ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមពាណិជ្ជកម្មអា​មេ​រិក​-​ចិន ធ្វើ​ឱ្យ Samsung ឈឺចាប់មិនចាញ់ Apple

5 ឆ្នាំ មុន

សារព័ត៌មាន Bloomberg បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៨ មក​រា កន្លង​មក​ថា ប្រាក់​ចំណេញ​ និង​ប្រាក់​ចំណូល​ប្រចាំត្រីមាស​របស់​ក្រុមហ៊ុន Samsung Electronics Co.​…

សារព័ត៌មាន Bloomberg បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៨ មក​រា កន្លង​មក​ថា ប្រាក់​ចំណេញ​ និង​ប្រាក់​ចំណូល​ប្រចាំត្រីមាស​របស់​ក្រុមហ៊ុន Samsung Electronics Co.​ ទាប​ជាង​ការ​គិត​ទុក​ព្រោះតែ​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​ឈី​ប​មេ​ម៉ូ​រី​ក្នុងអំឡុងពេល​៣​ខែ​ចុង​ក្រោយ​នា​ឆ្នាំ​២០១៨​កន្លង​មកនេះ ។

យោង​តាម​ទិន្នន័យ​ដំណាក់កាល​ដំបូង​ដែល​បាន​ចេញ​កាលពី​ថ្ងៃ​អង្គារ​មក​ថា ប្រាក់​ចំណូល​របស់​Samsung បាន​ធ្លាក់​ចុះ​មក​ស្មើ​៩,៦​ប៊ី​លាន​ដុល្លារ​ប្រចាំត្រីមាស​ទី​៤ ​នា​ឆ្នាំ​២០១៨​កន្លង​មកនេះ​ ។

ការ​អន់​ថយ​នៃ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ដែល​ជាទី​តាំង​នាំ​ចេញ​ធំ​ជាងគេ​ទាំង​​ពីរ​របស់​ Samsung​ បាន​ប៉ះពាល់​ដល់​តម្រូវការ​មេ​ម៉ូ​រី​សម្រាប់​កុំព្យូទ័រ និង​ឧបករណ៍​យក​តាម​ខ្លួន​​ជាដើម ដែល​ដាក់​សម្ពាធ​ដល់​ក្រុមហ៊ុន​កំពុង​ព្យាយាម​ជំរុញ​ដល់​អាជីវកម្ម​ស្មា​ត​ហ្វូ​ន​ ។

លោក Song Myung-sup អ្នកវិភាគ​នៅ​ក្រុមហ៊ុន Hi Investment & Securities Co. បាន​និយាយ​ថា ៖« វា​គឺជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ។ មិន​ត្រឹម​ត ​Apple ទេ សូ​ម្បី​តែ​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន Serve និង​កុំព្យូទ័រ​ផ្ទាល់ខ្លួនក៏​មិន​ទិញ​ដែរ ។ ខណៈ​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក ​និង​ប្រទេស​ចិន​នៅ​បន្ត​កើត​មាន​ឡើង អតិថិជន​ទាំង​ពីរ​នឹង​មិន​ចំណាយ​ថវិកា​ក្នុង​កម្រិត​បច្ចុប្បន្ន​ទេ ហើយ ​Samsung ​ជួប​សម្ពាធ​ក្នុង​ការ​កាត់​តម្លៃ​ឈី​ប​ផង​ដែរ» ​។

ប្រាក់​ចំណូល​ប្រចាំត្រីមាស​ទី​៤​បាន​ធ្លាក់​ចុះ​ប្រមាណ​១១% ឬ​ពី​៥៧​ប៊ី​លាន​ដុល្លារ​មក​ស្មើ ៥៣​ប៊ី​លាន​ដុល្លារ ។

Samsung បាន​និយាយ​ថា ប្រាក់​ចំណូល​របស់​ពួក​គេ​នឹង​បន្ត​មាន​កម្រិត​នៅឡើយ​ក្នុង​អំឡុង​៣​ខែ​ដំបូង​នា​ឆ្នាំ​នេះ ព្រោះតែ​ស្ថានការណ៍​មិនល្អ​សម្រាប់​មេ​ម៉ូ​រី ប៉ុន្តែ​អត្រា​ចំណេញ​នឹង​កើនឡើង​វិញ​នៅ​ឆមាស​ទី​២ ព្រោះ​ទីផ្សារ​នឹង​ល្អ​ប្រសើរ​ឡើង​វិញ មានការ​ប្រើ​ CPU​ ថ្មី និង​ការ​ចេញ​លក់​ស្មា​ត​ហ្វូ​ន​ថ្មី​ៗ​ជាដើម​ផង​ដែរ ។

ទោះជា Samsung នាំមុខ​គេ​ក្នុង​ផ្នែក​លក់​ស្មា​ត​ហ្វូ​ន​ពិតមែន ក្រុមហ៊ុន​នេះ​ក៏​កំពុង​តែ​ទទួល​រង​ស​ម្ពា​​ធ​ពី​ក្រុមហ៊ុន​ចិន​ដូច​ជា Huawei Technologies Co.​ ផង​ដែរ ។ Samsung កំពុងសង្ឃឹម​លើ​​ទូរស័ព្ទ​ដែល​អាច​បត់​បាន​ក្នុងឆ្នាំនេះ រួម​ទាំង Galaxy S10 ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ