ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ញី​មានគុណ​ប្រយោជន៍​ជួយ​បំបាត់​អាការ​ចុក​រោយ​សាច់ដុំ

13 ឆ្នាំ មុន

សាស្ដ្រាចារ្យ​នៃ​មហាវិទ្យាល័យ​ច​ច​ជៀ សហរដ្ឋអាមេរិក​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវរក​ឃើញ​ថា ខ្ញី​មាន​គុ​ុ​ណ​ប្រយោជន៍​ដល់​សាច់ដុំ​ដែល​ចុក​រោយ ក្រោយ​ពី​ធ្វើការ​ហាត់ប្រាណ និង​ផ្ដល់​លទ្ធផល​ល្អ​ជាង​ថ្នាំ​បំបាត់​អាកា​រៈ​ឈឺចាប់​ផ្សេង​ៗ ។ សាស្ដ្រាចារ្យ​ប៉ា​ទ្រិ​ក អូ​ខុន​ណ័​រ ប្រធានក្រុម​អ្នក​ស្រាវជ្រាវ​បាន​បង្ហើប​ឱ្យ​ដឹង​ថា ខ្ញី អាច​ប្រើប្រាស់​ធ្វើ​ជា​ឱសថ​បុរាណ​ប្រចាំ​នៅផ្ទះ​សំរាប់​ព្យាបាល​ជំងឺ​ តម្កាត់​ផ្សេង​ៗ​តាំងពី ក្អក រហូត​ដល់​ការ​ចុកពោះ​ដោយ​មាន​រយៈពេល​ជា​យូរ​ឆ្នាំ​មក​ហើយ ។ សំរាប់​ការ​សិក្សាស្រាវជ្រាវ​ក្នុងអំឡុងពេល​ចុង​ក្រោយ​នេះមានការ​ប្រទះ​ឃើញ​ ថា វា​អាច​ជួយ​បំបាត់ការ​ឈឺ​ចុកចាប់​លើ​សាច់ដុំ​បាន​ល្អ​ផង​ដែរ ។

សាស្ដ្រាចារ្យ​នៃ​មហាវិទ្យាល័យ​ច​ច​ជៀ សហរដ្ឋអាមេរិក​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវរក​ឃើញ​ថា ខ្ញី​មាន​គុ​ុ​ណ​ប្រយោជន៍​ដល់​សាច់ដុំ​ដែល​ចុក​រោយ ក្រោយ​ពី​ធ្វើការ​ហាត់ប្រាណ និង​ផ្ដល់​លទ្ធផល​ល្អ​ជាង​ថ្នាំ​បំបាត់​អាកា​រៈ​ឈឺចាប់​ផ្សេង​ៗ ។ សាស្ដ្រាចារ្យ​ប៉ា​ទ្រិ​ក អូ​ខុន​ណ័​រ ប្រធានក្រុម​អ្នក​ស្រាវជ្រាវ​បាន​បង្ហើប​ឱ្យ​ដឹង​ថា ខ្ញី អាច​ប្រើប្រាស់​ធ្វើ​ជា​ឱសថ​បុរាណ​ប្រចាំ​នៅផ្ទះ​សំរាប់​ព្យាបាល​ជំងឺ​តម្កាត់​ផ្សេង​ៗ​តាំងពី ក្អក រហូត​ដល់​ការ​ចុកពោះ​ដោយ​មាន​រយៈពេល​ជា​យូរ​ឆ្នាំ​មក​ហើយ ។ សំរាប់​ការ​សិក្សាស្រាវជ្រាវ​ក្នុងអំឡុងពេល​ចុង​ក្រោយ​នេះមានការ​ប្រទះ​ឃើញ​ថា វា​អាច​ជួយ​បំបាត់ការ​ឈឺ​ចុកចាប់​លើ​សាច់ដុំ​បាន​ល្អ​ផង​ដែរ ។

តាម​លទ្ធផល​ស្រាវជ្រាវ​បាន​ធ្វើ​ឱ្យ​គេ​មានជំនឿ​ថា វា​មានគុណ​ប្រយោជន៍​លើស​ថ្នាំបំបាត់​ការ​ចុកចាប់​ជា​ច្រើន​ប្រភេទ​ទៀត ។ មនុស្ស​ជា​ច្រើន​នាក់​ដែល​ធ្លាប់​បាន​ទទួល​ការចុក​រោយ​ក្នុងអំឡុងពេល​កន្លង​មក​រមែង​មានការ​ត្រេកអរ និង​យល់ព្រម​ទទួលយក​អ្វី​ៗគ្រប់យ៉ាង ដែល​អាច​ជួយ​បំបាត់​ការ​ឈឺចាប់ក្នុង​រាង​កាយ ជា​ពិសេស​គឺ​ខ្ញី​ដែល​ជា​អាហារ​ដ៏ឆ្ងាញ់​ពិសា​របស់​មនុស្ស​ទូទៅ ។

នៅ​ក្នុង​លទ្ធផល​សិក្សា​ស្រាវជ្រាវ​បង្ហាញឱ្យ​ឃើញ​ថា ខ្ញី​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចុករោយ​ដែល​កើតឡើង​តាម​រយៈ​ការ​ហាត់ប្រាណ​បាន​ដល់​ទៅ​២៥% និង​ធ្វើ​ឱ្យ​គេ​ដឹង​ថា វា​មាន​សារធាតុ​គីមី​ដែល​មាន​ប្រយោជន៍ប្រៀប​ដូច​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ដូច​ជា​ថ្នាំ អាស្ពីរីន និង​ព្យាបាល​អាកា​រៈរ​លាក​ជាដើម ៕