ក្រោយ​ឃើញ​សព​ក្មេង​ក៏​បាន​ឃាត់​បុរស​ម្នាក់​…​ព្រោះ​សង្ស័យ​ឃាតកម្ម

Sponsored

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា សាកសពក្មេងប្រុសម្នាក់ត្រូវ​ឪពុក-ម្តាយ​ប្រទះ​ឃើញ នៅ​រសៀលថ្ងៃទី​០៩ មករា នេះ ស្ថិតក្នុងស្រះទឹកមួយកន្លែង​ភូមិតក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្ត​កំពង់ឆ្នាំង ដែល​​កំពុង​សង្ស័យ​ថា ជាអំពើ​ឃាតកម្ម​ ។

សេចក្តីរាយការណ៍បន្តថា ក្មេងប្រុស​រងគ្រោះនៅ​មិនទាន់ស្គាល់ឈ្មោះទេ មានអាយុ​ប្រហែល២ឆ្នាំ ដោយ​បានបាត់​ពីផ្ទះតាំងពីវេលា​ម៉ោង​ប្រហែល៨ទៅ៩ព្រឹក​ថ្ងៃ​ដដែលនេះ ។ ​ឪពុកម្តាយ​បាននាំគ្នា​ដើរ​រកគ្រប់​កន្លែង ​​រហូត​ដល់​ប្រទះឃើញ​​សពនៅ​​ក្នុងទឹកស្រះខាងលើ ។

ទោះបីជាយ៉ាងណា ​ក្រោយ​ប្រទះឃើញសាកសព​ក្មេងប្រុស សមត្ថ​កិច្ចក៏បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​យក​ទៅសាកសួរផងដែរ ។

ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនបន្ត ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ