ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​ថ្ងៃ​ទី​១៥ ខែ​មិ​នា​ត្រៀម​រៀបចំ​បុណ្យ​ទន្លេ​លើក​ទី​៥​នៅ​ខេត្តកំពង់ឆ្នាំង

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​ថ្ងៃ​ទី​១៥ ខែ​មិ​នា ឆ្នាំ​២០១៩ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​ឆ្នាំ​នេះ​នឹង​ត្រូវ​រៀបចំ​ធ្វើ​ឡើង​នៅ​ខេត្តកំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖ រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​ថ្ងៃ​ទី​១៥ ខែ​មិ​នា ឆ្នាំ​២០១៩ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​ឆ្នាំ​នេះ​នឹង​ត្រូវ​រៀបចំ​ធ្វើ​ឡើង​នៅ​ខេត្តកំពង់ឆ្នាំង ដែល​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ស្ថិត​នៅ​ជុំវិញ​បឹង​ទន្លេសាប ហើយ​សម្បូរ​ដោយ​រមណីយដ្ឋាន​ធម្មជាតិ​នានា​ផង​ដែរ ។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក ថោ​ង ខុន នា​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​កំពង់ឆ្នាំង ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​បុណ្យ​ទន្លេ​លើក​ទី​៥ ក្រោម​វត្តមាន​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​មន្ត្រី​ពាក់​ព​ន្ធ័​ជា​ច្រើន​រូប ។

ឆ្នាំ​នេះ​ជា​លើក​ទី​៥​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ ខណៈ​ដែល​បុណ្យ​តាម​បែប​ប្រពៃណី​មួយ​នេះ​ធ្លាប់​បាន​ធ្វើ​បួន​លើក​មក​ហើយ​នៅ​ខេត្តកំពង់ចាម ក្រចេះ ស្ទឹង​ត្រែង និង​ខេត្តកណ្តាល ហើយ​ក៏​មានការ​គាំទ្រ និង​ចូលរួម​ពី​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ​តាម​រយៈ​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​លើក​ទី​៥​ឆ្នាំង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ