ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​បា.ញ់សម្លា.ប់ក្របីពីភូមិមួយទៅភូមិ​មួយ​​ទាំង​លំបាក​ ព្រោះខ្លាច​ចំ​មនុស្ស

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្របី​ស្ទាវ​មួយ​ក្បាល​បាន​ដេញ​វ័ធ​មនុស្ស និង​យានជំនិះ​ ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង៨ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ មក​រា ស្ថិតក្នុង​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖ ក្របី​ស្ទាវ​មួយ​ក្បាល​បាន​ដេញ​វ័ធ​មនុស្ស និង​យានជំនិះ​ ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​បង្ក​ឱ្យ
​មាន​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង៨ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ មក​រា ស្ថិតក្នុង​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ ហេតុការណ៍​នេះ ​បណ្តាល​ឱ្យ​កុមារ​ម្នាក់​បាន​រង​របួស​សន្លប់​ស្ដូកស្ដឹង ។ ចំណែកឯ​ម្ចាស់​ក្របី​ក៏​
រង​របួស​ជា​ច្រើន​កន្លែង​ផង​ដែរ ។

បើ​តាម​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ក្របី​មួយ​ក្បាល​នេះ​ បាន​បង្ក​រការ​ភ័យ​ខ្លាច​នៅ​ក្នុង​សង្កាត់​​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង រយៈពេល​ពីរ​ថ្ងៃ​មក​ហើយ ។ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែមករា​នេះ ក្របី​មួយ​ក្បាល​នេះ​កាន់តែ​កាច​លើស​ដើម គឺ​ឱ្យ​តែ​ប្រទះ​ឃើញ​មនុស្ស ឃើញ​ម៉ូតូ​ដេញ​វ័ធ​តែ​ម្តង​ដែល​អ្នកខ្លះ​ថា​ជា​ក្របី​ឡើងក ។ ជាមួយ​គ្នា​នេះ​ម្ចាស់​ក្របី​ដែល​មានឈ្មោះ សា​រ៉ាត់ បាន​រង​របួស​ជា​ច្រើន​កន្លែង ។ ចំណែក​កុមារ​ម្នាក់​បាន​រង​របួស​សន្លប់​ស្តូកស្តឹង ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​មន្ទីរពេទ្យ ។

លោក សា​រ៉ាត់ ដែល​ជា​ម្ចាស់​ក្របី​បាន​ឲ្យ​ដឹង​ថា លោក​បាន​ទិញ​ក្របី​នេះ ​ពី​ជនបទ​ដើម្បី​យក​មក​ចិញ្ចឹម​ក្នុង​តម្លៃ​២​លាន​១៥​ម៉ឺន​រៀល ។​ ពេល​ទិញ​មក​ គាត់​បាន​ដឹក​យក​ទៅ​ចងអោយ​ស៊ី​ស្មៅ​បាន​២ ​ទៅ​៣​ថ្ងៃ គឺ​មិន​មាន​​បញ្ហា​អ្វី​ទេ ។ ប៉ុន្តែ​ស្រាប់តែ​នៅ​ថ្ងៃ​ទី​៧ មក​រា ពេល​ដឹក​យក​ទៅ​ចង ក្របី​នោះ ​បា​នវ​ធ័​គាត់​ដួល​៣​ទៅ​៤​ត្រឡប់​ធ្លាក់​ចូល​ប្រឡាយ បណ្តាល​ឱ្យ​រង​របួស​ជា​ច្រើន​កន្លែង ។

គាត់​បាន​ព្យាយាម​រក​អ្នកជំនាញ​ទាក់​វា​ដែរ តែ​ទាក់​មិន​បាន​តាំងពី​ថ្ងៃ​ទី​៧ មក​រា ទើប​ថ្ងៃនេះ សម្រេច​ឱ្យ​សមត្ថកិច្ច​ជួយ​បាញ់​សម្លាប់​តែ​ម្តង ព្រោះ​ខ្លាច​បង្ក​ឱ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ថែម​ទៀត ។ ការ​បាញ់​សម្លាប់​ក្របី​មួយ​ក្បាល​ខាងលើ​នេះ​ មិនមែន​ជា​រឿង​ធម្មតា​ទេ ព្រោះតែ​ក្របី​វា​នៅ​ក្នុងភូមិ ខ្លាច​រង​គ្រោះ​ដល់​មនុស្ស។

នៅ​ព្រឹក​នោះ គេ​សង្កេត​ឃើញ​មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​កំពង់ឆ្នាំង​ម្នាក់ បាន​ព្យាយាម​តាម​បាញ់​ក្របី​មួយ​ក្បាល​នេះ​ដោយ​លំបាក ព្រោះតែ​ខ្លាច​ផ្លា​ត​គ្រាប់​ត្រូវ​មនុស្ស ទើប​ចេះ​តែ​លប​ដើរ​តាម​ក្របី​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ រហូត​ដល់​ម៉ោង​១០ ​និង​៣០​នាទី​ព្រឹក ទើប​មន្ត្រី​កងរាជអាវុធហត្ថ​នោះ​សម្រេច​បាញ់​ក្របី​នោះ​បណ្តាល​​ឱ្យ​ងាប់ នៅ​ក្នុង​ដី​ស្រឡះ​មួយ​ក្នុងភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ។ ក្របី​ខាង​លើ​ត្រូវ​បាន​ម្ចាស់​លក់​ឱ្យ​ទី​សត្តឃាត​ដើម្បី​យក​ប្រាក់​មក​សង​ថ្លៃ​ការ​ខូចខាត និង​កុមារ​ដែល​រង​របួស​ដោយ​សារ​ក្របី​វ័ធ ៕​​

អត្ថបទសរសេរ ដោយ