ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិមាន​ឈ្នះ ឈ្នះ​មាន​អ្នក​ចូល​ទស្សនា​ជាង​១​ពាន់​នាក់​រៀងរាល់ថ្ងៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ទេសចរណ៍​បាន​អះអាង​ថា វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ ក្លាយជា​គោលដៅ​ទេសចរណ៍​ថ្មី​មួយទៀត​របស់​រាជធានី​ភ្នំពេញ​ក្នុង​ការ​ទាក់ទាញ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ។ ជាក់ស្តែង​វិមាន​ឈ្នះ ឈ្នះ…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ទេសចរណ៍​បាន​អះអាង​ថា វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ ក្លាយជា​គោលដៅ​ទេសចរណ៍​ថ្មី​មួយទៀត​របស់​រាជធានី​ភ្នំពេញ​ក្នុង​ការ​ទាក់ទាញ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ។ ជាក់ស្តែង​វិមាន​ឈ្នះ ឈ្នះ បាន និង​ង​កំពុង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​ទស្សនា​ជា​រៀងរាល់ថ្ងៃ ដោយ​ក្នុង មួយ​ថ្ងៃ​ៗ មាន​ជាង​១០០០​នាក់​ឯណោះ ។

កងកម្លាំង​ប្រចាំការ​រក្សា​សន្តិសុខ​សុវត្ថិភាព​នៅ​វិមាន​ឈ្នះ ឈ្នះ​ឲ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ទស្សនា​វិមាន​ប្រកបដោយ​ទឹកមុខ​សប្បាយ​រីករាយ ហើយ​កោតសរសើរ​ចំពោះ​ស្នាដៃ​នៃ​វិស្វករ​សំណង់​វិមាន​ឈ្នះ ឈ្នះ​ដែល​រំលេច​ដោយ​ក្បាច់រចនា​បែប​ខ្មែរ រួម​ទាំង​រូបចម្លាក់​នៃ​សកម្មភាព​អតីត​អ្នកតស៊ូ​រំដោះជាតិ ពិសេស​សម្តេច​តេ​ជោ​ហ៊ុន​សែន ដែល​មាន​ភាព​រស់​រវើក​គួរ​ឲ្យ​ស្ងើចសរសើរ ។

ទន្ទឹម​នោះ​សារមន្ទីរ​ម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍​តេ​ជោ​សែន នៅ​វិមាន​ឈ្នះ ឈ្នះ បាន​ឆក់​ការ​ចាប់អារម្មណ៍​អ្នកទេសចរ​យ៉ាង​ខ្លាំង ហើយ​ពួក​គេ​ដែល​ចូល​ទស្សនា​សុទ្ធតែ​បាន​ផ្តិត​យក​រូបភាព​ដោយ​សែ​ល​ហ្វី​៊ ឬ​ជួល​គេ​ថតរូប​ថត​ទុកជា​អនុស្សាវរីយ៍ ។

តាម​មន្ត្រី​នៃ​ក្រុមការងារ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ បាន​បញ្ជាក់​ថា បើ​ទោះបីជា​វិមាន​អនុស្សាវរីយ៍ «​នយោបាយ​ឈ្នះ ឈ្នះ​» ត្រូវ​បាន​ដាក់​សម្ពោធ​ជា​ច្រើន​ថ្ងៃ​ទៅ​ហើយ​ក្តី តែ​ប្រជាពលរដ្ឋ​ខ្មែរ និង​ភ្ញៀវ​បរទេស​នៅ​តែ​បន្ត​ចូល​ទស្សនា​នៅ​វិមាន​ប្រវត្តិសាស្ត្រ​មួយ​នេះ​យ៉ាងច្រើន​ជា​រៀងរាល់ថ្ងៃ ។ ទន្ទឹម​នោះ​សារមន្ទីរ​ម​គ្គុ​ទ្ទេស​ក៏​តេ​ជោ​សែន នៅ​ក្នុង​វិមាន​ឈ្នះ ឈ្នះ ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ទីតាំង​ផ្សេង​ទៀត​ក្នុង​វិមាន​បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍ និង​ការ​យកចិត្តទុកដាក់​ពី​ប្រជាជន​យ៉ាង​ខ្លាំង​ផង​ដែរ ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ការ​ចូល​ទស្សនា​សំណង់​វិមាន​ឈ្នះ ឈ្នះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន រួម​ទាំង ជនបរទេស​ជា​ច្រើន បាន​យកចិត្តទុកដាក់ យ៉ាង​ខ្លាំង ដើម្បី​ទស្សនា​ឈ្វេងយល់​ពី​រូបភាព ចម្លាក់​ក្បាច់ក្បូរ​ទាក់ទង​ប្រវត្តិសាស្ត្រ ដំណើរ​ស្វែងរក​សន្តិភាព​របស់​ប្រមុខ​ដឹកនាំ​កម្ពុជា​សម្តេច​តេ​ជោ​ហ៊ុន សែន រហូត​មានការ​បង្រួបបង្រួម​ជាតិ និង​ឈាន​ទៅ​បញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង​នៅ​កម្ពុជា​ឆ្នាំ​១៩៩៨ ។
វិមាន​ឈ្នះ ឈ្នះ បាន​ចាប់ផ្តើម​សាងសង់​ឡើង​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦ លើ​ទំហំ​ដី​៨​ហិ​កតា ស្ថិត​នៅ​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។ វិមាន​នេះ​ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ។

សំណង់​វិមាន​ឈ្នះ ឈ្នះ​នេះ តំណាង​ឱ្យ​វីរភាព​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ដែល​ហ៊ាន​ប្រថុយ​ជីវិត​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម ដើម្បី​ស្នើ​សុំ​កម្លាំង​ភាគី​វៀតណាម ជួយ​ផ្តួលរំលំ​របប​ប្រល័យ​ជូ​ព​សាសន៍​ប៉ុ​ល ពត និង​បាន​ប្រើ​គ្រប់​យុទ្ធវិធី ដើម្បី​បញ្ចប់​ភ្លើងសង្គ្រាម​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ