ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុទ្ធតែ​សិស្សមិនគិត​ខំរៀន បែរជា​ប្រកបរបរបែបនេះ​

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៩ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ចូលរួម​សហការ​ជាមួយ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយស្រី បាន​ធ្វើការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ចំនុច​ភូមិ​តា​ឯក ឃុំ​រុន​តា​ឯក…

ខេត្តសៀមរាប ៖ កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៩ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ចូលរួម​សហការ​ជាមួយ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយស្រី បាន​ធ្វើការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ចំនុច​ភូមិ​តា​ឯក ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៤​នាក់ រួច​នាំ​យក​មក​សួរ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​ខេត្ត​បាន​ប្រាប់​ថា ជនសង្ស័យ​ចំនួន​៤​នាក់ ដែល​សមត្ថកិច្ច ឃាត់ខ្លួន​រួម​មាន ទី​១-​ឈ្មោះ ឆេ​ត ដា​រ៉ុ​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​សិស្ស ទីលំនៅ​ភូមិ តា​ឯក ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប (​ជា​អ្នក​ជួញដូរ និង​ចាត់ចែង​) (​រក​ឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ២-​ឈ្មោះ រ៉ា​ន់ តឿន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​តា​កុះ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប (​ជា​អ្នក​ចាត់ចែង និង​ប្រើប្រាស់​)(​រក​ឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ។

៣-​ឈ្មោះ ប៉ោយ ពន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ​ភូមិ​ថ្នល់​បណ្តោយ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប (​ជា​អ្នក​ចាត់ចែង និង​ប្រើប្រាស់​) (​រក​ឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) និង​៤-​ឈ្មោះ ទូច ប៊ុ​ន​លុក ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ថ្នល់​បណ្តោយ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្ត​សៀម រាប (​ជា​អ្នក​ចាត់ចែង​និង ប្រើប្រាស់​) (​រក​ឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។

បន្ទាប់​ពី​កម្លាំង​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន ក្នុង​នោះ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៣​កញ្ចប់ និង​ទូរស័ព្ទ​ដៃ​ចំនួន​៤​គ្រឿង​ផង​ដែរ​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៩ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ