បបួល​នារី​ម្នាក់​ទៅ​កន្លែង​ស្ងាត់​ដើម្បី​…​នាង​ស្រែក​ផ្អើល


ខេត្តកណ្តាល ៖ ក្រុម​ជនសង្ស័យ​ជា​មុខសញ្ញា​ដើរ​ទំលាក់យោង​២​នាក់​ត្រូវ​ប្រជា​ពលរ​ដ្ធ​ព័ទ្ធ​ចាប់​បាន រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច ពេល​ជនសង្ស័យ​ទាំង​២​នាក់​នេះ​បាន​ធ្វើ​សកម្មភាព​ធ្វើ​ជា​រើស​បាន​ស្បោង​មាស​កាឡៃ ហើយ​បបួល​ជន​រង​គ្រោះ​ដូរ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្សារ​សំរោង​ធំ (​ហៅ​ផ្សារ​ជ្រោយ​ដង​) ស្ថិត​ក្នុងភូមិ​ជ្រោយ​ដង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

ជនសង្ស័យ​ទាំង​២​នាក់​ដែល​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល ម្នាក់​ឈ្មោះ​ដួង សុ​ខន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​ជួល ក្នុង​សង្កាត់​ទឹកល្អក់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​ឈ្មោះ​ប៊ុ​ន ហាន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​ជួល ក្នុង​រាជធានី​ភ្នំពេញ ។

ចំណែក​ជន​រង​គ្រោះ ឈ្មោះ​អៀង ស្រី​ស្រស់ ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ព្រែក​ត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​កើតហេតុ នារី​រង​គ្រោះ​បាន​ចេញពីផ្ទះ​ទៅ​ផ្សារ​សំរោង​ធំ​ហៅ​ផ្សារ​ជ្រោយ​ដង ដើម្បី​ទិញ​ម្ហូប ពេល​នោះ​ក៏​មាន​ក្រុម​ជនសង្ស័យ​ជា​មនុស្ស​ស្រី​ម្នាក់​នៅ​ឈរ​ពី​ខាង​មុខ​នារី​រង​គ្រោះ រួច​មាន​មនុស្ស​ប្រុស​ម្នាក់​ទៀត​បាន​មក​ខ្សឹប​ប្រាប់​មនុស្ស​ស្រី​នោះ​ថា «​បង​ឯង​មាន​រើស​បានការ​បូ​ប​លុយ​ទេ​» ហើយក៍​ដើរ​ចេញ​ទៅ​បាត់ ។

ប្រភព​ដដែល​បាន​បន្ត​ថា ស្រាប់តែ​មាន​មនុស្ស​ប្រុស​ម្នាក់​ទៀត​បាន​មក​សួរ​នារី​រង​គ្រោះ​ថា «​មាន​រើស​បាន​កាបូប​លុយ​អត់?​» ពេល​នោះ​នារី​រង​គ្រោះ​ឆ្លើយ​ថា «​អត់​មាន​រើស​បាន​ទេ​» ។ មួយសន្ទុះ ក៏​មាន​ស្ត្រី​ម្នាក់​ទៀត​បាន​មក​ខ្សឹប​ប្រាប់​នារី​រង​គ្រោះ​ថា គាត់​រើស​បាន​កាបូប​លុយ​នោះ រួច​ក៍ប​បួល​នារី​រង​គ្រោះ​ទៅ​កន្លែង​ស្ងាត់​ដើម្បី​ចែក​គ្នា​។

លុះ​នៅ​ពេល​ទៅ​ដល់​កន្លែង​ស្ងាត់ ជនសង្ស័យ​ប្រើ​ល្បិច​យក​ស្បោង​មាស​កា​ឡៃ​ដូរ​ជាមួយ​នារី​រង​គ្រោះ​យក​មាស​ពិតប្រាកដ តែ​នារី​រង​គ្រោះ​មិន​ព្រម​ដូរ​ទេ ដោយសារ​នារី​រង​គ្រោះ​ដឹង​ល្បិច​កល​របស់​ក្រុម​នេះ​គឺជា​ក្រុម​ជន​ដើរ​បោកប្រាស់ ហើយនាង​​ក៏​ស្រែ​កថា​ចោរ​ៗ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជិតខាង​មក​ជួយ​ដេញចាប់​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ។ ស្រប​ពេល​នោះ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន ក៏​ប្រគល់​ជនសង្ស័យ​ទៅ​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​នាំ​តែ​ម្តង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​២​នាក់​បាន​ឆ្លើយ​សារភាព​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ដូច​ខាងលើ​ពិតប្រាកដ​មែន ។ បន្ទាប់​ពី​ធ្វើការ​សាកសួរ និង​ស្រាវជ្រាវ​រយៈពេល​១​ថ្ងៃ​រួច​មក នៅ​រសៀល​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៩ នគរបាល​ស្រុក​កៀនស្វាយ​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់​ទៅ​កាន់​ស្នងការ​ដ្ធា​ន​នគរបាល​ខេត្តកណ្តាល​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ