ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ថ្លែង​! ច្រើន​លើក​មក​ហើយ​ទាំង​កូន​គេ និង​កូនបង្កើត

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សាលាដំបូង​ខេត្តកណ្តាល បាន​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង រំលោភ​សេពសន្ថវៈ​កូនស្រី​បង្កើត​អាយុ​៨​ឆ្នាំ និង​រំលោភ​កូនស្រី​អ្នក​ដទៃ​ម្នាក់​ទៀត​អាយុ​១៤​ឆ្នាំ នៅ​ស្រុក​ស្អាង នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៩​នេះ…

ខេត្តកណ្តាល ៖ សាលាដំបូង​ខេត្តកណ្តាល បាន​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង រំលោភ​សេពសន្ថវៈ​កូនស្រី​បង្កើត​អាយុ​៨​ឆ្នាំ និង​រំលោភ​កូនស្រី​អ្នក​ដទៃ​ម្នាក់​ទៀត​អាយុ​១៤​ឆ្នាំ នៅ​ស្រុក​ស្អាង នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៩​នេះ បាន​លើក​ពេល​ប្រកាស​សាលក្រម​នៅ​ពេល​ខាង​មុខ​។

សវនាការ​នេះ​មាន​លោក ទី សំណាង ជា​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្តាល និង​លោក សូ សុវិទ្យា ជា​តំណាង​អយ្យការ ។ ក្រោយ​បញ្ចប់​សវនាការ​លោក ទី សំណាង ជា​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ខាង​មុខ មិន​កំណត់​ពេលវេលា​។

ជនជាប់ចោទ​មានឈ្មោះ ផុ​ន សុធា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំប៉ាន​លើ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល​។

លោក​វរសេនីយ៍ឯក សេង សុ​ជាតិ អធិការ​នគរបាល​ស្រុក​ស្អាង បញ្ជាក់​ថា ករណី​រំលោភ​សេពសន្ថវៈ​នេះ កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២០ ខែសីហា នៅ​ចំណុច​ផ្ទះ​ឈ្មោះ ផុ​ន សុធា ស្រុក​ស្អាង ហើយ​ជនល្មើស​ត្រូវ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២១ ខែសីហា ។ ហើយ​កន្លង​មក​នៅ​ថ្ងៃខែ​មិន​ចាំ ក្នុង​ឆ្នាំ​២០១៨ ជនសង្ស័យ​បាន​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​ឈ្មោះ ម​.​ល​.​ណ និង ឈ្មោះ ស​.​ស​.​ន ជា​ច្រើន​លើក​មក​ហើយ ។

លោក​អធិការ​បន្ត​ថា លុះ​នៅ​ថ្ងៃ​ទី​២០ ខែសីហា ម៉ោង​៨​យប់​ឈ្មោះ ម​.​ល​.​ណ បាន​មក​មើល​ទូរទស្សន៍​ជាមួយ ឈ្មោះ ស​.​ស​.​ន នៅផ្ទះ​របស់​ជនសង្ស័យ ពេល​នោះ​ជនសង្ស័យ​បាន​យកដៃ​ច្របាច់​ប្រដាប់​ភេទ​ឈ្មោះ ម​.​ល​.​ណ រួច​ហើយ​ឈ្មោះ ម​.​ល​.​ណ ទៅ​ដេក​ផ្ទះ​ខ្លួន​វិញ​។

លុះ​ព្រឹក​ថ្ងៃ​ទី​២១ ខែសីហា ទើប​មាន​ការ​ភ្ញាក់ផ្អើល​ពី​ប្រជាពលរដ្ឋ​ថា ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវ​:​លើ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​។ ពេល​ទទួល​ព័ត៌មាន​នេះ​ភ្លាម នគរបាល​ប៉ុស្ដិ៍​ព្រែក​អំបិល​សហការ​ជាមួយ​កម្លាំង​អន្ដរាគមន៍​ស្រុក​ស្អាង​ទៅ​ដល់​កន្លែង​កើតហេតុ និង​នាំ​ខ្លួន​ជនសង្ស័យ​មក​សាកសួរ​។ ហើយ​ជនសង្ស័យ​សារភាព​ថា ពិត​ជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នេះ​មែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ