ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ម្នាក់​ជួប​គ្រោះ​អកុសល​យ៉ាង​រន្ធត់ ខណៈ​ម្នាក់​ទៀត​សង្គ្រោះ​បន្ទាន់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​មួយ​បុក​ជាមួយ​រថយន្ត​ដឹក​ដី បណ្តាល​ឲ្យ​ក្មេង​ប្រុស​ជំទង់​ម្នាក់​បាន​ស្លាប់ និង​ក្មេង​ប្រុស​ជំទង់​ម្នាក់​ទៀត​រង​របួសធ្ងន់ ដែលហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ក្នុងភូមិ​បឹង​ធំ​ទី​៣…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​មួយ​បុក​ជាមួយ​រថយន្ត​ដឹក​ដី បណ្តាល​ឲ្យ​ក្មេង​ប្រុស​ជំទង់​ម្នាក់​បាន​ស្លាប់ និង​ក្មេង​ប្រុស​ជំទង់​ម្នាក់​ទៀត​រង​របួសធ្ងន់ ដែលហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ក្នុងភូមិ​បឹង​ធំ​ទី​៣ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ ទិ​ត្យ ប៊ុ​ន​លី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជា​សិស្ស និង​ជា​អ្នក​រួម​ដំណើរ មាន​ទីលំនៅ​ភូមិ​បឹង​ធំ​ទី​១ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ​សែន​ជ័យ បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ សុខ ម៉េ​ង​សឺ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​បឹង​ធំ​ទី​១ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ​សែន​ជ័យ បាន​រង​របួសធ្ងន់ ។ ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១CU-៥០៧៣​។

ចំណែក​ភាគី​ខាង​រថយន្ត ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ចង្កូត​ស្តាំ PP-០៣៦៨ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង​ពី​លិចទៅ​កើត ដល់​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​ទៅ​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ចំ​ពីមុខ ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​បុក​ផ្ទប់​កញ្ចក់​រថយន្ត​រង​របួសធ្ងន់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទី​ពេទ្យ​ភ្លាម​ៗ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ខ្ទាត​ផ្លោង​ទៅ​បុក​ផ្ទប់​លូ​ដាក់​នៅ​ចិញ្ចើម​ផ្លូវ បណ្តាល​ឲ្យ​បាក់​ក​ស្លាប់​ភ្លាម​ៗ និង​បែក​ទាំង​លូ​ផង​ដែរ រីឯ​ម៉ូតូ​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ស្ទើរតែ​ទាំងស្រុង​។

ចំណែកឯ​រថយន្ត​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ចំហៀង​ខាងស្តាំ​ក្រពឹត​កាង និង​បែក​ភ្លើង​បំភ្លឺ​ផ្លូវ​ខាង​មុខ​អស់​មួយ​ចំហៀង​។ ដោយឡែក​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ​។

ក្រោយ​កើតហេតុ មាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់ ហើយ​ក៏​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរ​ណ៏​មក​វាស់វែង​យក​ម៉ូតូ​និង​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់​។ ចំណែក​សព​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់
ហេតុ រួច​ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ