ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​បន្ត​…​ករណីដែល​ផ្អើល​ក្នុងផ្ទះ​ច្នៃ​ត្បូង​​ម្តុំ​ផ្សារ​ទួល​ទំពូង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍បានបន្ត​ឱ្យដឹង​ទៀតថា ការពិត​ មាន​នារី​ម្នាក់​​បាន​សម្រេចចិត្ត​ចង​.​ក ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​នៅ​ក្នុង​បន្ទប់​គេង​ផ្ទាល់ខ្លួន ហើយ​ត្រូវ​បានអ្នក​បម្រើ​​ប្រទះ​ឃើញ ក៏​​ស្រែក​ផ្អើល​ឆោឡោ​តែម្តង និងបាន​​រាយការណ៍​សមត្ថកិច្ច​មូលដ្ឋានចុះមកពិនិត្យកាលពី​​ព្រឹក​ថ្ងៃ​ទី​១០ ​មករា…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍បានបន្ត​ឱ្យដឹង​ទៀតថា ការពិត​ មាន​នារី​ម្នាក់​​បាន​សម្រេចចិត្ត​ចង​
.​ក ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​នៅ​ក្នុង​បន្ទប់​គេង​ផ្ទាល់ខ្លួន ហើយ​ត្រូវ​បានអ្នក​បម្រើ​​ប្រទះ​ឃើញ ក៏​​ស្រែក​ផ្អើល​ឆោឡោ​តែម្តង និងបាន​​រាយការណ៍​សមត្ថកិច្ច​មូលដ្ឋានចុះមកពិនិត្យកាលពី​​ព្រឹក​ថ្ងៃ​ទី​១០ ​មករា នេះ នៅ​ចំណុច​ផ្ទះច្នៃត្បូង និង​​លក់​គ្រឿងអលង្ការ​​​យីហោ «សៀ​ក លី​ម លក់​ត្បូង និង​គ្រឿងអលង្ការ» ​តាម​បណ្តោយ​​ផ្លូវ​លេខ​៤៥០ ខាងត្បូង​ផ្សារ​ទួល​ទំពូង ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

សេចក្តីរាយការណ៍បន្តថា នារី​រង​គ្រោះ​​​ខាងលើ ​​ឈ្មេ​ាះ អៀន រ័​ត្ន​ឆវី អាយុ​២៨​ឆ្នាំ ជា​បុគ្គលិកនៅ​​សាលារៀ​​ឯក​ជន​មួយ ស្នាក់​នៅក្នុង​ចំណុច​កើតហេតុ​ខាងលើ ។

ប្រភព​បន្ត​​ថា បច្ចុប្បន្ន​នារី​រង​គ្រោះ​​ស្នាក់​នៅផ្ទះ​កើតហេតុ ដែល​មាន​សមាជិក​​តែ​៣​នាក់​ប៉ុ​ណ្ណេ​ាះ គឺ​នាង និង​ឈ្នួល​បម្រើ​២​នាក់​ផ្សេង​ទៀត​ ដែល​ជា​មនុស្ស​ស្រី​ដូច​គ្នា ។ ចំណែក​ម្តាយ​ឪពុក​និង​បងប្អូន​របស់​នាង គឺ​រស់​​​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឯ​ណេ​ាះ ។ ប្រភព​បន្ត​​ថា កាលពី​យប់​​មុន​កើតហេតុ​មួយ​ថ្ងៃ ​នាង(នារីរងគ្រោះ​)​បាន​ទៅ​លេង​ផ្ទះ​ម្តាយ​ឪពុក​នៅ​បែក​ចាន ហើយ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ​ជាធម្មតា ។

​ប៉ុន្តែពេលនាង​ត្រឡប់​មក​វិញ ​​គឺ​​មាន​ទឹកមុខ​ហាក់​ស្រ​ងូត​​ស្រងាត់​​ខ្លាំងណាស់​ ។ ហើយឃើញ​នាង​បាន​ដើរ​ចូល​ទៅ​​​ក្នុង​បន្ទប់​នៅ​ជាន់​ក្រោមបាត់ទៅ​ ។ លុះ​វេលា​ព្រឹក​ឡើង ដោយ​​អ្នកនៅក្នុងផ្ទះចម្លែក​​​មិនឃើញ​​នាង​​ចេញពី​បន្ទប់​​នោះ ​ក៏ទៅ​​​បើកទ្វារ​បន្ទប់​ចូល​​មើល ស្រាប់តែ​​​ប្រទះ​ឃើញ​​នាង​ចង​.​ក​​នឹង​ត្រ​យឹ​ង​មាត់​បង្អួច​ស្លាប់​បាត់​ទៅ​ហើយ ​។

ភ្លាម​ៗ ​កម្លាំង​នគរបាល​មូលដ្ឋាន រួម​ទាំង​មន្ត្រី​ជំនាញ​បាន​ចុះ​អន្តរាគមន៍ ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ពិនិត្យ​លើ​សាកសព ។ ក្រោយ​ការ​ពិនិត្យ​យ៉ាង​ល្អិតល្អន់​រួច​មក មន្ត្រី​សមត្ថកិច្ច​ជំនាញ​បញ្ជាក់​ថា សព​ពិតជា​ត្រូវ​ស្លាប់​ដោយ​ការ​ចង​.​កសម្លាប់​ខ្លួនឯង​ប្រាកដ​មែន ពំ​ុ​មែន​ជា​ករណី​ឃាតកម្មទេ ​។ ​

ជំ​ុ​វិញ​ករណី​ចង​.​កធ្វើ​អត្តឃាត​ខាងលើ​នេះ ពំ​ុ​មាន​ប្រភព​ច្បាស់​ការណ៍​ណាមួយ​អះអាងឱ្យ​ដឹង​ពី​មូលហេតុនោះទេ​។

https://www.youtube.com/watch?v=X_y5zjhzxM8

អត្ថបទសរសេរ ដោយ