ឈ្វេងយល់​ពី​ផល​ប៉ះពាល់​របស់​ស្ករ​កៅស៊ូ


មាន​ភាព​តានតឹង​ក្នុង​ចិត្ត​មែន​ទេ ? ការ​ទំពា​ស្ករ​កៅស៊ូ​ពីរ​បី​ដុំ ប្រហែលជា​អាច​ជួយ​អ្នក​បាន​។ ឃ្លាន​មែន​ទេ? ពេល​ខ្លះ​ស្ករ​កៅស៊ូ ក៏​អាច​ជួយ​អ្នក​បាន​ផង​ដែរ ។ ជា​ការណ៍​ពិត​ណាស់ ការ​ទំពា​ស្ករ​កៅស៊ូ​បាន​ក្លាយជា​ទម្លាប់​ប្រចាំ​ថ្ងៃ សម្រាប់​មនុស្ស​មួយ​ចំនួន ហើយ​អ្នកខ្លះ​ទៀត គឺថា​អត់​វា​មិន​បាន​ទៀត​ផង ។

និយាយ​ពី​រឿង​ទំពា​ស្ករ​កៅស៊ូ អ្នកជំនាញ​ប្រចាំ​គេហទំព័រ​យើង បាន​លើក​ឡើង​ថា ប្រភេទ​ខុស​គ្នា​នៃ​ស្ករ​កៅស៊ូ ដែល​អ្នក​ទំពា​នឹង​ផ្តល់​លទ្ធផល​ខុស​គ្នា​ដែរ ពីព្រោះ​ស្ករ​កៅស៊ូ​ខ្លះ​មាន​ប្រយោជន៍ ឯ​ខ្លះ​ទៀត​គឺ​ធ្វើ​ឲ្យ​ធ្មេញ​អ្នកមាន​បញ្ហា​។ ការ​ទំពា​ស្ករ​កៅស៊ូ ដែល​មាន​ជាតិ​ផ្អែម អាច​ធ្វើ​ឲ្យ​អ្នក ប្រឈម​មុខ​នឹង​បញ្ហា​ពុក​ធ្មេញ ដូច្នេះ​អ្នក​គួរតែ​ស្វែងរក​ស្ករ​កៅស៊ូ​ដែល​គ្មាន​ជាតិ​ស្ករ​ទើប​ល្អ ។ ទោះបីជា​យ៉ាងណា​អ្នក​គួរតែ​ប្រុង​ប្រយ័ត្ន ទោះបីជា​វា​គ្មាន​ជាតិ​ស្ករ​ក្តី តែ​វា​ក៏​មាន​ជាតិ​ផ្អែម​ម្យ៉ាង​ហៅ​ថា Xylitol ដែល​អាក្រក់​ចំពោះ​សុខភាព​អ្នក ។

ផល​ប៉ះពាល់​នៃ​ការ​ញ៉ាំ​ស្ករ​កៅស៊ូ មាន​មិន​តិច​ទេ ។ អ្នក​ដែល​ចូល​ចិត្ត​ទំពា​ស្ករ​កៅស៊ូ ដើម្បី​បំបាត់​ការ​ឈឺក្បាល អាច​មាន​ផល​ប៉ះពាល់ ចំពោះ​សុខភាព​ខួរក្បាល ។ ការ​ទំពារ​ស្ករ​កៅស៊ូ​ញឹកញាប់ ធ្វើ​ឲ្យ​អ្នកមាន​បញ្ហា​សុខភាព​មាត់​ធ្មេញ ។ នៅ​ពេល​ដែល​អ្នក​មិន​អាច​បញ្ឈប់ ការ​ទំពា​ស្ករ​កៅស៊ូ​បាន នោះ​មិនយូរ​មិនឆាប់ អ្នក​ប្រាកដជា​កើត​ជំងឺ​ទឹកនោមផ្អែម និង​ធាត់​លើស​ទម្ងន់​ហើយ ។

មិនមែន​ហាមឃាត់ ឬ​ឲ្យ​អ្នក​បញ្ឈប់​ការ​ទំពា​ស្ករ​កៅស៊ូ​ទេ ពីព្រោះ​ស្ករ​កៅស៊ូ ក៏​មាន​ផលប្រយោជន៍​ចំពោះ​សុខភាព​ច្រើន​ណាស់​ដែរ​។ ក្នុង​គោលបំណង​តែ​មួយ គឺ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សុខភាព​មាំមួន និង​ចាក​ឆ្ងាយ​ពី​ជំងឺ​នានា​ដូច្នេះ​អ្នក​គួរ​មានការ​ប្រុង​ប្រយ័ត្ន ហើយ​កុំ​ញ៉ាំ​ស្ករ​កៅស៊ូ​ច្រើន​ពេក (​ប្រភព​ពី​៖ Health.com.kh) ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ