ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ​ឯកទេស​វី​ង និងក្រុមហ៊ុន MoneyGram ចាប់​ដៃគូ​សហការ​គ្នា​ដើម្បី​​ភាព​ងាយស្រួល​នៃ​សេវា​ផ្ទេរ​ប្រាក់​អន្តរជាតិ​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ​ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​ធនាគារ​ចល័ត​​នៅ​កម្ពុជា​ បាន​ប្រកាស​ពី​ភាព​ជា​ដៃគូ​របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន MoneyGram ដើម្បី​ផ្តល់​នូវ​ជម្រើស​​បន្ថែម​នៃ​សេវាកម្ម​ផ្ទេរ​ប្រាក់​អន្តរជាតិ​ដែល​មាន​ភាព​ងាយស្រួល​។​ ​ភាព​ជា​ដៃគូ​នេះ…

​រាជធានី​ភ្នំពេញ ​៖ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ​ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​ធនាគារ​ចល័ត​​នៅ​កម្ពុជា​ បាន​ប្រកាស​ពី​ភាព​ជា​ដៃគូ​របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន MoneyGram ដើម្បី​ផ្តល់​នូវ​ជម្រើស​​បន្ថែម​នៃ​សេវាកម្ម​ផ្ទេរ​ប្រាក់​អន្តរជាតិ​ដែល​មាន​ភាព​ងាយស្រួល​។​

​ភាព​ជា​ដៃគូ​នេះ ​នឹង​នាំ​មក​នូវ​ភាព​ងាយស្រួល​បន្ថែម​ទៀត​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​រស់នៅ​ក្រៅ​ប្រទេស ហើយ​មាន​តម្រូវការ​ផ្ទេរ​ប្រាក់​ទៅ​កាន់​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួក​គេ​ដែល​រស់នៅ​ប្រទេស​កម្ពុជា​។

បច្ចុប្បន្ន អតិថិជន​នៅ​កម្ពុជា ​អាច​ទទួល​ប្រាក់​ដែល​ផ្ទេរ​ពី​ក្រៅប្រទេស​តាម​រយៈ​ក្រុមហ៊ុន MoneyGram នៅ​ការិយាល័យ​កណ្តាល​របស់​ធនាគារ​ឯកទេស​វី​ង​។ នៅ​ក្នុង​បន្តិចទៀត​នេះ អតិថិជន​ក៏​អាច​​ទទួល​បាន​សេវាកម្ម​នេះ នៅ​តាម​ភ្នាក់ងារ​វី​ង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក ធនាគារ​ឯកទេស​វី​ង មាន​ប្រសាសន៍​ថា វា​គឺជា​កិត្តិយស​មួយ​សម្រាប់​ធនា​គារ​ឯកទេស​វី​ង ក្នុង​ការ​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន MoneyGram ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​​ផ្ទេរ​ប្រាក់​ធំ​បំផុត​មួយ​នៅ​លើ​ពិភពលោក ដើម្បី​ចូលរួម​ចំណែក​ដល់​ការ​ដាក់​បញ្ចូល​ហិរញ្ញវត្ថុ​សម្រាប់​អតិថិជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

លោក ម៉ា​ឡូ​ឡូ​ស មាន​ប្រសាសន៍​បន្ត​ថា «​ក្នុង​នាម​ជា​ក្រុមហ៊ុន​មួយ​ដែល​ផ្តល់​ជា​សេវាកម្ម​សម្រាប់​អតិថិ​ជន​ដែល​មិន​មាន និង​មិន​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា យើង​សង្ឃឹមថា ​ភាព​ជា​ដៃគូ​នេះ នឹង​ផ្តល់​លទ្ធភាព​ជា​ច្រើន​សម្រាប់​អតិថិជន​រាប់​ពាន់​នាក់​របស់​យើង​ដែល​ជីវភាព​រស់នៅ​របស់​ពួក​គេ​បាន​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ចាប់តាំងពី​ក្រុមហ៊ុន​បាន​ណែនាំ​សេវា​ផ្ទេរ​ប្រាក់​អន្តរជាតិ កាលពី​មួយ​ឆ្នាំ​មុន​» ។​

​លោក Sukesh Malliah នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន MoneyGram ប្រចាំ​តំបន់​ឥណ្ឌូចិន ម៉ា​ឡេ​ស៊ី និង​ប្រ៊ុ​យ​ណេ ​បាន​មាន​ប្រសាសន៍​ថា កិច្ចសហការ​ជា​ដៃគូ​ជាមួយ​ធនាគារ​ឯកទេស​វី​ង គឺជា​ជំហាន​មួយ​ទៀត​សម្រាប់​ក្រុមហ៊ុន MoneyGram ដើម្បី​សម្រេច​បាន​នូវ​បេសកកម្ម​របស់​ក្រុមហ៊ុន​។​

លោក Sukesh Malliah មាន​ប្រសាសន៍​បន្ត​ថា «​នេះ​គឺជា​គោលបំណង​របស់ MoneyGram ក្នុង​ការ​ផ្តល់​សេវាកម្ម​ផ្ទេរ​ប្រាក់​ដែល​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់​ និង​ងាយស្រួល​ដល់​អតិថិជន​រាប់​លាន​នាក់​របស់​យើង ដែល​ពឹងពាក់​លើ​សេវាកម្ម​របស់​យើង​ ដើម្បី​ផ្សា​ភ្ជាប់​ជាមួយ​មិត្តភក្តិ​ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​​នៅ​ជុំវិញ​ពិភពលោក​» ។​

​ភាព​ជា​ដៃគូ​ជាមួយ MoneyGram មាន​រយៈពេល​មួយ​ខែ​បន្ទាប់​ពី Wing បាន​ណែនាំ​សេវាកម្ម “Wing2World” ដែល​ជា​សេវា​ផ្ទេរ​ប្រាក់​អន្តរជាតិ​ដែល​អាច​ឲ្យ​អតិថិជន​ផ្ទេរ​ប្រាក់ និង​ទទួល​ប្រាក់​ពី​ក្រៅប្រទេស​។ តាម​រយៈ​សេវាកម្ម​ខុស​ៗ​គ្នា​របស់​ដៃគូ​ផ្ទេរ​ប្រាក់​ពី​ក្រៅប្រទេស​របស់​វី​ង អតិថិជន​របស់​ធនា​គារ​ឯកទេស​វី​ង អាច​ចូល​ទៅ​ក្នុង​កម្មវិធី កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ដើម្បី​ធ្វើ​ប្រតិបត្តិការ​រ​ផ្ទេរ​ប្រាក់​ទៅ​ក្រៅប្រទេស ដូច​ជា​ប្រទេស​ហ្វី​លី​ពី​ន និង​វៀតណាម​ជាដើម​។ អ្នក​ទទួល​ប្រាក់​នៅ​កម្ពុជា​ក៏​អាច​ទទួល​ប្រាក់​ពី​ជាង​២០០ ប្រទេស តាម​រយៈ​ភ្នាក់ងារ​វី​ង​ ឬ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ