ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលារៀន​ក្នុង​ក្រុង​សៀមរាប​នឹង​ទទួល​បានការ​ប្រើប្រាស់​អីុន​ធើ​ណិ​ត​ឥត​គិតថ្លៃ​ពេញ១ឆ្នាំ​ពី​ក្រុមហ៊ុន​ អីុន​ធើ​ណិ​ត Today Communication

5 ឆ្នាំ មុន
  • ភ្នំពេញ

ដើម្បី​ជា​ផ្នែក​មួយ​នៃ​ទំនួល​ខុស​ត្រូវ​សង្គម ក៏​ដូច​ជា​អបអរសាទរ​ការ​ដាក់​អោយ​ដំណើរការ​នៃ​បណ្តាញ​គ្រប​ដណ្តប់​ថ្មី​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ខេត្តបាត់ដំបង ក្រុង​ប៉ោយ​ប៉ែ​ត និង​ក្រុង​បា​វិត បន្ថែម​លើ​ទីតាំង​ដែល​ក្រុម​ហ៊ុន​កំពុង​ប្រតិបត្តិការ​ដូច​ជា​រាជធានី​ភ្នំពេញ ក្រុង​សៀមរាប និង​ក្រុង​តា​ខ្មៅ​។ ក្រុមហ៊ុន​នឹង​ភ្ជាប់​អីុន​ធឺើណិ​ត​ដោយ​ឥត​គិតថ្លៃ​ពេញ​១​ឆ្នាំ​ដល់​សាលារៀន​មួយ ក្នុង​ខេត្តសៀមរាប…

ដើម្បី​ជា​ផ្នែក​មួយ​នៃ​ទំនួល​ខុស​ត្រូវ​សង្គម ក៏​ដូច​ជា​អបអរសាទរ​ការ​ដាក់​អោយ​ដំណើរការ​នៃ​បណ្តាញ​គ្រប​ដណ្តប់​ថ្មី​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ខេត្តបាត់ដំបង ក្រុង​ប៉ោយ​ប៉ែ​ត និង​ក្រុង​បា​វិត បន្ថែម​លើ​ទីតាំង​ដែល​ក្រុម​ហ៊ុន​កំពុង​ប្រតិបត្តិការ​ដូច​ជា​រាជធានី​ភ្នំពេញ ក្រុង​សៀមរាប និង​ក្រុង​តា​ខ្មៅ​។ ក្រុមហ៊ុន​នឹង​ភ្ជាប់​អីុន​ធឺើណិ​ត​ដោយ​ឥត​គិតថ្លៃ​ពេញ​១​ឆ្នាំ​ដល់​សាលារៀន​មួយ ក្នុង​ខេត្តសៀមរាប ​តាម​រយៈ​ការ​បោះ​ឆ្នោត​លើ​បណ្តាញ​​សង្គម​។

ក្នុង​ការ​បោះ​ឆ្នោត​នេះ​មាន​សាលារៀន​ចំនួន​បី​ត្រូវ​បាន​ជ្រើសរើស​អោយ​ចូលរួម​ដែល​មាន​ដូច​ជា វិទ្យាល័យ ១០ មក​រា ១៩៧៩ វិទ្យាល័យ​ ហ៊ុន​ សែន​សៀមរាប និង​សាលា​បឋម​សិក្សា​វត្ត​បូព៌។

សាលារៀន​ទាំង​បី​នេះ ​ត្រូវ​បាន​ដាក់​អោយ​បោះ​ឆ្នោត​តាម​រយៈ Facebook Page របស់​ក្រុមហ៊ុន​អីុន​ធើ​ណិ​ត Today Communication ដែល​មានឈ្មោះ​ថា TODAY ISP​។ សម្រាប់​លក្ខខណ្ឌ​នៃ​ការ​បោះ​ឆ្នោត​ពី​សាធារណជន​មាន​ដូច​ជា​ ៖

១-ការ​បោះ​ឆ្នោត​ត្រូវ​បាន​រាប់​តែ​នៅ​លើ​គេហទំព័រ​ដើម​នៃ Facebook Page របស់ TODAY ISP បាន​បង្ហោះ​តែ​មួយ​គត់​។

២-សូម​បោះ​ឆ្នោត​ទៅ​តាម​រូប​សញ្ញា​តំណាង​របស់​សាលា​នីមួយ​ៗ​។

៣-ផុតកំណត់​ការ​បោះ​ឆ្នោត​ត្រឹម​ថ្ងៃអាទិត្យ ទី​២៧ ខែមករា ។

៤-លទ្ធផល​នឹង​ធ្វើការ​ប្រកាស​ជូន​នៅ​ថ្ងៃ​ចន្ទ ទី​២៨ ខែមករា

បើ​តាម​ការ​អោយ​ដឹង​ពី​លោក ច​ន្ធី សុ​ធន ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​អីុ​ន​ធើ​ណិ​ត Today Communication បាន​មាន​ប្រសា​ស​ន៍​ថា «​ក្រៅពី​បំពេញ​នូវ​តម្រូវការ​របស់​អតិថិជន ក្រុមហ៊ុន​ក៏​បាន​គិត​គូ​ជា​ខ្លាំង​លើ​កិច្ចការ​ទំនួល​ខុស​ត្រូវ​សង្គម ដើម្បី​ជា​ផ្នែក​មួយ​ជួយ​ដល់​ការ អភិវឌ្ឍ​វិស័យ​អប់រំ​ក្នុង​​ប្រទេស​​កម្ពុជា​។ ហើយ​កិច្ចការ​នេះ​មិនមែន​មាន​សម្រាប់​តែ​ក្រុង​សៀមរាប​នោះ​ទេ យើង​នឹង​ធ្វើ​បន្តរ​ទៀត​សម្រាប់​ខេត្ត​ផ្សេង​ៗ​ដែល​បណ្តាញ​គ្របដណ្តប់​របស់​ក្រុមហ៊ុន​ទៅ​ដល់​ដូច​ជា​ខេត្ត​ព្រះ​សីហ​នុ ខេត្ត​បាត់​ដំបង ក្រុង​ប៉ោយ​ប៉ែ​ត ក្រុង​បា​វិត និង​ក្រុង​តា​ខ្មៅ​ជាដើម​»។

លោក សុ​ធន ក៏​បាន​បន្ថែម​ទៀត​ថា ​នេះ​មិនមែន​ជា​លើក​ទី១​ទេ ដែល​ក្រុមហ៊ុន​បាន​រៀបចំ​ជាការ​ផ្តល់​ជូន​សេវា​​អីុ​ន​ធើ​ណិ​ត​ឥត​គិតថ្លៃ​ដល់​សាលារៀន​ដូច្នេះ តួ​យ៉ាង​កាលពី​ឆ្នាំ​២០១៧ ក្រុមហ៊ុន​ក៏​ធ្លាប់​បាន​ធ្វើ​យ៉ាង​​ជោគជ័យ​ម្តង​រួច​ទៅ​ហើយ​សម្រាប់​រាជធានី​ភ្នំពេញ​។

សាធារណជន​ទាំងអស់​អាច​ចូលរួម​បោះ​នឹង​តាមដាន​នូវ​លទ្ធផល​តាម​រយៈ Facebook Page “TODAY ISP”​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មក​កាន់​ទូរស័ព្ទ​លេខ ​៖ 023/070215577 ឬ​តាម​រយៈ Facebook Messenger “TODAY ISP” ឬ​គេហរ​ទំព័រ www.today.com.kh​៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ