ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​កម្មវិធី​អបអរ​ឆ្លង​ឆ្នាំ​ថ្មី ២០១៩ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​ទទួល​បាន​ភាព​លទ្ធផល​យ៉ាងណា?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​យប់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ ២០១៨ ស្រា​បៀរ​ថៃ​ហ្គ័​របា​ន​រៀបចំ​កម្មវិធី​អបអរ​ឆ្លង​ឆ្នាំ​ថ្មី ២០១៩ នៅ Pub…

រាជធានី​ភ្នំពេញ ៖ កាលពី​យប់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ ២០១៨ ស្រា​បៀរ​ថៃ​ហ្គ័​របា​ន​រៀបចំ​កម្មវិធី​អបអរ​ឆ្លង​ឆ្នាំ​ថ្មី ២០១៩ នៅ Pub Street ក្រុង​សៀមរាប និង Le Moon Terrace Bar នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោង ៦ ល្ងាច​រហូត​ដល់​យប់​ជ្រៅ ដោយ​មាន​អ្នកចូលរួម​យ៉ាងច្រើន​កុះករ​។

កម្មវិធី​ឆ្លង​ឆ្នាំ​ថ្មី​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ដោយ​មាន​មនុស្ស​ចូលរួម​ច្រើន​ពេញទី​តាំង​ទាំង​ពីរ ដែល​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​ទៅ​ស្រប​ពេល​ជាមួយ​គ្នា​នៅ​តាម​ទីតាំង​នីមួយ​ៗ​ខាងលើ​ដែល​មាន​ការ​ចូលរួម​សម្តែង​ពី​សំណាក់ ឌី​ជេ និង​តារា​ល្បី​ៗ​ជាតិ និង​អន្តរជាតិ​ដូច​ជា ៖

ឌី​ជេ​ល្បី​ប្រចាំ​ប្រទេស​ថៃ កញ្ញា Riviere, ឌី​ជេ Cathrin មក​ពី​ប្រទេស​ថៃ​, ឌី​ជេ​វ័យក្មេង​ស្រស់​សោភា​កញ្ញា Rose Candy, ឌី​ជេ​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក Nick , ពិធីករ​រូបរាង​ស្រស់​សង្ហា​លោក Yaro និង​លោក Jimmy។

ជាមួយនឹង​បទ​ចំរៀង​ពីរោះ​រណ្តំ សាច់ភ្លេង​កន្ត្រាក់​អារម្មណ៍ ក្បាច់​រាំ​រស់​រវើក និង​សម្លេង​ហ៊ោ កញ្ជ្រៀវ និង​ការ​រាប់​ថយក្រោយ​របស់​អ្នកចូលរួម បាន​ញ៉ាំង​បរិយាកាស​នៃ​ពិធីជប់លៀង​ឆ្លង​ឆ្នាំ​របស់​ស្រា​បៀរ Tiger ឱ្យ​រឹតតែ​អ​ធឹ​ក​អធម និង​ពោរពេញ​ដោយ​អត្ថន័យ​។

អ្នកចូលរួម​ទាំងអស់​បាន​រីករាយ​នឹង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ពេញ​មួយ​រាត្រី ព្រមទាំង​បាន​ក្រេប​រសជាតិ​ដ៏​ឆ្ងាញ់​ពិសា​មិន​អាច​បំភ្លេច​បាន​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ ជា​ពិសេស​អ្នកចូលរួម​កម្មវិធី មានឱកាស​ឈ្នះ​រង្វាន់​ឆ្នាំ​ថ្មី​ពី​ស្រា​បៀរ​ថៃ​ហ្គ័​រ​ទៀត​ផង​។

ស្រា​បៀរ​ថៃ​ហ្គ័​រ ដែល​ជា​ស្រា​បៀរ​គុណភាព​លំដាប់​ថ្នាក់ខ្ពស់ ដែល​មាន​លក់​នៅ​ក្នុង​បណ្តា​ប្រទេស​ចំនួន 70 តែង​នាំ​មក​ជូន​លោក​អ្នក​នូវ​ព្រឹត្តិការណ៍​សប្បាយ​រីករាយ និង​មិន​អាច​បំភ្លេច​បាន ហើយ​នៅ​មាន​ព្រឹត្តិការណ៍ និង​កម្មវិធី​ពិសេស​ជា​ច្រើន​ទៀត​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ