ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​អើយ​ប្រុស​…​ដល់ទី​ស្ងាត់​ផ្ទុះ​អារម្មណ៍​លែង​ដឹង​​សាច់​ញាតិហើយ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរសម្នាក់ខណៈ​ជិះម៉ូតូឌុបប្រពន្ធ​និងក្មួយស្រី​មាន​អាយុ១៧​ឆ្នាំ​ទៅផ្សារកាច់ជ្រុងក្រុងតាខ្មៅ ស្រាប់តែ​ជិះមកដល់ភូមិលេខ២​ ក៏​បត់ចូលទៅ​ផ្លូវលំ​​ហើយ​ឈប់​ម៉ូតូដេញ​ប្រពន្ធទៅ​ឱ្យឆ្ងាយពីខ្លួន ។ ក្រោយមក​ ជន​នេះ​ក៏ធ្វើសកម្មភាពចាប់រំលោភ​​លើក្មួយស្រីនោះ​បានស​ម្រេចតែម្តង ដែល​ហេតុ​ការណ៍​កើតឡើង…

ខេត្ត​កណ្តាល ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរសម្នាក់ខណៈ​ជិះម៉ូតូឌុបប្រពន្ធ​និងក្មួយស្រី​មាន​អាយុ១៧​ឆ្នាំ​ទៅផ្សារកាច់ជ្រុងក្រុងតាខ្មៅ ស្រាប់តែ​ជិះមកដល់ភូមិលេខ២​ ក៏​បត់ចូលទៅ​ផ្លូវលំ​​ហើយ​ឈប់​ម៉ូតូដេញ​ប្រពន្ធទៅ​ឱ្យឆ្ងាយពីខ្លួន ។ ក្រោយមក​ ជន​នេះ​ក៏ធ្វើសកម្មភាពចាប់រំលោភ​​លើក្មួយស្រីនោះ​បាន
ស​ម្រេចតែម្តង ដែល​ហេតុ​ការណ៍​កើតឡើង កាលពីវេលាម៉ោងជាង១១ព្រឹក​ថ្ងៃទី​០៩ ​មករា ស្ថិត​​​ក្នុង​ភូមិ​លេខ២​ ឃុំស្វាយរលំ ស្រុក​ស្អាង ខេត្តកណ្ដាល ។

សេចក្តីរាយការណ៍បន្តថា នារីរងជនរងគ្រោះខាងលើមានអាយុ១៧ឆ្នាំ ត្រូវបានរង​របួសដើមដៃ និង​កំពួនដៃឆ្វេង ​។ ដោយឡែក​ ជន​សង្ស័យឈ្មោះប៉ុក អាមីឡា ​អាយុ៣៨ឆ្នាំ ​មានទីលំនៅភូមិសំបួរ ឃុំ​សំរោង ស្រុក​ឯកភ្នំ ខេត្តបាត់ដំបង ។ ក្រោយពី​ចាប់រំលោភនាង​បានសម្រេចហើយបានប្រាប់​ថា «​កុំឱ្យ​ប្រាប់រឿង​នេះ ទៅ​អ្នកណាដឹងឱ្យ​សោះ» ។ ​ប៉ុន្តែ​​ពេល​មក​ដល់ផ្ទះវិញ នាង​បាន​យករឿងនេះ​ ទៅប្រាប់​ម្តាយឱ្យដឹង។

ក្រោយមក ក៏​នាំគ្នា​​មកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយរលំ ឱ្យឃាត់ខ្លួនជន​សង្ស័យ​មក​សាកសួរតែម្តង ​។ នៅចំពោះ​មុខសមត្ថ​កិច្ច ជនសង្ស័យមិន​បាន​សារភាពទេ គឺ​​ប្រកែកថា មិនបាន​ប្រព្រឹត្ត​ដូច​​នាង​​ចោទ​នោះ​ឡើយ ។​

អត្ថបទសរសេរ ដោយ