ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់​ស្លា.ប់​ខ្លួន​ទៀត​ក៏​មិន​គ្រប់​ដែរ ពេល​នេះ​អូស​.​ក​ម្ចាស់​ដេប៉ូ​លក់​សាំង​ទាំង​៦​ចាត់ការ​ចេញ​ម្តង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​កាំកុងត្រូល​ចុះ​ពិនិត្យ​ដេប៉ូ​លក់​ប្រេង​រក​ឃើញ​មាន​លក់​បន្លំ​គុណភាព និង​មិន​គ្រប់​លី​ត្រ​ហើយ​តម្លៃ​ខុស​គ្នា​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ធ្វើការ​ពិនិត្យ​នៅ​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៩ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ស្ថិត​ក្នុង​សិរី​សោភ័ណ ។ លោក មាន…

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​កាំកុងត្រូល​ចុះ​ពិនិត្យ​ដេប៉ូ​លក់​ប្រេង​រក​ឃើញ​មាន​លក់​បន្លំ​គុណភាព និង​មិន​គ្រប់​លី​ត្រ​ហើយ​តម្លៃ​ខុស​គ្នា​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ធ្វើការ​ពិនិត្យ​នៅ​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៩ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ស្ថិត​ក្នុង​សិរី​សោភ័ណ ។

លោក មាន ចំណាប់ អនុប្រធាន​នាយកដ្ឋាន​កិច្ចការ​ការពារ​អ្នក​ប្រើប្រាស់ និង​ការ​ក្លែងបន្លំ​បាន​ប្រាប់​ថា ដោយ​មានការ​ណែនាំ​ពី​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​នាយកដ្ឋាន​កាំកុងត្រូល​ក្រុម​មន្ទី​ពិសោធន៍​ចល័ត​នៃ​នាយកដ្ឋាន​កាំកុងត្រូល​បាន​សហការ​ជាមួយ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​និង​មន្ត្រី​មន្ទី​ពាណិជ្ជកម្ម​ខេត្ត​បាន​ចុះ​ពិនិត្យ​ដេប៉ូ​លក់​ប្រេង​ក្នុង​ខេត្តបន្ទាយមានជ័យ​ហើយ​ជាក់ស្តែង​ចុះ​ពិនិត្យ​រយៈពេល​កន្លះ​ថ្ងៃ​បាន​ចំនួន​៦​កន្លែង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ក្នុង​សិរី​សោភ័ណ ។

លោក​បាន​បញ្ជាក់​ថា ការ​ចុះ​ពិនិត្យ​ពិសោធន៍​ដេប៉ូ​លក់​ប្រេង​ចំនួន​៦​កន្លែង​មាន​ ៖

ទី​១-​ដេប៉ូ​តេ​លា​កែវ គ​ន្ធា​ស៊ូ​លី​ស លក់​សាំង​បន្លំ​គុណភាព​លក់​សាំង​ស៊ុប​ពែរ​តែ​ចាក់​សាំង​ធម្មតា​ដែល​មាន​ម្ចាស់​ឈ្មោះ សាន ស្រី​មុំ ភេទ​ស្រី (​ដេប៉ូ​តេ​លា​នៅ​ខាងលិច​ស្ពាន​ទី​១) ស្ថិត​ភូមិ​ចក​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។

ទី​២-​ស្ថានីយ៍​ប្រេង​សាខា​ក្រុមហ៊ុន (LHR) លក់​សាំង​បន្លំ​គុណភាព​ដោយ​លក់​សាំង​ស៊ុប​ពែរ​តែ​ចាក់​សាំង​ធម្មតា​ក្នុង​១០០​លី​ត្រ​ចាក់​ខ្វះ​៤​ទៅ​៦​លី​ត្រ ម្ចាស់​ដេប៉ូ​ឈ្មោះ តុ​ន ចាន់​ថន ភេទ​ប្រុស នៅ​ខាងលិច​ស្ពាន​ទី​១​ស្ថិត​ភូមិ​-​សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។

ទី​៣-​ដេប៉ូ​តេ​លា មក​រា លី​លី លក់​សាំង​បន្លំ​គុណភាព​លក់​សាំង​ស៊ុប​ពែរ​តែ​ចាក់​សាំង​ធម្មតា​ចាក់​សាំង​១០០​លី​ត្រ​ខ្វះ​ជាង​១​លី​ត្រ ម្ចាស់​ដេប៉ូ​ឈ្មោះ គន់ ឈួ​ន ភេទ​ប្រុស នៅ​ខាងកើត​ស្ពាន​ទី​១ ស្ថិត​ភូមិ​-​សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។

ទី​៤-​ដេប៉ូ​តេ​លា ភ្ល​ន់ លាង​ហ៊ុន លក់​សាំង​តាម​គុណភាព​ល្អ តែ​សាំង​ចំណុះ​១០០​លី​ត្រ​សាំង​ស៊ុប​ពែរ​ខ្វះ​ជិត​១​លី​ត្រ និង​សាំង​ធម្មតា​ខ្វះ​៣-៤​លី​ត្រ នៅ​ខាងកើត​ស្ពាន​ទី​១​ស្ថិត​ភូមិ​ចក​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។

ទី​៥-​ដេប៉ូ​តេ​លា ស៊ី​ម ឃី​ម កម្រិត​សាំង​ត្រឹមត្រូវ​តែ​សាំង​១០០​លី​ត្រ​ប្រភេទ​សាំង​ស៊ុប​ពែរ​បាត់​២​លី​ត្រ​សាំង​ធម្មតា​បាត់​២​លី​ត្រ ម៉ា​ស៊ូ​ត​បាន​២,១​លី​ត្រ ស្ថិត​ភូមិ​សាលា​ក្រៅ​សង្កាត់​ភ្នៀ​ត ក្រុង​សិរី​សោភ័ណ និង​ទី​៦-​ដេប៉ូ​តា​លា ម៉ៅ សា​ម៉​ន កម្រិត​សាំង​ត្រឹមត្រូវ​តែ​ចាក់​១០០​លី​ត្រ សាំង​ស៊ុប​ពែរ​បាត់​ជិត​១​លី​ត្រ និង​សាំង​ធម្មតា​បាត់​១​លី​ត្រ ដែល​ស្ថិត​ភូមិ​សាលា​ក្រៅ​សង្កាត់​ភ្នៀ​ត​ក្រុង​សិរី​សោភ័ណ ។

លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា​ក្រោយ​ពេល​មន្ទី​ចល័ត​នាយកដ្ឋាន​កាំកុងត្រូល​ចុះ​ពិនិត្យ​ស្ថានីយ៍​និង​ដេប៉ូ​ប្រេង​ក្នុង​ខេត្តបន្ទាយមានជ័យ​ដែល​ធ្វើ​រយៈពេល​កន្លះ​ថ្ងៃ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ស្ថិត​ក្នុង​ក្រុ​សិរី​សោភ័ណ បាន​ពិនិត្យ​រក​ឃើញ​ក្នុង​ចំណោម​ដេប៉ូ​លក់​ប្រេង​ចំនួន​៦​កន្លែង​មាន​លក់​បន្លំ​គុណភាព​លក់​តម្លៃ​សាំង​ស៊ុប​ពែរ​តែ​លក់​សាំង​ធម្មតា​មាន​ចំនួន​៣​កន្លែង និង​លក់​សាំង​ដែល​មិន​គ្រប់​ចំណុះ​ក្នុង​១០០​លី​ត្រ​បាត់​ចំណុះ​ពី​២​ទៅ​៣​លី​ត្រ ហើយ​តម្លៃ​សាំង​ខុស​គ្នា​ដូច​សាំង​ស៊ុប​ពែរ​ក្នុង​១​លី​ត្រ​មាន​ដេប៉ូ​ខ្លះ​លក់​តម្លៃ​៣៤០០​រៀល​ទៅ​៣៥០០​រៀល និង​សាំង​ធម្មតា​១​លី​ត្រ​តម្លៃ​៣១០០​រៀល​ទៅ​៣២០០​រៀល និង​ម៉ា​ស៊ូ​ត​១​លី​ត្រ​តម្លៃ​២៨០០​រៀល​ទៅ​២៩០០​រៀល ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ចុះ​ពិនិត្យ​ដេប៉ូ​លក់​ប្រេង​ក្នុង​ខេត្តបន្ទាយមានជ័យ​ត្រឹមតែ​កន្លះ​ថ្ងៃ​ពិនិត្យ​បាន​ចំនួន​៦​កន្លែង​រក​ឃើញ​មាន​ដេប៉ូ​លក់​ប្រេង​ដែល​លក់​បន្លំ​គុណភាព​ប្រេង និង​លក់​ប្រេង​មិន​គ្រប់​ចំណុះ​លក់​តម្លៃ​ខុស​គ្នា​តាម​ការ​កំណត់​ដែល​ជា​អំពើ​ល្មើស​នឹង​ច្បាប់​ហើយ​ធ្លាប់​បាន​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ម្តង​ជា​ពីរ​ដង​ហើយ​មិន​ព្រម​រាងចាល​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ