ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​កា​រ៉ា​ស់​នេះលួច​សាំង​​ប៉ុណ្ណឹង​ហើយ…​ច្បាប់​ធ្វើ​អីគាត់អត់កើត​ទៀត?

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ​៖ ​ប្រភព​ពី​មន្ត្រី​តុលាការ​បាន​ថ្លែង​ថា សំណុំរឿង​ដែល​ម្ចាស់​ការ៉ាសសាំងដេប៉ូ «រស្មី ពិសី» លួច​​​សាំង (​រង្វាស់រង្វាល់​)​ពី​អតិថិជន​ដែលចូល​ចាក់​សាំង​​រាល់ថ្ងៃ​នោះ បាន​បញ្ជូន​មក​កាន់​សាលាដំបូង​ខេត្ត​កណ្តាល​ កាលពី​ថ្ងៃ​ទី​២៨…

ខេត្តកណ្តាល ​៖ ​ប្រភព​ពី​មន្ត្រី​តុលាការ​បាន​ថ្លែង​ថា សំណុំរឿង​ដែល​ម្ចាស់​ការ៉ាសសាំងដេប៉ូ «រស្មី ពិសី» លួច​​​សាំង (​រង្វាស់រង្វាល់​)​ពី​អតិថិជន​ដែលចូល​ចាក់​សាំង​​រាល់ថ្ងៃ​នោះ បាន​បញ្ជូន​មក​កាន់​សាលាដំបូង​ខេត្ត​កណ្តាល​ កាលពី​ថ្ងៃ​ទី​២៨ ​ធ្នូ ២០១៨​ ខណៈម្ចាស់​​ការាស់នេះ ​អត់​មាន​វត្តមាន​មក​តាម​សំណុំរឿង​ទេ មិនដឹង​ជ្រុះ​ពាក់​កណ្តាលផ្លូវ ឬ​យ៉ាងណា​ទេ ។

លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល និង​ជា​អ្នក​ចុះ​សម្របសម្រួល​នីតិវិធី​ជាមួយ​ជំនាញ​ខាង​កាន់​កុងត្រូល​បានអោយ​ដឹង​ថា សំណុំរឿង​បាន​បញ្ជូន​មក​ដល់​ហើយ លោក​កំពុង​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ ។ ម​ជ្ឍ​ដ្ឋា​ន​ជា​ច្រើន​បាន​រង់ចាំ​មើល​ថា ម្ចាស់​កា​រ៉ា​ស់​សាំង​ដេប៉ូ «រស្មី ពិសី» ដែល​ជំនាញ​កាន់​​កុងត្រូល​ចុះ​ទៅ​ត្រួតពិនិត្យ​រក​ឃើញ​លួច​សាំង​​ពី​ពួក​គាត់​នោះ ​មានទោស​ដែរ​ទេ ឬក៏​​អ្នកក្រ​លួច​មាន់​មួយ​ក្បាល​យក​មក​ធ្វើ​ម្ហូប​ចិញ្ចឹម​ក្រពះ​មានទោស ដល់​អ្នកមាន​ទ្រព្យ​ធន់ មាន​អំណាច​លួច​សាំង (​រង្វាស់​រង្វាល់​) ​ជា​រៀងរាល់ថ្ងៃ​ បែរអត់​មានទោស​ទៅ​វិញ ។

​ទោះបីជា​ជំនាញ​ខាង​កាន់​កុងត្រូល​រក​ឃើញ​ថា​ កា​រ៉ា​ស់​សាំងដេប៉ូ​តេ​លា «រស្មី ពិសី» ក្រុង​តា​ខ្មៅលួច​សាំង​ពី​អ​ថិ​តិ​ជន​ក្តី ក៏បាន​បើក​ដំណើរការ​ដដែល មិនដឹង​មាន​អ្វី​នៅ​ពីក្រោយ​ បន្ទាប់​ពី​ត្រួតពិនិត្យ​រួច ។ ​ជា​ពិសេស​ថៅកែ​កា​រ៉ា​ស់​សាំង​ មិន​មានការ​ឃាត់ខ្លួន​ឡើយ ។ ទោះបី​កា​រ៉ា​ស់​សាំង​នោះ ធ្លាប់​មាន​វិធានការ​ណែនាំ​ពី​ជំនាញ​កាន់​កុ​ល​ត្រូល​ម្តង ​រួច​មក​ហើយ​នោះ ។

មជ្ឈដ្ឋាន​ទូ​ទៅ​ កំពុង​មានការ​រិះគន់​ពី​សំណាក់​ជំនាញ​កាន់​កុង​ត្រូល ដែល​ចុះ​ទៅ​ត្រួតពិនិត្យ​រក​ឃើញ​ថា​ «កា​រ៉ា​ស់​សាំង​បាន​បន្លំ​យក​សាំង​ធម្មតា លក់​ជា​សាំង ស៊ុប​ពែ​ ថែម​ទាំង​លក់​មិន​គ្រប់​លី​ត្រ​ជូន​អ្នក​ប្រើប្រាស់»។ ពោល​គឺលួចសាំង​ពី​អតិថិជន​តែ​ម្តង ​។ ក្នុង​ប្រតិបត្តិការ​ណ៏​ចុះ​ត្រួតពិនិត្យ​នេះ ​ដឹកនាំ​ដោយ​លោក ងួ​ន សុម​ល្លី​វង្ស អនុប្រធាន​នាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម លោក គ្រី បូ​រិ​ន អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​កាន់​កុងត្រូល​ខេត្តកណ្តាល លោក ហ៊ិ​ន ង៉ែត អនុ​ប៉ុស្តិ​សាខា​កាន់​កុងត្រូល​ខេត្តកណ្តាល ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​សំណាក់ លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល​។

ហេតុ​ការ​ណ៍ចុះ​ត្រួតពិនិត្យ​នេះ​ ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ វិច្ឆិកា​ ២០១៨ នៅ​ចំណុច​កា​រ៉ា​ស់​សាំង ដេប៉ូ រស្មី ពិសី ដែល​ស្ថិត​នៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល រហូត​មក​ដល់​ថ្ងៃ​ទី​១៩ វិច្ឆិការ ២០១៨ នៅ​តែ​បើក​ដំណើរការ​ជា​ធម្មតា​ ។

ប្រភព​ព័ត៌មាន​បាន​លួច​បង្ហើប​អោយ​ដឹង​ថា ទោះបីជា​ខាង​តុលាការ​សម្រេច​អោយ​បិទ​ទីតាំង​កា​រ៉ា​ស់​សាំង​នោះ​បណ្តោះអាសន្ន​ក៏​ដោយ ក៏​ខាង​កាន់​កុងត្រូល​ស្នើរ​មិន​អោយ​បិទ​ទេ ដោយ​ឧ្យ​ស្ថា​នី​យ​កែតម្រូវ និង​ធ្វើ​កិច្ចសន្យា​បន្ត​ទៀត និង​មាន​មេធាវី​ការពារ​ធានា ​។​

ការ​ស្នើរ​សុំ​របស់​ខាង​កាន់​កុងត្រូល​មិន​អោយ​ខាង​តុលាការ​បិទ​កា​រ៉ា​ស់​សាំង​នោះ​បណ្តោះអាសន្ន មជ្ឈដ្ឋាន​ទូ​ទៅ​កំពុង​រិះគន់​យ៉ាង​ចាស់ដៃ​ថា មិនដឹង​មាន​អ្វី​នៅ​ពីក្រោយ​ខ្នង ឬ​ក៏​ជំនាញ​កាន់​កុងត្រូល​មានការ​ឃុំ​ឃិ​ត​គ្នា​ជាមួយ​ថៅកែ​កា​រ៉ា​ស់​សាំង​នោះ ។

អ្នក​ច្បាប់​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ ​បាន​បញ្ជាក់​ថា ច្បាប់​ស្តី​ពី​មាត្រា​សាស្ត្រ​កម្ពុជា មាត្រា​៤៥ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦(​ប្រាំមួយ​) ថ្ងៃ ទៅ​១(​មួយ​) ខែ និង​ពិន័យ​ជា​ប្រាក់​ពី​១.០០០.០០០(​មួយ​លាន​) រៀល ទៅ​៥.០០០.០០០(​ប្រាំ​លាន​)​រៀល ចំពោះ​ជន​ណា​ដែល បង្កើន បន្ថយ ឬ​បន្លំ រង្វាស់រង្វាល់​នៃ​ឧ​បករ​ណ៏​មាត្រា​សាស្ត្រ ដែល​បាន​ដាក់​សញ្ញា​ត្រួតពិនិត្យ​រួច ឬ ប្រើប្រាស់ កាន់កាប់ សម្រាប់​ក្នុង​សកម្មភាព​ពាណិជ្ជកម្ម ឬ​លក់ ដាក់​តាំង​ដើម្បី​លក់ ឬ​ចែកចាយ​នូវ​ឧ​បករ​ណ៏​មាត្រា​សាស្ត្រ​ដែល​ខ្លូ​ន បានដឹង​ថា​បាន​បង្កើន បន្ថយ ឬ​បន្លំ ។

ក្នុង​ករណី​មិន​រាងចាល​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ និង​ពិន​យ័​ជា​ប្រាប់​ទ្វេរ​ដង​ ។

អត្ថបទសរសេរ ដោយ