ងោក​មួយភាំង​បុក​រះ​ពន្លះ​ខ្ទេចខ្ទី


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោក​បាន​បើកបរ​រថយន្ត​មួយ​គ្រឿង​ប្រភេទ​មួយ​បាំង​កន្លះ​ក្នុង​ល្បឿន​លឿន ហើយ​ងោក​មួយភាំង​ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ប៉ុស្តិ៍​យាម​របស់​សន្តិសុខ បណ្តាល​អោយ​ប៉ុស្តិ៍​យាម​របស់​សន្តិសុខ​រង​ការ​ខូចខាត បន្ទាប់​មក​រថយន្ត​បាន​បន្ត​កិន​ម៉ូតូ​ណៃ​ហត​មួយ​គ្រឿង​បណ្តាល​អោយ​រង​ការ​ខូចខាត​យ៉ាងដំណំ តែ​សំណាងល្អ​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​អ្នក​រង​របួស​នោះ​ទេ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​បេតុង​នៅ​ចំណុច​ដី​ឡូត៍​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

តាម​ប្រភព​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ មាន​វ័យ​ជាង​៣០​ឆ្នាំ បាន​បើកបរ​រថយន្ត​មួយ​គ្រឿង​ប្រភេទ​មួយ​បាំង​កន្លះ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AR-៣៥១៦ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ដោយសារ​តែ​អ្នកបើកបរ​រថយន្ត​ស្រវឹង​ខ្លាំង​ពេក​បាន​ងោក​មួយភាំង ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ប៉ុស្តិ៍​យាម​របស់​សន្តិសុខ​មុខ​បុរី​មួយ​កន្លែង បណ្តាល​អោយ​រង​ការ​ខូចខាត ហើយ​អ្នកបើកបរ​បំរុង​នឹង​បើករថយន្ត​គេចខ្លួន​ដែរ តែ​មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​កិន​ម៉ូតូ​ណៃ​ហត​មួយ​គ្រឿង​ទៀត​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ម​1990 ភព​១ ដែល​ចត​ចោល​នៅ​ចិញ្ចើម​ផ្លូវ បណ្តាល​អោយ​រង​ការ​ខូចខាត​យ៉ាងដំណំ រីឯ​រថយន្ត​បង្ក​វិញ​បាន​រង​ការ​ខូចខាត​ខ្ទេច​អស់​មួយ​កំណាត់​ខាងឆ្វេង និង​បែក​កញ្ចក់​ខាង​មុខ ។

ភ្លាម​ៗ​នោះ​ដែល​រថយន្ត​បង្ក​នៅ​តែ​មិន​ព្រម​ឈប់​ទៀត ក៏​បាន​បន្ថែម​ល្បឿន​បើក​គេច តែ​ត្រូវ​បាន​ក្រុម​សន្តិសុខ និង​សមត្ថកិច្ច​អន្តរាគមន៍​ខណ្ឌ​ជ្រោយចង្វារ​ជួយ​ដេញ​ឃាត់​បាន​នៅ​ចំណុច​ត្រង់​ដី​ឡូ​មួយ​កន្លែង​កំពុង​តែ​សាងសង់ ។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បង្ក​ត្រួ​វ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ចំណែកឯ​រថយន្ត​វិញ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ជ្រោយចង្វារ​ដើម្បី​រង់ចាំ​ប្រគល់​ទៅ​អោយ​ខាង​ចរាចរណ៍​ផ្លូវគោក​ដោះស្រាយ​ជា​បន្ត​ទៅ​ទៀត ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ