អ្នកនាំពាក្យ​ព្រឹទ្ធសភា​៖ វិសោធនកម្ម​ច្បាប់​ពីរ​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​រដ្ឋបាល​ក៏​ផ្តល់​ឱកាស​ដល់​យុវជន(មានវីដេអូ)


រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ព្រឹទ្ធសភា​លោក ម៉​ម ប៊ុ​ន​នាង​បាន​អះអាង​ថា ការ​ធ្វើ​វិសោធនកម្ម​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី​ខេត្ត ក្រុង ស្រុង ខណ្ឌ និង​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ក្រុម ប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក​ក្រុមប្រឹក្សា​ខណ្ឌ​ក៏​ជា​ការ​បើកឱកាស​ដល់​យុវជន​ដែល​មាន សម ត្ថភាព ហើយ​មាន​បំណង​អភិវឌ្ឍន៍​ភូមិ​ឃុំ​របស់​ខ្លួន​ផង​ដែរ ។

ការ​អះអាង​របស់​អ្នកនាំពាក្យ​ព្រឹទ្ធសភា​នេះ ខណៈ​ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បាន​កំណត់​យក​ថ្ងៃ​ទី​១១ មក​រា ដើម្បី​បើក​សម័យប្រជុំ​ព្រឹទ្ធសភា នីតិកាល​ទី​៤ ដើម្បី​ពិភាក្សា​លើក​សេចក្តីព្រាងច្បាប់​ទាំង​ពីរ​ខាងលើ​នេះ ក្រោម​អធិបតីភាព​សម្តេច​សេនា​វិបុល​ភក្តី​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ។

លោក ម៉​ម ប៊ុ​ន​នាង បាន​បញ្ជាក់​ឲ្យ​ដឹង​ក្រោយ​កិច្ចប្រជុំ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ទី​១០ មក​រា យ៉ាង​ដូច្នេះ​ថា «​ច្បាប់​នេះ​មាន​សារៈសំខាន់​ដោយសារ​មានការ​រីក​ចម្រើន​លើក​គ្រប់​វិស័យ​នៅ​តាម​មូលដ្ឋាន ហើយ​ជាង​នេះ​ក៏​ជា​ការ​ផ្លាស់​ប្តូរ​រវាង​ផ្នែក​ធនធានមនុស្ស​ពី​ថ្នាក់​លើក​ទៅ​ថ្នាក់​ក្រោម ដើម្បី​ជួយ​កសាង និង​អភិវឌ្ឍន៍​«…» ។

អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​បន្ត​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​ពីរ​នេះ​ក៏​បាន ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ច្បាប់​ទាំង​ពីរ​នេះ​មាន​សុគត​ភាព និង​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​ច្បាប់បោះឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ ។ ជាង​នេះ​ក៏ ដើម្បី​ឲ្យ​សុគត​ភាព​នឹង​ច្បាប់​ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ផង​ដែរ ។

លោក​បញ្ជាក់​ថា យ៉ាង​ដូច្នេះ​ថា «​អី​ញ្ចឹ​ង​ច្បាប់​ទាំងនេះ​យើង​ចេញ​យូរហើយ និង​ច្រើន​មក​ហើយ​អី​ញ្ចឹ​ង​ធ្វើ​នេះ (​វិសោធនកម្ម​) លើ​មាត្រា និង​ប្រការ​ណាខ្លះ ដើម្បី​ឲ្យ​ស្របគ្នា និង​គណៈ ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ផង​ដែរ​» ។ ជាមួយ​គ្នា​នោះ​ដែរ លោក ម៉​ម ប៊ុ​ន​នាង ក៏​បាន​អះអាង​សេចក្តី​វិ​សោ​ន​កម្ម​ច្បាប់​ទាំង​ពីរ​នេះ​ក៏​មាន​សំខាន់​ផង​ដែរ គឺ​ការ​បង្កើន​អាសនៈ​នៅ​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​ផង​ដែរ ។

ជាង​នេះ​ក៏​សំដៅ​ពី​ការ​ផ្តាស់​ប្តូរ​ធនធានមនុស្ស​មួយ​ចំនួន​ពី​ថ្នាក់​ជាតិ​ទៅ​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ធ្វើ​ការងារ​នៅ​មូលដ្ឋាន​ឲ្យ​ប្រសិទ្ធិ​ភាព ។ អ្នកនាំពាក្យ​ព្រឹទ្ធសភា​ក៏​បាន​លើក​ឡើង​ថា ទាំង​ម្ចាស់​ហត្ថលេខី លើ​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​នេះ​ក៏​ដូច​ជា រាជរដ្ឋាភិបាល​មាន​ចក្ខុវិស័យ​ទៅ​លើ​យុវជន និង​យុវនារី​នៅ​តាម​មូលដ្ឋាន​ដែល​មាន​បំណង​ចូលរួម​កសាង និង​អភិវឌ្ឍន៍​ជាតិ​ផង​ដែរ ។

លោក​ថា «​ដូច្នេះ​ហើយ​ឈាម​ថ្មី​នេះ​សំខាន់​ណាស់ យើង​ឃើញ​ហើយ​ថា នៅ​តាម​មូលដ្ឋាន ខេត្ត​ក្រុងមាន​រីក​ចម្រើន​អី​ញ្ចឹ​ង ហើយ​ពេល​មានការ​រីក​ចម្រើន​ទៅ​ធនធានមនុស្ស​មានការ​ខ្វះខាត​លើ​បញ្ហា​លើ​ការ​ធ្វើ​ផែនការ​កសាង និង​ការ​អភិវឌ្ឍ​មូលដ្ឋាន ។ ដូច្នេះ​យើង​ត្រូវការ​ធនធានមនុស្ស​ក្នុង​ការ​ចូលរួម​ធ្វើការ​អភិវឌ្ឍ​ទាំង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ទាំង​ភូ ឃុំ និង​អ្វី​ៗ​ទាំងអស់​» ។

លោក​បាន​គូសបញ្ជាក់​ថា «​អី​ញ្ចឹ​ង ដើម្បី​ស្រប​នឹង​«…»​គឺ​យើង​ត្រូវការ​ធ្វើ​វិសោធនកម្ម ហើយ​ដើម្បី​ឲ្យ​គាត់ (​យុវជន​) មានឱកាស​ចូលរួម​បម្រើ និង​ការ​កសាង​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន ។ នេះ​ជា​ចក្ខុវិស័យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​គិតគូរ​ដល់​យុវជន ពិសេស​ឈាម​ថ្មី​ដែល​មាន សញ្ញាប័ត្រ​ខ្ពង់ខ្ពស់ ដើម្បី​ចូល​អភិវឌ្ឍន៍​សង្គម​ទើប​យើង​ធ្វើ​វិសោធនកម្ម​ច្បាប់​នឹង​» ។

សូមរ​ឮ​កថា កាលពី​ថ្ងៃ​ទី​៣ មក​រា រដ្ឋសភា​បាន​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ក្រុមប្រឹក្សា​ខេត្ត​ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុម ប្រឹក្សា​ខណ្ឌ និង​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយ​សម្លេង​១០៨ ជា​ឯកច្ឆន្ទ​នៃ​ចំនួន​សមាជិក​សភា​ទាំងមូល ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ