ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំគ្នា​គាស់ទ្វារ និង​វាយកញ្ចក់ចូលមើលប្រទះឃើញ​ថៅកែហាងដេកស្តូកស្តឹងទាំង​អាក្រាតកាយ​​យ៉ាង​រន្ធត់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បុរស​ជនជាតិ​ចិន​ជា​ថៅកែ​ហាង​លក់​ស្ពេ​ត្រូ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​មុង​ទាំង​អាក្រាត​កាយ​ ។ ​ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ ២០១៩ នៅ​ចំណុច​ហាង​លក់​ស្តេ​ត្រូ​យីហោ ភ្នំ​មាស ភ្នំ​ប្រាក់​ខន​ស្ត្រា​ក់សិន​មេធៀ​រៀល​ឯ​.​ក…

រាជធានី​ភ្នំពេញ​៖ បុរស​ជនជាតិ​ចិន​ជា​ថៅកែ​ហាង​លក់​ស្ពេ​ត្រូ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​មុង​ទាំង​អាក្រាត​កាយ​ ។

​ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ ២០១៩ នៅ​ចំណុច​ហាង​លក់​ស្តេ​ត្រូ​យីហោ ភ្នំ​មាស ភ្នំ​ប្រាក់​ខន​ស្ត្រា​ក់សិន​មេធៀ​រៀល​ឯ​.​ក ស្ថិត​នៅផ្ទះ​លេខ ១៨១ និង​១៨៣ ផ្លូវ​១០១៥ ក្នុងភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

នគរបាលបាន​​អោយ​ដឹង​ថា ជនរងគ្រោះ​ដែលស្លាប់​​ឈ្មោះ YAN WEI QUAN ​ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ ជា​ជនជាតិ​ចិន ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។

​តាម​នគរបាល​មូលដ្ឋាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មិត្ត​ភ​ក្តិ​របស់​ជនរងគ្រោះ​បាន​ទូរស័ព្ទ ទៅ​ជនរងគ្រោះ​​នោះ​ចូល​ តែ​មិន​លើក ហើយ​មិត្តភក្តិរបស់​ជនរងគ្រោះ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ហាង​​ខាងលើ​ ក៏​បាន​គាស់​ទ្វារ និង​វាយ​បំបែក​កញ្ចក់​ចូល​ទៅ​ជាន់​ទី​២ដែលជា​កន្លែង​ដេក​របស់ជនរងគ្រោះ ស្រាប់តែ​​ប្រទះ​ឃើញ​​ជនរងគ្រោះ​ដេក​ទាំង​អាក្រាត​កាយ​ក្នុង​មុង​តែ​ម្តង​ ។

​ទោះបីជា​យ៉ាងណា​ គេ​ពុំ​ដឹង​ថា​ ជនរងគ្រោះ​ស្លាប់​តាំងពី​ពេល​ណា​នោះ​ទេ ​ភ្លាម​ៗ​នោះ​ក៏​បាន​ប្រាប់​អ្នក​ជិតខាង​រាយការណ៍​មក​សមត្ថកិច្ច​ចុះ​ទៅ​ត្រួតពិនិត្យ​។

​តាម​នគរបាល​ជំនាញ​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​តែ​គាំង​បេះដូង ។ នៅ​មុន​ពេល​ស្លាប់ ជន​រង​គ្រោះ​ក៏​បាន​ដោះ​អាវ ស្រាតខោ​ទុក​ក្បែរ​ខ្លួន រួច​ក៏​បាន​ចូល​​ទៅ​ដេក ​ហើយបណ្តាល​ឱ្យ​​គាំង​បេះដូង ស្លាប់​ទាំង​អាក្រាត​កាយ ។​ សព​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​តម្កល់​នៅ​​វត្ត​ស្ទឹង​មាន​ជ័យ ដើម្បី​រង​់ចាំ​បងប្អូន មកទទួល​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ