ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ភព​មួយ​ធំ​ជាង​ផែនដី​ដល់​៣​ដង

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ផ្កាយ​រណប​តេ​ឡេ​ស្កុប​អវកាស របស់​អង្គការ​NASA​អា​មេ​រិ​ក​TESS ទទួល​បន្ទុក​រុករក​ភព​នានា ដែល​ប្រហាក់ប្រហែល​គ្នា​នឹង​ភព​ផែនដី​នៅ​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ បាន​រក​ឃើញ​ភព​ក្រៅ​ប្រព័ន្ធ​នេះ​ទី​៣ ដែល​មាន​ទំហំ​ធំ​ជាង​ផែនដី​ដល់​ទៅ​៣​ដង​។ តាម​អត្ថបទ​មួយ​ចេញផ្សាយ​តាម​វេ​ប​សាយ​របស់​NASA​ថា ភព​នោះ​មានឈ្មោះ​ថា​HD…

សហរដ្ឋអាមេរិក ៖ ផ្កាយ​រណប​តេ​ឡេ​ស្កុប​អវកាស របស់​អង្គការ​NASA​អា​មេ​រិ​ក​TESS ទទួល​បន្ទុក​រុករក​ភព​នានា ដែល​ប្រហាក់ប្រហែល​គ្នា​នឹង​ភព​ផែនដី​នៅ​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ បាន​រក​ឃើញ​ភព​ក្រៅ​ប្រព័ន្ធ​នេះ​ទី​៣ ដែល​មាន​ទំហំ​ធំ​ជាង​ផែនដី​ដល់​ទៅ​៣​ដង​។

តាម​អត្ថបទ​មួយ​ចេញផ្សាយ​តាម​វេ​ប​សាយ​របស់​NASA​ថា ភព​នោះ​មានឈ្មោះ​ថា​HD 21749b មាន​ផ្ទៃ​ប្រមាណ​ជា​៣​ដង​ធំ​ជាង​ផែនដី និង​ទម្ងន់​២៣​ដង​ធ្ងន់​ជាង​ទម្ងន់​ផែនដី​។ រៀង​រាល់​៣៦​ថ្ងៃ ភព​នេះ​វិល​ជុំវិញ​ផ្កាយ​មួយ​គឺ​ផ្កាយ​HD21749​ប្រភេទ​K ស្ថិត​នៅ​ចម្ងាយ​៥៣​ឆ្នាំ​ពន្លឺ​ពី​ផែនដី ដោយ​សីតុណ្ហភាព​លើ​ភព​នោះ​អាច​មាន​ដល់​១៥០​អង្សា​សេ​។

អ្នក​ស្រាវជ្រាវ​លោកស្រី​DIANA DRAGOMIR​និយាយ​ថា ភព​នោះ​ធំ​ជាង​ភព​NEPTUNE​តែ​ពុំ​សម្បូរ​ថ្ម​ឡើយ​។

ភព​ទី​មួយ​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ មាន​សណ្ឋាន​ប្រហាក់ប្រហែល​គ្នា​នឹង​ភព​ផែនដី ត្រូវ​បាន​រក​ឃើញ​កាល​ពី​ថ្ងៃ​ទី​១៩​កញ្ញា​ឆ្នាំ​២០១៨​។ ពេល​នោះ​NASA​និយាយ​ថា​វា​ជា​ភព​ធំ​ជាង​ផែនដី​វិល​ជុំវិញ​ផ្កាយ PI MENSAE​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៦០​ឆ្នាំ​ពន្លឺ​ពី​ផែនដី​។ NASA​និយាយ​ថា​ភព​នោះ​អាច​មានទឹក​និង​ឧស្ម័ន​។

ភព​ទី​២​រក​ឃើញ​២​ថ្ងៃ​បន្ទាប់​ពី​នោះ​គឹ​ថ្ងៃ​ទី​២១​កញ្ញា​២០១៨​។ វា​ជា​ភព​ធំ​ជាង​ផែនដី​បន្តិច វិល​រៀង​រាល់​១១​ម៉ោង​ជុំវិញ​ផ្កាយ​LHS 3844​ជា​ផ្កាយ​ប្រភេទ​M ស្ថិត​នៅ​ចម្ងាយ​៤៩​ឆ្នាំ​ពន្លឺ​ពី​ភព​ផែនដី​។ ផ្កាយ​រណប​TESS​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អវកាស​កាលពី​ខែមេសា​ឆ្នាំ​២០១៨​។ វា​មាន​បេសកកម្ម​ស្រាវជ្រាវ​ផ្កាយ​ប្រមាណ​ជា​២០០.០០០​ក្នុង​ចំណោម​ផ្កាយ​ស្ថិត​នៅ​ក្បែរ​ព្រះអាទិត្យ​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ