ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លា.ប់​នារី​ម្នាក់​! ដេក​គុក​អស់​២៥​ឆ្នាំ​ទើប​ដឹង​ការ​ពិត​… សង​ជិត​៧០​ម៉ឺន​ដុល្លារ

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​រដ្ឋ​សង​ថ្លៃ​ជាប់គុក​គ្មាន​ទោស​ចំនួន ៦៧១០០០​ដុល្លារ​អា​មេ​រិ​ក ក្រោយ​ពី​ដេក​ក្នុង​ពន្ធនាគារ ទាំង​គ្មាន​ទោស​ជាប់​នឹង​ខ្លួន​អស់​រយៈពេល​២៥​ឆ្នាំ​។ លោក…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​រដ្ឋ​សង​ថ្លៃ​ជាប់គុក​គ្មាន​ទោស​ចំនួន ៦៧១០០០​ដុល្លារ​អា​មេ​រិ​ក ក្រោយ​ពី​ដេក​ក្នុង​ពន្ធនាគារ ទាំង​គ្មាន​ទោស​ជាប់​នឹង​ខ្លួន​អស់​រយៈពេល​២៥​ឆ្នាំ​។

លោក Liu Zhonglin អាយុ​៥០​ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ឆ្នាំ​១៩៩០ ពី​បទ​សម្លាប់​ស្ត្រី​ម្នាក់​នៅ​ក្នុងភូមិ​នា​ខេត្ត Jilin​។ នារី​ម្នាក់​នោះ​បាន​បាត់​ខ្លួន​រយៈពេល​១​ឆ្នាំ​ពេញ មុន​នឹង​រក​ឃើញ​សាកសព​នៅ​ក្នុង​ទន្លេ​។ លោក Liu ក៏​ត្រូវ​បាន​គេ​ចោទប្រកាន់ ហើយ​ចាប់ខ្លួន ដាក់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​។

អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​គុ​គ លោក Liu នៅ​តែ​ប្រកាន់ខ្ជាប់​ជា​និច្ច​នូវ​ភាព​ស្អាតស្អំ​របស់​ខ្លួន​។ រហូត​មក​ដល់​ឆ្នាំ​២០១៦ គេ​ក៏​សម្រេច​ដោះ​លែង​លោក ក្រោយ​ពី​ដឹង​ថា តាម​ការ​ពិត​លោក​គ្មាន​ទោស​នោះ​ទេ​។ នៅ​ឆ្នាំ​២០១៨ តុលាការ​សម្រេច​លុបឈ្មោះ​លោក​ចេញពី​កំណត់​ត្រា​ដាក់ទោស​។

កាលពី​ថ្ងៃ​ចន្ទ តុលាការ​បាន​ប្រកាស​ផ្តល់​ប្រាក់​សុំ​ទោស​សម្រាប់​ការ​កាត់ទោស​ខុស ចំនួន ៤.៦​លាន​យន់​ចិន ដែល​ស្មើនឹង​៦៧១០០០​ដុល្លារ​អា​មេ​រិ​ក​។ ក្នុង​ចំនួន​ទឹកប្រាក់​សរុប​នេះ មួយ​ផ្នែក​គឺ​សម្រាប់​ថ្លៃ ដាក់​ទោស​ឃុំឃាំង​សេរីភាព និង មួយ​ចំណែក​ទៀត​សម្រាប់​ការ​ធ្វើ​ឱ្យ​មានការ​ខូចខាត​ផ្លូវចិត្ត​។

លោក Liu បាន​ទទួល​ប្រាក់​នេះ ដោយ​ពេញចិត្ត បើ​ទោះបីជា​លោក​បាន​ខាតបង់​ពេលវេលា​អស់​២៥​ឆ្នាំ​ក៏​ដោយ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ប្រាក់​សំណង​នេះ សម្រាប់​រយៈពេល​២៥​ឆ្នាំ​ក្នុង​គុក គឺ​ស្មើនឹង ៧៣​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ