៃស្ពាន​ប្រុង​លោត ក៏​ត្រូវ​បាន​អ្នក​ធ្វើ​ដំណើ​រ​រួម​ទាំង​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​ទី នោះ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ធ្វើ​ដំណើរទៅ​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា បន្ទាប់​ពី​ប្តី​ក្រោយ​រករឿង​ទាស់ទែង​គ្នាដោយចោទ​ថា​ នាង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្តី​មុន ។ ទោះបីជា​យ៉ាងណា នៅ​ពេល​នាង​តោង​បង្កាន់ដៃស្ពាន​ប្រុង​លោត ក៏​ត្រូវ​បាន​អ្នក​ធ្វើ​ដំណើ​រ​រួម​ទាំង​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​ទី នោះ នាំ​គ្នា​ចាប់​ឃាត់​ទាន់​ពេល ។

ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៨ ខែមករា នៅ​ស្ពាន​ជ្រោយចង្វា​
ថ្មី ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។ ចំណែក​ស្ត្រី​ដែល​គិត​ខ្លី​រូប​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នាង​ឈ្មោះ ថុ​ន រ៉ា​នី អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា មានកូន​តូច​ៗ​ចំនួន​២​
នាក់ ។

តាម​អ្នក​ឃើញ​ហេតុការណ៍​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​រូប​នេះ ​ធ្វើ​ដំណើ​រ​ដោយ​ថ្មើរជើង ក្នុង​ទិស​ដៅ​ពី​ខាងកើត​ទៅ​ខាងលិច ឡើង​ទៅ​លើ​ស្ពាន ។ នៅ​ពេល​ជិត​ដល់​កណ្តាល​ស្ពាន ស្រាប់តែ​ឃើញ​យំ​ខ្សឹកខ្សួល រួច​តោង​បង្កាន់ដៃស្ពាន​ប្រុង​លោតទឹក​សម្លាប់​ខ្លួន តែ​ហាក់ដូចជា​ពុំ​ដាច់​ចិត្ត ។ ខណៈ​ឃើញ​ដូចនេះ អ្នក​ធ្វើ​ដំណើរ​តាម​ស្ពាន​ ក៏​រាយការណ៍​ប្រាប់​ប្រជា​ការពារ និង​នគរបាល​ដែល​ប្រចាំការ​នៅ​គល់​ស្ពាន ទើប​នាំ​គ្នា​មក​ឃាត់​សួរនាំ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ស្ត្រី​រូប​នេះ​និយាយថា នាង​មាន​បំណង​មក​លោតទឹក​សម្លាប់​ខ្លួន ព្រោះតែ​តូចចិត្ត​ខ្លួនឯង​ ដែល​ប្តី​ក្រោយ​របស់​នាង​មិន​ទុកចិត្ត ហើយ​ចេះ​តែ​ចោទ​ថា​ នាង​លួច​មាន​ទំនាក់ទំនង​ស្នេហា​ឡើង​វិញ ​ជាមួយ​អតីត​ប្តី​របស់​នាង ទោះបី​នាង​ប្រាប់​យ៉ាងណា ក៏​ប្តី​ក្រោយ​នេះ​មិន​ជឿ​ដែរ ។

ស្ត្រី​រូប​នេះ​និយាយ​ទៀត​ថា កន្លង​មក ​នាង​ធ្លាប់មាន​ប្តី​ តែ​បាន​លែងលះ​គ្នា និង​បាន​មក​យកប្តី​ក្រោយ​នេះ ។ ប៉ុន្តែ​ការ​រស់នៅ​ជាមួយ​គ្នា​នេះ ប្តី​ក្រោយ​ចេះ​តែ​រករឿង​និង​ចោទ​ថា នាង​លួច​មានទំនាក់ទំនង​គ្នា​ជាមួយ​ប្តី​មុន ធ្វើ​ឲ្យ​នាង​ទ្រាំ​លែង​បាន​ក៏​ធ្វើ​ដំណើរ​មក​លោតទឹក​សម្លាប់​ខ្លួន​តែ​ម្តង ។

ទោះជា​យ៉ាងណា ស្ត្រី​រូប​នេះ​ ពុំ​បាន​ឲ្យ​ដឹងច្រើន​ពី​រឿងរ៉ាវ​ស្នេហា និង​ជីវិត​គ្រួសារ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ចម្រូងចម្រាស​នោះ​ទេ ។​ បន្ទាប់​ពី​នាំ​នាង​ទៅ​សាកសួរ​នៅ​ស្នាក់​ការ​ប៉ុស្តិ៍​រួចនគរបាល​ក៏​បាន​ទាក់ទង​ហៅ​ក្រុម​គ្រួសារ មក​យក​នាង​ទៅ​លំនៅ​ឋាន​វិញ ៕ ​

អត្ថបទសរសេរ ដោយ