ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​ក៏​ហ៊ាន​ម្ល៉េះ​! បើក​បុក និង​កៀរ​សមត្ថកិច្ច​ផង

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១​និង​០០​នាទី អធ្រាត្រ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៩ មាន​ករណី​ប៉ុនប៉ង​ឃាតកម្ម​លើ​អ្នក​ដទៃ (​បើកឡាន​រក​បុក​សមត្ថកិច្ច​នគរបាល )…

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១​និង​០០​នាទី អធ្រាត្រ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៩ មាន​ករណី​ប៉ុនប៉ង​ឃាតកម្ម​លើ​អ្នក​ដទៃ (​បើកឡាន​រក​បុក​សមត្ថកិច្ច​នគរបាល ) កើតឡើង​នៅ​ចំណុច​កំណាត់​ផ្លូវ ខាងកើត​សាលា​បឋម​១​មក​រា ស្ថិត​ក្នុងភូមិ ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ ១- សួរ ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​មៀន ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ កំពង់ចាម ។ ២- រឿ​ន សីហា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​មៀន ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ កំពង់ចាម ។ ៣- ស្រ៊ា​ង បូ​រី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ល្ពៀ​ក ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ជា​អ្នក​បើកឡាន​រក​បុក និង​កៀរ ។ ៤- PI. XIAN XIU ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅ​ក្រុងភ្នំពេញ (​លិខិតឆ្លងដែន នៅ​ភ្នំពេញ ) អ្នក​បើកឡាន​រត់គេច ។

ជន​រង​គ្រោះ​រួម​មាន ១- ឈ្មោះ សយ សំបូរ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ២-​ឈ្មោះ អ៊ុ​ក សុ​ដា​រ៉ា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ​ជា​សមត្ថកិច្ច​នគរបាល​ក្រុង​កំពត ។

ករណី​នេះ​សមត្ថកិច្ច​យើង​កំពុង​ល្បាត​បំពេញភារកិច្ច ហើយ​ក្រុម​ជនសង្ស័យ​បើកឡាន​ចេញពី​ខារ៉ាអូខេ សំ​រិ​ទ្ធ​មាស (​ឌឹ​មូ​ន​) ជ្រែ​ឡាន​ពេញ​ផ្លូវ ពេល​សមត្ថកិច្ច​យើង​ឃាត់​រក​បុក និង​កៀរ​សមត្ថកិច្ច​យើង ។ ហើយ​បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​បាន​ដេញ តាម​ឃាត់​រថយន្ត​បង្ក បណ្តាល​អោយ​គ្រោះថ្នាក់​ដួល រង​របួស​មានឈ្មោះ ១-​ឈ្មោះ សយ សំបូរ របួស​ពក​ក្បាល រលាត់​ស្មា​ស្តាំ និង​ជង្គង់​ឆ្វេង ។​២-​ឈ្មោះ កែវ វឌ្ឍន ភេទ ប្រុស អាយុ​២៧​ឆ្នាំ របួស​ចង្កា​ផ្ទៃមុខ ខាងឆ្វេង និង​រលាត់​ដៃជើង កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​វៀតណាម ។ ឯ​ជនសង្ស័យ យើង​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ