ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តី​មនុស្ស​យើង​សំខាន់​ណាស់

5 ឆ្នាំ មុន

បណ្ឌិត​អ្នកប្រាជ្ញ​ទាំងឡាយ​លោក​ប្រកាន់​យកពាក្យ​ពិត សម្តី​ត្រង់នេះ​ខ្លាំង​ណាស់ ស៊ូ​លះបង់​ជីវិត តែ​មិន​លះ​ពាក្យ​សច្ចៈ​ឡើយ ព្រោះ​លោក​យល់​ថា សម្តី​មនុស្ស​យើង​សំខាន់​ណាស់ បើ​និយាយ​ត្រឹមត្រូវ​ពិតប្រាកដ នឹង​បានជា​ប្រយោជន៍ តែបើ​និយាយ​ភូត​កុហក បោកប្រាស់​គេ​បាន​តែ​ម្តង​ទេ…

បណ្ឌិត​អ្នកប្រាជ្ញ​ទាំងឡាយ​លោក​ប្រកាន់​យកពាក្យ​ពិត សម្តី​ត្រង់នេះ​ខ្លាំង​ណាស់ ស៊ូ​លះបង់​ជីវិត តែ​មិន​លះ​ពាក្យ​សច្ចៈ​ឡើយ ព្រោះ​លោក​យល់​ថា សម្តី​មនុស្ស​យើង​សំខាន់​ណាស់ បើ​និយាយ​ត្រឹមត្រូវ​ពិតប្រាកដ នឹង​បានជា​ប្រយោជន៍ តែបើ​និយាយ​ភូត​កុហក បោកប្រាស់​គេ​បាន​តែ​ម្តង​ទេ នៅ​ពេល​គេ​ដឹង​ពុតត្បុត ថ្ងៃក្រោយ​ទោះបីជា​ការ​ពិត​ក៏​គេ​លែង​ជឿ​ទៀត​ហើយ សម្តី​បុគ្គល​នោះ​សាប​ដូច​ទឹក​គឺ​ស៊យ​មួយ​ជីវិត​។ ដូច្នេះ​ទើប​ចាស់​បុរាណ​លោក​ពោល​ថា មនុស្ស​គេ​យកសម្តី​បើ​សម្តី​ពោល​ទៅ​ហើយ​ត្រូវធ្វើ​ឱ្យ​បាន ។

ការ​និយាយ​ប្រកបដោយ​លក្ខណៈ​៤​យ៉ាង​គឺ មិន​និយាយ​កុហក​១ មិន​និយាយ​ញុះញង់​១ មិន​និយាយ​ទ្រគោះបោះបោក​១ និង​មិន​និយាយ​ពាក្យ​រោយរាយ​ឥតប្រយោជន៍​១ លោក​ចាត់​ថា​ជាស​ម្តី​ត្រូវ ឬ​ការ​និយាយ​ត្រូវ ឬ​ក៏​ហៅ​ថា​សម្មាវាចា​ដូច្នេះ​ក៏​បាន ។

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​សម្តែង​ទុក​នៅ​ក្នុង​គម្ពីរ​មជ្ឈិមនិកាយ​ត្រង់​មហា​ច​ត្តា​រី​សក​សូត្រ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​តថាគត​សម្តែង​នូវ​សម្មាវាចា​នេះ​ជា​ចំណែក​ពីរ ម្នាល​ភិក្ខុ​ទាំងឡាយ សម្មាវាចា​ប្រកបដោយ​អាសវៈ​ជា​ចំណែក​នៃ​បុណ្យ​ឱ្យ​ផល​ជា​ឧបធិ​កិលេស​ជា​លោកិយ​ក៏​មាន ម្នាល​ភិក្ខុ​ទាំងឡាយ​សម្មាវាចា​ដ៏​ប្រសើរ​មិន​មាន​អាសវៈ​ជា​លោកុត្ត​រៈ​ជា​អង្គ​នៃ​មគ្គ​ក៏​មាន ។