ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើង​ទៅ​ផ្ទះ​សង្សារ ចុះ​មក​វិញ​ឆ្លេឆ្លា ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៨ មក​រា ២០១៩ ចំណុច​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មាន​ករណី​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៣​នាក់​ដែល​ធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ​របស់​បុរស​ម្នាក់…

ខេត្តកណ្តាល ៖ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៨ មក​រា ២០១៩ ចំណុច​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មាន​ករណី​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៣​នាក់​ដែល​ធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ​របស់​បុរស​ម្នាក់ ហើយ​ត្រូវ​បាន​នគរបាល​ក្រុង​តា​ខ្មៅ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការ​ក្រុង​តា​ខ្មៅ​សហការ​ជាមួយ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​ចុះ​បង្ក្រាប​បាន​ហើយ​នៅ​ក្នុងផ្ទះ​បើក​អ៊ី​ន​ធើ​រ​ណេ​ត​មាន​បង្កប់​ហ្គេ​ម​បាញ់​ត្រី​មួយ​កន្លែង​ក្នុង​ខណ្ឌមានជ័យ​។

ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឈ្មោះ​កាន់ ស​ក្ក័​ណា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​និស្សិត មាន​ទីលំនៅ​ភូមិ​ព្រែក​អញ្ចាញ សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ​ងៀប សា​ដ​ទី​រ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ​ផ្លូវលំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ២-​ឈ្មោះ​តាំង សៀវ​ហ្វុ​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​លេខ ៥២​ផ្លូវ​លេខ​២៥១ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និង​ទី​៣-​ឈ្មោះ​ណែម សំណាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

វត្ថុ​តាង​ដែល​សមត្ថកិច្ច​ចាប់​យក​រួម​មាន​ម៉ូតូ​ចំនួន​២​គ្រឿង ក្នុង​នោះ​មួយ​គ្រឿង​ម៉ាក MSX ពណ៌​ក្រហម ស៊េរី​២០១៥ គ្មាន​ស្លាក​លេខ ជា​របស់​ជន​រង​គ្រោះ និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក Kawasaki ពណ៌​ខ្មៅ​
លា​យស ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ ខេមរៈភូមិន្ទ ០១-១-៩០៧៧ ជា​របស់​ជនល្មើស​។

លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​ផឹកស៊ី​នៅផ្ទះ​ជួល​របស់​សង្សារ​គាត់​នៅ​ចំណុច​កើតហេតុ​ខាងលើ ហើយ​បាន​ចត​ម៉ូតូ​ទុក​ចោល​នៅ​ជាន់​ផ្ទាល់​ដី រួច​ឡើង​ទៅ​ផឹកស៊ី​នៅ​ជាន់​ខាងលើ រហូត​ដល់​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ពេល​ជន​រង​គ្រោះ​ចុះ​មក​រក​ម៉ូតូ​វិញ​ស្រាប់តែ​បាត់ និង​បាន​មក​ប្តឹង​សមត្ថកិច្ច​ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​។

បន្ទាប់​មក​កម្លាំង​យុត្តិធម៌​ក្រុង​តា​ខ្មៅ​បាន​សហការ​ជាមួយ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ ព្រមទាំង​វត្ថុ​តាង​យក​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ