ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​តំរុយ​ខ្លះ​ៗ​ហើយ​…​ក្រោយ​ឃាត់ខ្លួន​ក្មេង​១០​ឆ្នាំ​និង​ជីដូន

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍បន្ត​​ឱ្យ​ដឹងលើករណីប្រទះឃើញ​សាកសព​ក្មេង​ប្រុស​អាយុ២ឆ្នាំ ស្ថិត​ក្នុងស្រះទឹកមួយកន្លែង​ភូមិតក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្ត​កំពង់ឆ្នាំង ដែល​​កំពុង​សង្ស័យ​ថា ជា​អំពើ​ឃាតកម្ម​ សមត្ថកិច្ច​បានចុះ​ទៅ​ពិនិត្យ​និង​បាន​ឃាត់​ក្មេង​ប្រុស​អាយុ​១០ឆ្នាំ​ម្នាក់…

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍បន្ត​​ឱ្យ​ដឹងលើករណីប្រទះឃើញ​សាកសព​ក្មេង​ប្រុស​អាយុ២ឆ្នាំ ស្ថិត​ក្នុងស្រះទឹកមួយកន្លែង​ភូមិតក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្ត​កំពង់ឆ្នាំង ដែល​​កំពុង​សង្ស័យ​ថា ជា​អំពើ​ឃាតកម្ម​ សមត្ថកិច្ច​បានចុះ​ទៅ​ពិនិត្យ​និង​បាន​ឃាត់​ក្មេង​ប្រុស​អាយុ​១០ឆ្នាំ​ម្នាក់ និង​ស្ត្រី​ម្នាក់​ទៀត​យក​​មក​សាកសួរ​បន្ត ។

សេចក្តីរាយការណ៍បន្តថា កុមា​រា​រង​គ្រោះ​​ឈ្មោះរិ​ន សា​រ៉ុ​ង អាយុ​២ឆ្នាំ ​មានឪពុក​ឈ្មោះ​ស៊ិ​ម សា​រឿ​ន ​អាយុ ២២ឆ្នាំ ​និង​ម្ដាយ​ឈ្មោះនឿ​ន សុ​ភិន ​អាយុ២១ឆ្នាំ ។ ​​​​កុមា​​រាដែលត្រូវឃាត់ខ្លួន​​ឈ្មោះ​ប៊ុ​ន សុភា​រិ​ទ្ធ ​អាយុ​១០​ឆ្នាំ មាន​ទីលំនៅក្នុង​ភូមិ-​ឃុំជាមួយ​គ្នា ។

ប្រភពបន្តថា នៅ​មុន​កើតហេតុ​វេលា​ម៉ោង​ប្រមាណ​ជាង​៨ព្រឹក​ថ្ងៃ​ទី០៩ មករា​ នេះ បើ​តាម​​សាក្សីម្នាក់​បាន​​​ឃើញ​​​ក្មេង​​សង្ស័យ​ឈ្មោះ ប៊ុ​ន សុធា​រិ​ទ្ធ បាន​ដឹកដៃ​​ក្មេង​​រង​គ្រោះ​អាយុ០២ឆ្នាំនេះ ទៅ​ខាងជើង​ផ្ទះ​របស់​ខ្លួន​។ ​តាំង​ពី​ពេល​នោះ​មក ​ក៏​​បាត់ដំណឹង​​ក្មេង​ប្រុស​រង​គ្រោះ​រហូត​តែ​ម្តង​ ។

​ក្រោយ​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ និង​មាន​​​សាក្សី​​អ្នក​ដែល​បានឃើញ​ហេតុការណ៍​ ក៏​បាន​ប្រាប់​ក្មេង​ទាំង​ពីរ​(ក្មេងសង្ស័យនិងក្មេងរងគ្រោះ​)ថា​ «កុំ​ឱ្យទៅ​លេង​ទឹក ​ប្រយ័ត្ន​លង់​» ទៀត​ផង ​។ ​ក្រោយ​ពី​ធ្វើ​កោសល្យវិច័យ​របស់​សមត្ថកិច្ច​ទៅ​លើ​សាសព​កុមា​រា​រង​គ្រោះ​ឃើញ​ថា ​ក្មេង​រង​គ្រោះ​គឺស្លាក​​ស្នាម​ជាំ​ខ្ន​ង​ចង្កេះ និង​ក​ផង​ដែរ ។ ទោះបី​យ៉ាងនេះ​ក្តី​ សមត្ថកិច្ច​នៅ​មិន​ទាន់​បង្ហាញមុខ​​កុមា​រា​អាយុ១០ឆ្នាំ​ដែលសង្ស័យ​នោះ​ទេ ​រួមជាមួយ​​ស្ត្រី​ម្នាក់ ​ដែល​ត្រូវជា​យាយ​របស់​ក្មេង​១០ឆ្នាំនេះដែរ។

បច្ចុប្បន្ន សមត្ថកិច្ចមិន​ទាន់​​សន្និដ្ឋាន​បែប​ណា​​​ដែរ ដោយ​កំពុង​តែ​ស្រាវជ្រាវបន្ត ​។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។


អត្ថបទសរសេរ ដោយ